ភាគ០៦: កាក់វេទមន្ត

Start from the beginning
                                        

លោកសៀវ ក៏បានសន្យាដែរថាលោកនឹងរកពេលវេលាសមស្របណាមួយដើម្បីលែងលះជាមួយលោកស្រីអូយ៉ុងចា តាមផ្លូវច្បាប់ហើយរៀបមង្គលការតាមប្រពៃណីជាមួយនឹងនាង។តែមិនទាន់ទាំងបានអីផង រឿងដែលពួកគេមិនចង់ជួប ក៏បានមកដល់ធ្វើឲ្យគេអាម៉ាសរកអ្វីមកថ្លែងពុំបាន។

ទាំងបីនាក់ម្ដាយកូនបន្ទាប់ពីទទួលការស្វាគមន៍និងព្រមានយ៉ាងចាស់ដៃពីភាគីប្រពន្ធដើមរបស់លោកសៀវរួចមក, ពួកគេពិបាកចិត្តខ្លាំងណាស់ មិនដឹងធ្វើយ៉ាងណាបន្តទៀតទេ សូម្បីតែចេញទៅក្រៅក៏មិនហ៊ានចេញទៅដែរ។ មានតែសម្ងំក្នុងផ្ទះមួយរយៈពេលសិន។ បន្តិចក៏មានទូរស័ព្ទហៅចូលពីលោកសៀវ។

« តើអូនយ៉ាងមិចទៅហើយ ឈីង ស៉ីឈួយ? បងបារម្ភពីអូនណាស់ បងក៏មិនចង់ឲ្យរឿងទៅជាបែបនេះដែរ! »

« សម្រាប់ផ្លូវកាយគឺអូនមិនអីទេ! ប៉ុណ្ណឹងៗអូនអាចទ្រាំបានតែកិត្តិយសនឹងគេឈ្មោះរបស់អូនក៏ដូចជាគ្រួសារអូន ត្រូវរលាយអស់ហើយ! »

« បងសូមទោស បងនឹងខិតខំស្តារកិត្តិយសរបស់អូនវិញ! » លោកសៀវ ព្យាយាមលួងលោម

« លោកបងចង់ស្តារតាមវិធីណា? » ឈីង ស៉ីឈួយ និយាយតបទាំងអស់សង្ឃឹម។

« កុំអាលនិយាយអី! បងនឹងទៅជួបអូនពេលបន្តិចទៀតនេះ! »

« លោកបងកុំអាលមកពេលនេះអី ព្រោះមានអ្នកកាសែតច្រើនណាស់នៅមុខផ្ទះ បើបងមកនៅពេលនេះ ដូចហែកការពិតឲ្យគេដឹងគ្រប់គ្នាហើយ! »

« អញ្ចឹងតើអូនឲ្យបងធ្វើយ៉ាងម៉េច? »

« អូនក៏មិនដឹងដែរ គ្រាន់តែដឹងថាមួយរយៈនេះ យើងមិនអាចជួបគ្នាបានទេ! »

« មិនបានទេ! បងមិនអាចធ្វើបែបនោះបានទេ បងមានផ្លូវចេញហើយ បងនឹងទិញវីឡាសម្រាប់យើងទាំងអស់គ្នាគឺអូនត្រៀមរៀបចំឥវ៉ាន់ឲ្យហើយទៅ បងធានាថាវីឡានោះគ្មានអ្នកណាដឹងឡើយ ហើយមួយរយៈនេះបងនឹងលែងលះលោកស្រីអូយ៉ុងចាឱ្យខានតែបាន បងមិនអាចរង់ចាំបានទៀតទេ អូនត្រូវតែទុកចិត្តបងណា ក្រែងអូនធ្លាប់និយាយថាអូនជឿជាក់លើស្នេហារបស់បងមិនថាអញ្ចឹងឬ? អញ្ចឹងប៉ុណ្ណឹងសិនហើយអូនធ្វើតាមអ្វីដែលបងប្រាប់ទៅ! បងស្រឡាញ់អូន! »

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now