ភាគ០៤: ឯងគ្មានសិទ្ធិជំទាស់យើងទេ!

190 9 0
                                        


« ខ្ញុំមិនគិតទេណាថាលោកធ្វើវិធីបែបនេះ លោកចង់បានខ្ញុំទាល់តែប្រើវិធីស្មោគគ្រោកអាក្រក់បែបនេះហ្អេស? លោកយកតែចិត្តខ្លួនឯងប៉ុណ្ណោះ បែបនេះហើយទើបគ្មានអ្នកណារស់នៅជាមួយបាន ខ្ញុំច្បាស់ហើយហេតុអីបានជាវើយ អ៊ូសៀនសម្លាប់លោកនោះ ក៏ព្រោះតែលោកជាមនុស្សថោកទាបអញ្ចឹងឯង បានជាគេសម្លាប់វាមិនខុសទេ! » រាងតូចយកដៃជូតបបូរមាត់ខ្លួនបណ្តើរនិយាយទាំងខឹងបណ្តើរ ដោយមិនគិតពីអ្នកម្ខាងដែលកំពុងតែឆេះរោលរាល ហាក់បីដូចជាភ្នំភ្លើងទាំងមូលកំពុងតែជិតផ្ទុះ។

« មនុស្សដូចខ្ញុំនេះហ្អេស? ចង់បានឯងហឹស!គិតថាយើងអស់ផ្លូវដើរបន្តដល់ថ្នាក់នឹងហ្អេស? ប្រាប់អីឲ្យដឹងណា ប្រុសដូចឡាន វ៉ាងជី នឹងរកប្រុសល្អបែបនេះ100ដងមួយពាន់ដង យើងគ្រាន់តែមិនចង់ឲ្យអាម្រៀរនោះមកអើតកអួតថាវាឈ្នះយើងតែប៉ុណ្ណឹងឯង! » រាងក្រាស់តប ទាំងក្តៅស្លឹកត្រចៀកងាំង សឹងតែទ្រាំមិនបាននិងពាក្យពេជ្យដែលរាងតូចបោះមកអម្បាញ់មិញ ។

« លោកដឹងអីទេឡានចាន់ លោកបានបញ្ជាក់ឲ្យខ្ញុំប្រាកដចិត្តថាវើយ អ៊ូសៀន សម្រេចចិត្តមិនខុសដែលគេរើសម្នាក់នោះមិនរើសលោក លោកមិនដែលស្រឡាញ់គេលោកមិនដែលត្រូវការគេពិតប្រាកដលោកឃើញគេជាហ្គេម លោកផ្តល់កិត្តិយសឲ្យខ្លួនឯងតែប៉ុណ្ណោះបែបនេះឯងទើបគ្មានអ្នកណាទ្រាំនៅជាមួយបាននោះ » រាងតូចចាក់បណ្តោយ ទាំងខ្លួនមិនបានដឹងឡើយថារាងក្រាស់សម្តៅទៅលើអាម្រៀរណាទេ!

« គ្មានអ្នកណាទ្រាំនៅជាមួយយើងបានហ្អេស និយាយទៀតមកថាគ្មានអ្នកណាទ្រាំនៅជាមួយយើងបានហ្អេស? » រាងក្រាស់ចាប់ស្មារាងតូចអង្រួនសួរទាំងភ្នែកក្រហមឆ្អៅស្ទើរស្រក់ឈាម នេះអាល្អិតនេះហេតុអីគេប្រហើនយ៉ាងនេះ មិនដឹងថាគេជាអ្នកណាទេឬ?

« លោកឆ្កែឆ្កួតចូលខ្លួនឬយ៉ាងមិច ឬក៏ត្រចៀកប៉ោតស្តាប់លែងដឹងអ្វីថាអ្វីជាអ្វីហើយ? » ស៊ាវចាន់ ផ្កើនទាំងមុខស្មើ មិនខ្លាចញញើតសូម្បីបន្តិច

« យើងប្រាប់ឲ្យដឹងណាបើយើងដឹងថានៅជាមួយប្រុសពេស្យាបែបនេះយើងក៏មិនយកខ្លួនទៅបៀតដូចគ្នា តទៅនែ៎កណាចង់ទៅឡើងឋានសួរគ៌ឬក៏ទៅចុះនរកឯណាក៏ទៅៗឯងនឹងវានៀកសាកសមគ្នាល្អហើយដូចខ្មោចស្អុយនៅរណ្តៅសព ចង់ទៅស្លាប់ឯណាក៏ទៅៗហើយចាំទុកនៅខួរក្បាលផងទៅ ហើយកុំត្រឡប់មកវិញព្រោះដៃយើងមិនទំនេរ!មានតែជើងដែលជាន់មុខឲ្យកប់ក្នុងដី ហឹស! »

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Onde histórias criam vida. Descubra agora