សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)

Start from the beginning
                                    

"វ៉ាយ៉ុ ចៅទៅត្រៀមឡានឲ្យបន្តិច" ហ្រ្គេត បែរទៅប្រាប់ចៅប្រុសដែលមានវ័យទើប17ឆ្នាំឈ្មោះរបស់គេគឺវ៉ាយ៉ុ ជាចៅបង្កើតរបស់ហ្រ្គេត ហើយហ្គ្រេតគេមានប្រពន្ធឈ្មោះរីស នាងបង្កើតកូនប្រុសឲ្យហ្រ្គេតម្នាក់ដែលមានឈ្មោះថា ឆេឡាន់ រីសនាងបានស្លាប់ការពី2ឆ្នាំមុនដោយសារខ្លួនមានជម្ងឺ ឆេឡាន់ដែលត្រូវជាកូនប្រុសរបស់ហ្រ្គេតបានរៀបការកាលពី20ឆ្នាំមុនជាមួយក្មេងប្រុសរាងតូចអាចពពោះបានគេការមុនរីសជាប្រពន្ធហ្រ្គេតស្លាប់ទៅទៀត ប្រពន្ធឆេឡាន់មានឈ្មោះ ប៊ីនហ្យុង ឆេឡាន់ពេលនេះមានអាយុ 48 ប្រពន្ធនាយ ប៊ីនហ្យុង អាយុ46 ។

"បាទលោកតា"វ៉ាយ៉ុ ទទួលបានបញ្ជារលោកតាក៏ប្រញ៉ាប់ធ្វើតាមបញ្ជារភ្លាមមិនឲ្យលោកតាខកចិត្តឡើយ
គ្រប់គ្នាពេលសម្លឹងមើលក្មេងប្រុសម្នាក់នេះអាចគិតថាគេជាក្មេងមិនដឹងអីហើយមែនទេ?.តែសុំទោសផងអ្វីដែលអ្នកទាំងអស់គ្នាគិតវាខុសស្រឡះ ទោះវ័យរបស់គេទើបមាន17ឆ្នាំក៏ដោយតែសម្ថភាពប្រាជ្ញារបស់គឺឆ្លាតរហ័សរហួនដូចជាលោកតាគេអញ្ចឹង។

"មោះចៅហ្វាយងើបថ្នមៗ" ហ្រ្គេត ខំប្រឹងជួយគ្រាយ៉ុនហ្គីមកដាក់លើរទះរុញ។

"អគុណឯងហើយ"ដាក់គូទអង្គុយដល់រទះរុញយ៉ុនហ្គីក៏ហើបបបូរមាត់សែនជ្រឺជ្រួញនិយាយអគុណទៅកាន់ហ្រ្គេត ។ ហ្រ្គេតញញឹមទទួលយកពាក្យអគុណចៅហ្វាយនិងបានរុញរទះចៅហ្វាយចៅក្រៅនាំទៅកន្លែងឡាន។

______________

ទីរហោស្ថាន(កន្លែងបញ្ចុះសព)

     ធ្វើដំណើរបើកបរអស់រយះពេលជិត4ម៉ោងឡានទំនើបម៉ាកត្រកៀលមីនក៏ត្រូវបានឈប់នៅកន្លែងបញ្ចុះសពមួយកន្លែងដែលទីនេះជាកន្លែងបញ្ចុះសពផាកជីមីនប្រពន្ធតែម្នាក់របស់មីនយ៉ុនហ្គី ។

"មីនអូនដឹងទេអូនបាននាំកូនចាកចេញពីបងជិត55ឆ្នាំហើយដឹងទេថាបងទន្ទឹងរងចាំអូនយូរយ៉ាងណា ហឹុកៗ ខុះៗ "យ៉ុនហ្គី អង្គុយលើរទះរុញពោលពាក្យនិយាយទៅកាន់ផ្លាកសញ្ញារឈ្មោះប្រពន្ធនិងកូននោះ នាយបានដាក់ឈ្មោះកូន យ៉ុនអឺ ជាឈ្មោះស្រី និងឈ្មោះប្រុសមួយ ជីហ្គី ព្រោះហេតុមិនដឹងកូនជាស្រីឬប្រុសឡើយទើបដាក់ឈ្មោះម្តងពូរតែម្តង។.ការចាកចេញរបស់ជីមីន វាជិត55ឆ្នាំហើយរាងក្រាសយ៉ុនហ្គីតែងតែនៅចាំប្រពន្ធម្នាក់នេះមិនយកប្រពន្ធថ្មីឡើយ សុខចិត្តដេកនឹកប្រពន្ធរហូតបានធ្លាក់ខ្លួនឈឺដល់ថ្នាក់អង្គុយលើរទះរុញ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now