ភាគ8: លោកចង់ធ្វើអ្វី...??

1.9K 137 2
                                    


"លោកប៉ាកុំបារម្ភអី"ថេយ៉ុងដោយដឹងអំពីគំនិតលោកចនកំពុងតែគិតអ្វីទើបចូលមកលួងលោមនឹង ពោលទៅកាន់ប៉ាក្មេកទាំងញញឹម។
"ប៉ាសង្ឈឹមលើកូនហើយណា ថេយ៉ុង"លោកចន ក៏ដាក់ដៃលើស្មារបស់រាងតូចរួចក៏គោះតិចៗ ដើម្បីជាការទុកចិត្តនឹង ផ្តល់កម្លាំងចិត្ត
"បាទប៉ា អញ្ចឹងខ្ញុំសូមទៅសិនហើយ លោកអគ្គនាយក" រាងតូចនិយាយទាំងញញឹម ប៉ុន្តែនៅចុង ប្រយោគក៏ មិនភ្លេចឱនក្បាលដើម្បីគោរព ( ដូចគេនិយាយនៅផ្ទះគឺមានសណ្ដាប់ធ្នាប់ ឲ្យដូចនៅផ្ទះ ប៉ុន្តែនៅខាង ក្រៅគឺត្រូវតែគោរពទៅតាម តួនាទីរបស់ខ្លួន)
"ល្អណាស់ លោកលេខា"លោកចន សម្លឹងទៅមើលកូនប្រសាទាំងញញឹម គាត់មើលមិនមុខឡើយ ដែលជ្រើសរើសគីម ថេយ៉ុងមកជា កូនប្រសានោះ។
ෆក្នុងបន្ទប់ការិយាល័យෆ
ក្នុងបន្ទប់ពេលនេះគឺមានភាពស្ងប់ស្ងាត់ រាងក្រាស់អង្គុយលើកៅអីសម្លឹងទៅកាន់ ឯកសារគឡើងដូចភ្នំទាំងក្នុងចិត្តក្តៅក្រហាយ។នេះគេ មកធ្វើជា CEOលើកដំបូងសោះ ហេតុអ្វីក៏ការងារច្រើន ម្ល៉េះ?
"មានអ្វីឲ្យខ្ញុំធ្វើទេ លោកប្រធាន?"ថេយ៉ុងដើរចូលមក ព្រោះមុននេះឮម៉េងសុីងថា ការងារច្រើនណាស់។
"ភ្នែកមានមិនបើកមើលទេ? គួរឲ្យធុញទ្រាន់ណាស់"ជុងហ្គុក ដាក់ផាំងៗឡើងចំកណ្តាលមុខថេយ៌
"អរររ៎មិនអីទេខ្ញុំជួយធ្វើ"ថេយ៉ុង និយាយហើយក៏ បោះជំហ៊ានទៅចាប់ ឯកសារនោះ ក្នុងគោលបំណងគឺ ជួយសម្រាលការងារស្វាមី ប៉ុន្តែក៏ ...
"អាយ៎...លោក...ធ្វើស្អី?"ថេយ៉ុង ភ្ញាក់ព្រឺតនៅពេលដែលដៃក្រាស់មាំរបស់ជុងហ្គុក មកឱបក្រសោបចង្កេះទាញឲ្យអង្គុយលើភ្លៅរបស់គេ។

"យ៉ាងម៉េច?ប្តីប៉ះមិនបានហែស៎? ក្លិនខ្លួនរបស់ឯង ក្រអូបណាស់ឯង ប្រើសាប៊ូម៉ាក់អ្វីទៅ?" ជុងហ្គុកសួរដោយមានអារម្មណ៍ល្អនៅពេលស្រង់ក្លិនក្រអូបឈ្ងុយឈ្ងប់ចេញពីរាងកាយរបស់ភរិយា។
"ធ្វើស្អីលែងទៅ លោកកុំហួសព្រំដែនអី...ខ្ញុំរៀបការជាមួយលោកក៏ ព្រោះតែលក្ខខណ្ឌដែលអញ្ចឹងហើយគួរណាស់គោរពសិទ្ធិរបស់ខ្ញុំផង"ថេយ៉ុងនិយាយទាំងភ័យៗ ព្រោះតែដៃរបស់ជុងហ្គុកនៅមិនស្ងៀមសោះ សកម្មភាពបែបនេះគាត់ធ្វើឲ្យខ្លួនមិនយល់ឡើយថាបរុសដែលជា ស្វាមីកំពុងតែគិតអ្វី?
"ឯងជា ប្រពន្ធរបស់យើងទោះបីជា ចង់ធ្វើស្អីរាងកាយមួយនេះក៏បាន..ឯងគិតហែស៎? ថាអាចហាមឃាត់យើងបាននោះ លេខាគីម?"ជុងហ្គុកក៏ពោលទៅវិញទាំងញញឹមចុងមាត់ កែវភ្នែកមុជស្រួចសម្លឹងទៅកាន់រង្វង់មុខរបស់រាងតូចទាំងញញឹមបែបព្រាននារី។
"តែលោកមិនគួរធ្វើបែបនោះឡើយ ព្រោះលោកមិនស្រលាញ់ខ្ញុំហើយខ្ញុំក៏ ...."ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏មានសម្លេងគោះទ្វារទៅហើយ
"អ្នកណា?"ជុងហ្គុកក៏រុញឲ្យ ថេយ៉ុងពីរភ្លៅរបស់នាយរួចក៏រៀបចំរឹកពា
"គឺអូនជុងហ្គុក...នេះបងរវល់ធ្វើអ្វីហេតុអ្វីក៏មិនទៅរកអូនប៉ុន្មានថ្ងៃនេះ?បងដឹងទេថាអូននឹកបងខ្លាំងណាស់"រ៉ាហ្វាគ្រាន់តែចូលមកដល់ភ្លាមក៏ រៀបរាប់យ៉ាងហូរហែទៅហើយ មិនថែមទាំងប៉ុណ្ណឹងគឺឡើងទៅអង្គុយលើភ្លៅរបស់ជុងហ្គុកទៀតផង។
"រ៉ាហ្វាទីនេះជា កន្លែងធ្វើការណា "ជុងហ្គុកក៏ភ្ញាក់ផ្អើលមិនស្ទើរឡើយព្រោះតែឃើញវត្តមាននាងនៅទីនេះ។
(បើនិយាយអំពីទំនាក់ទំនងរ៉ាហ្វាជាមួយជុងហ្គុកគឺពួកគេទាំង2ជា សង្សារនឹងគ្នាហើយរឿងគ្រែក៏ធ្វើសុាំទៅហើយ រាល់ពេលវេលារាងក្រាស់តែងតែទៅរកនាងគ្រប់ពេល ប៉ុន្តែនៅពេលដែលរៀបការហើយពួកគេទាំងពីរក៏មិនសូវជាបានជួបមុខគ្នាដូចមុនទៀត)
"អូនមិនខ្វល់ទេអូននឹកបងណាស់ជុងអ្ហឹកៗ" រ៉ាហ្វាពោលទាំង ក្រមិចក្រមើមឆ្នាស់ឆ្នើមដាក់ជុងហ្គុកដើម្បីឲ្យលួងលោមនាង ដូចដែលគេ ធ្វើកន្លងមក។
" ឯងឈរស្អីមិនចេញទៅ...នេះឯងមិនឃើញប្តីប្រពន្ធគេ ផ្អែមល្ហែមទេហ្ហេ៎!"រ៉ាហ្វានិយាយ ឡើងក្រោយពេលដែល ឃើញវត្តមានរបស់ថេយ៉ុងកំពុងតែ ឈរសម្លឹងមកកាន់ខ្លួន
"នាងទេដែលត្រូវចេញពីរប្តីរបស់ខ្ញុំនោះ"ថេយ៉ុង ដោយមិនអាចទ្រាំមើលតទៅទៀតបានក៏ទាញដៃរ៉ាហ្វាឲ្យងើបចេញពីរលើភ្លៅរបស់ស្វាមីហើយថែមទាំងរុញនាង ចេញទៀតផង
"បងជុង...នេះវាជាអ្នកណា ហេតុអ្វីក៏ធ្វើបែបនេះដាក់អូន"រ៉ាហ្វាស្រែកឡើងទាំងខឹងក្រោធ
"គេគឺ...រ៉ាហ្វាស្តាប់បង បកស្រាយសិនណារឿងហេតុគឺ ផាច់..."ជុងហ្គុកនិយាយមិនទាន់ចប់ ផងក៏ត្រូវមួយកំភ្លៀងរបស់រ៉ាហ្វាដែលជា សង្សារ របស់ខ្លួនទៅហើយ

"អ្ហឹកៗ...នេះបងក្បត់អូនមែនទេ?ជុងហ្គុកអ្ហឹកៗ...បងធ្វើបាប បេះដូងអូនណាស់...អ្ហឹកៗ...អូនស្អប់បង គឺស្អប់បងណាស់"រ៉ាហ្វាពោលទាំងបង្ហូរទឹកភ្នែកដោយភាពឈឺចាប់
"រ៉ាហ្វាមិនមែនដូចដែលអូនឃើញទេ ស្តាប់បងសិន...ហឺយយ...ចង្រៃយ៌..គ្រប់យ៉ាងមកពីឯង គីមថេយ៉ុង"ជុងហ្គុកពោលមិនទាន់ចប់រ៉ាហ្វាក៏រត់ចេញទៅបាត់ទើបនាយមកបញ្ចេញកំហឹងទាំង ប៉ុន្មានទៅលើថេយ៌ទៅវិញ
"ខ្ញុំមិនខ្វល់ទេ...ពេលនេះលោកជាស្វាមីរបស់ខ្ញុំ... ហើយទង្វើស្មោគគ្រោករបស់លោកក៏ គួរបញ្ឈប់ទៅ"ថេយ៉ុង ពិតជាខ្លាចណាស់ពេលដែលឃើញជុងហ្គុកខឹងបែបនេះប៉ុន្តែគេនៅតែ ព្យាយាមធ្វើធម្មតាមិនឲ្យនាយដឹងខ្លួនថាគេ ខ្លាចឡើយ។
"ស្វាមីអញ្ចឹងហែស៎? គីម ថេយ៉ុង...ហឺស...យើងមើលទៅឯង ដូចជាឃ្លាន ណាស់អញ្ចឹង...ទឹកមុខស្លូតបូតរបស់ឯង វាពិតជាខ្ពើមរអើមណាស់"ជុងហ្គុកក៏ច្របាច់ដៃរាងតូចខ្លាំងទៅៗទៅតាម កម្លាំងដៃនាយ ស្ទើរតែធ្វើឱ្យកដៃថេយ៉ុងបាក់ទៅហើយ។
"អួយ៎...លោកឈឺណាស់...លែងទៅអាមនុស្សឆ្កួត" ថេយ៉ុង ដោយមិនអាច ទ្រាំបានតទៅទៀត ទើបរបូតមាត់ជេរប្រទិចស្វាមី
"ហឺស...ថ្ងៃនេះ បើយើងមិនប្រដៅឯងឲ្យស្គាល់អ្វីដែលហៅ ថា ជុងហ្គុកទេ..យើងក៏មិនសុខចិត្តដែរ...មកណេះ!"នាយទ្រាំមិនបានក៏ទាញ់ដៃរបស់រាងតូចរួចក៏រុញ ឲ្យដួលទៅសាឡុងក្បែរនោះមួយទំហឹងទៅតាមអារម្មណ៌ខឹងក្រោធ
"ព្រូស...!!!អាយយ៎..!!..លោកចង់ស្អីនឹងលែងទៅ..ខ្ញុំឈឺណាស់.." រាងតូចស្រែកទាំងភាពឈឺចាប់ ព្រោះតែស្វាមីកំពុងតែ បំពានរាងកាយ
"ឈប់ហែស៎?ចុះឯង ធ្វើឲ្យរ៉ាហ្វាយល់ច្រឡំនោះគិតយ៉ាងម៉េច?"
"អ្ហឹកៗ...លែងទៅ...កុំអីអ្ហឹកៗ....បើលោកស្រលាញ់នាងណាស់ក៏ទៅរកនាងទៅអ្ហឹកៗ"ថេយ៉ុងនិយាយទាំងឈឺចាប់ ព្រោះតែ ស្វាមីកំពុងបំពានរាងកាយប៉ុន្តែបបូរមាត់ បែបជាពន្លឺហៅស្រីស្នេហ៍ទៅវិញអ្នកណាទៅទទួលយក បានរាល់ទង្វើមួយនេះនោះ?

The continue Write Kim lin 💜👈 vote pg na jj

កំណាចស្នេហ៍ស្វាមី(ចប់)Where stories live. Discover now