ភាគទី3 :ក្មេងថោកទាប

2.2K 164 1
                                    


ភាគទី3 :ក្មេងថោកទាប

ថ្ងៃថ្មីក៏បានមកដល់មនុស្សគ្រប់គ្នាក៏ក្រោកមកធ្វើតួរនាទី របស់ខ្លួនខុសអីតែជុងហ្គុក ដេកឡើងដូចខ្មោច មើលទៅទោះបីជាមាននរណាមកជះទឹកក៏មិនព្រមក្រោកដែលចំណែកឯថេយ៉ុងក៏ចុះមករៀបចំធ្វើ ម្ហូបអាហារណាមួយនេះជាទម្លាប់របស់ថេយ៌តាំងតែពីនៅផ្ទះម្លេះគេងតែងតែធ្វើបែបនេះ...។

"សួរស្តីអ៊ុំមានអ្វីអាចឲ្យខ្ញុំជួយទេ?"ថេយ៉ុង ដើរចូលមកក្នុងផ្ទះបាយដោយមិនភ្លេចពោលសម្តីផ្អែមល្ហែម ទៅកាន់ស្រ្តីវ័យចំណាស់

"អររ៎...អ្នកប្រុសតូចកុំធ្វើអីណាអ្នកប្រុសទៅអង្គុយការងារនេះ ទុកឲ្យខ្ញុំជាអ្នកធ្វើណា"អ៊ុំ

"តែខ្ញុំចង់ធ្វើវា ណាៗអ៊ុំណា "ថេយ៉ុងនៅតែរំអុកចង់ធ្វើម្ហូបព្រោះគេជាមនុស្សមិនអាចនៅស្ងៀមឡើយណាមួយនៅក្នុងផ្ទះ របស់គេគួរតែចេះរៀនក្រែងចិត្ត។

"អឹម..ចា៎ៗ....ចឹងក៏បានណា"ដោយគ្មានជម្រើសគាត់ក៏យល់ព្រម

"ហិហិក៏អរគុណអ៊ុំ"ថេយ៌ញញឹមយ៉ាងស្រស់បន្ទាប់មកក៏ចាប់ផ្តើមធ្វើវា ព្រោះតែជិតដល់ម៉ោងអារហារពេលព្រឹកហើយ។ ចំណែកឯអ្នកនៅក្នុង ផ្ទះបាយស្ទើរតែមិនជឿនឹងភ្នែកថាថេយ៉ុងបាននេះគេជាមនុស្សប្រុសទេ ប៉ុន្តែតួនាទីធ្វើជា ប្រពន្ធល្អនឹងកូនប្រសារល្អពិតជាអត់សរសើរមិនបានឡើយ។

"អ្នកប្រុសតូចធ្វើបានយ៉ាងម៉េច?"អ៊ុំគាត់សួរ ព្រោះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់

"ហិហិ...ថេយ៌នៅផ្ទះក៏ធ្វើបែបនេះដែល"រាងតូចក៏ប្រាប់ទៅវិញទាំងគ្មានការលាក់លៀមអ្វីពិតប្រាកដណាស់ទោះបីជាគេរស់នៅក្នុងផ្ទះសុខស្រួលពិតមែនប៉ុន្តែក្មេងម្នាក់នេះពិតជា ឧហ្សាហ៌ណាស់ ការងារធ្វើចេះមួយចប់ការងារក្រុមហ៊ុនក៏ ល្អឥតខ្ចោះបែបនេះហើយទើបលោកចនចង់បានគេធ្វើជាកូនប្រសា ដោយមានចិត្តជឿជាក់ថា ក្មេងម្នាក់នេះអាចបំបាក់ចរិតព្រាននារីនឹងការដើរលេងរបស់ជុងហ្គុកបាន ( ពេលនេះមិនទាន់មានសិទ្ធិតែមិនប្រាកដថា ទៅថ្ងៃមុខទៀតគ្មានសិទ្ធិឡើយ )

"ឈ្ងុយណាស់ នេះបានអ្វីញ៉ាំនឹងថ្ងៃនេះ?"លោកចនចុះមកសួរទាំងស្នាមញញឹមព្រោះតែធំក្លិនអាហារ រហូតដល់បន្ទប់គាត់ឯណោះ

កំណាចស្នេហ៍ស្វាមី(ចប់)Where stories live. Discover now