Episodes 35 : លោកបំភ័យខ្ញុំហើយ

373 44 3
                                    

     ពេលវេលាកន្លងទៅយ៉ាងលឿនការចងចាំ ជីមីន ក៏ត្រឡប់មកម្ដងៗបន្ដិច ជាពិសេសសុបិន្ដដ៏គួរឱ្យខ្លាចក៏កាន់តែច្បាស់ៗឡើងរហូតដល់រាងតូចឃើញមុខប្រុសម្នាក់នោះ។ យ៉ុនហ្គី សួរនាំប្រពន្ធហើយក៏យករឿងនេះទៅប្រាប់ ជេហូប ដែលជាមិត្តសម្លាញ់ឱ្យគេជួយស៊ើបរកបុរសម្នាក់នោះដែលមានបំណងមិនល្អទៅលើប្រពន្ធរបស់ខ្លួន ត្បិតថាពេលនេះមិនទាន់មានតម្រុយអ្វីតែគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយបើបានការយ៉ាងណានោះគេនឹងរាយការណ៍ឱ្យនាយបានដឹង។
     នាយតូចគេងកើយដៃមាំក្រាស់ទាំងទឹកមុខក្រៀមក្រំពេលរំលឹកដល់អតីតកាលដ៏ចូរចត់ ហេតុអីរឿងល្អៗមិនចងចាំ? បែរជាមកចាំរឿងដ៏សែនឈឺចាប់ទៅវិញ រូបភាពនៅថ្ងៃមង្គលការ យ៉ុនហ្គី និងជីនហ៊ី បានផុសនៅក្នុងការចងចាំរបស់រាងតូចជាពិសេសថ្ងៃដែលគាត់ចាកចេញដោយមិនងាកក្រោយសូម្បីតែបន្ដិច។
« កើតអី? មុខក្រៀមក្រំម្ល៉េះ? » យ៉ុនហ្គី ឃើញទឹកមុខប្រពន្ធមិនសូវសប្បាយចិត្តក៏សួរ ជីមីនបានត្រឹមតែក្រវីក្បាលបានន័យថាគ្មានទេ តែនាយក្រាស់មិនជឿឡើយ បើគ្មានហេតុអីក៏ស្រងូតស្រងាត់យ៉ាងនេះ ឬមួយនាយធ្វើឱ្យគេទាស់ចិត្ត? បានត្រឹមតែអង្គុយឆ្ងល់តែមិនហ៊ានសួរខ្លាចថាខ្លួនរំខានដល់គេ។
     « យ៉ុនហ្គី! តើបងនឹងបោះបង់អូនទេ? » ជីមីន សម្លឹងមុខស្វាមីដោយភ្ជាប់សំណួរសួរទៅកាន់គាត់។ គ្រាន់តែឮបែបនេះ យ៉ុនហ្គី គាំងស្តូក សញ្ញាសួរលោតជុំវិញខួរក្បាលនាយក្រាស់ ហេតុអីបានរាងតូចសួរអញ្ចឹង ឬកន្លងមកនាយធ្វើបាបចិត្តគេខ្លាំងពេក? បើគិតៗទៅប្រហែលជាចឹងហើយ ទោះហេតុផលអ្វីក៏ដោយនាយនៅតែជាប់ឈ្មោះក្បត់ប្រពន្ធខ្លួនឯងដែរ រឿងរ៉ាវខ្លះមិនចង់ចាំតែបែរជាចាំច្បាស់ជារឿងណាៗទាំងអស់។
     ស្របពេលរកចម្លើយតបរាងតូច យ៉ុនហ្គី ក៏ងើបអង្គុយឱ្យត្រង់ហើយសម្លឹងប្រពន្ធដោយក្រសែភ្នែកពោរពេញទៅដោយក្ដីស្រឡាញ់។
     « តើបងនឹងបោះបង់អូនទេ? »
     « ទេ បងនឹងមិនបោះបង់អូនដាច់ខាត បងនឹងការពារអូនដោយជីវិតរបស់បង ទោះបីមានរឿងអ្វីក៏ដោយ បងនឹងនៅក្បែរអូនហើយកាន់ដៃអូនបែបនេះរហូតទៅ! បងស្រឡាញ់អូន ផាក ជីមីន » យ៉ុនហ្គី និយាយទាំងភាពជឿជាក់ហើយសម្ដីរបស់នាយគ្រប់ម៉ាត់គឺនិយាយចេញពីចិត្តមិនបានប្រឌិតឬភូភរកុហកបោកប្រាស់ឱ្យអ្នកម្ខាងទៀតស្ងប់ចិត្តឡើយ។ មនុស្សដែលនាយស្រឡាញ់ហើយនឹងការពារគេដោយជីវិតរបស់នាយម្នាក់នោះគឺ ផាក ជីមីន តាំងពីដើមមក យ៉ុនហ្គី មិនដែលចង់បោះរាងតូចឡើយ និយាយរួមសូម្បីតែគិតក៏មិនដែរផង។
     « អរគុណសម្រាប់ក្ដីស្រឡាញ់ដែលបងមានចំពោះអូន អូននឹងរក្សាទុកហើយមើលថែឱ្យល្អបំផុត អូនស្រឡាញ់បង » ជីមីន សម្លឹងចំកែវភ្នែកសថ្លាដែលពោរពេញទៅដោយការស្រឡាញ់នឹងក្ដីបារម្ភ។ គេពិតជាសំណាងណាស់ដែលមានគាត់នៅក្បែរចាំមើលថែគ្រប់ពេលវេលា គាត់មិនត្រឹមមើលថែតែម្យ៉ាងទេនៅផ្ដល់កម្លាំងចិត្តដល់ខ្លួនទៀតផង។
     សឺត//
នេះជាចម្លើយដែល ជីមីន ទទួលបានពីរាងក្រាស់គឺស្នាមថើប។ ស្នាមញញឹមមានឱ្យគ្នាទៅវិញទៅមកមុននឹងកែវភ្នែកពីរគូរប្រសព្វគ្នា មុខខិតកាន់តែជិតៗទៅរីឯបេះដូងក៏ស្រែករកគ្នាក៏បង្កើតនូវចំណងស្នេហាដ៏ក្ដៅគគុក។ បន្ទាប់ពីបញ្ចប់សង្រ្គាមដ៏ក្ដៅគគុករាងតូចក៏គេងលក់នៅក្រោមទ្រូងហាប់ណែន។ ដៃមាំក្រាស់លើកវែងសក់ស្រឡូនដែលធ្លាក់បាំងផ្ទៃមុខដ៏សម៉ត់ខៃសៀតនឹងត្រចៀករួចក៏ឱនទៅថើបថ្ងាសមួយខ្សឺតដោយសារទ្រាំមិនបាននឹងភាពគួរឱ្យស្រឡាញ់របស់គេ។
     « ហ៊ឹម! បងចង់ទៅណា? » សម្លេងស្អកៗឧទានទាំងភ្នែកមិនទាន់បើក រីឯដៃតូចៗចាប់ដៃនាយក្រាស់ជាប់មិនឱ្យទៅណាចោលខ្លួនឡើយ។ យ៉ុនហ្គី បញ្ឃប់សកម្មភាពរួចអង្គុយមួយកន្លែងមើលទៅរាងតូចដែលកំពុងតែសម្លឹងមើលខ្លួន។
     « បងមានការត្រូវចេញទៅខាងក្រៅយប់បន្ដិចទើបត្រឡប់មកវិញ អូននៅទីនេះហើយហាមចេញទៅណា ស្ដាប់បានទេ? »
     « បាទ តែកុំទៅយូរពេកណា! »
     « បងដឹងហើយ អូនគេងចុះបងទៅហើយ » ជីមីន ងក់ក្បាលតិចៗហើយតាមមើលស្វាមីរហូតដល់គាត់ចេញទៅផុតទើបបិទភ្នែកគេងបន្ដ។
     ក្រោយពីធ្វើដំណើរអស់រយៈពេល៣០នាទីនាយក្រាស់ក៏បានមកដល់ក្រុមហ៊ុនរបស់ខ្លួន។ យ៉ុនហ្គី ដើរចូលទៅខាងក្នុងដោយសំដៅទៅការិយាល័យ ដើម្បីរៀបចំខ្លួនចូលប្រជុំ។ គ្រាន់តែនាយក្រាស់បើកទ្វាភ្លាមកឃើញវត្តមានស្រីស្រស់អង្គុយគោងទាក់ខ្លាបែរខ្នងដាក់ខ្លួន នាយជ្រួញចិញ្ចើមហើយដើរចូលទៅយ៉ាងសន្សឹមៗ។
     « យូមី! ម៉េចក៏នៅទីនេះ? » យ៉ុនហ្គី ចម្លែកចិត្តពេលឃើញស្រីស្រស់ដែលជាសង្សារចាស់មកដល់ក្រុមហ៊ុនរបស់ខ្លួន។ មិនអោយចម្លែកចិត្តម្ដេចបានបើកាលមុននាងនៅកូរ៉េ ហើយមូលហេតុអីបាននាងត្រឡប់មកប៉ារីសវិញ។
     « ខ្ញុំឮដំណឹងថាបងនៅទីនេះក៏ប្រញាប់ធ្វើដំណើរមក »
     « ឮដំណឹងឬកស៊ើបឱ្យពិតប្រាកដទៅ? »
     « គឺមកពីខ្ញុំនឹកបង! រវាងពួកយើងអាចត្រឡប់ទៅដូចដើមបានទេ? »
     « ទេ...បងមានប្រពន្ធហើយ »
     « ចុះបើគ្មានគេពួកយើងអាចមែនទេ? »
     « គឺ.... »
     តុក! តុក!
     យ៉ុនហ្គី ប្រុងនិយាយបដិសេធហើយស្រាប់តែសម្លេងគោះទ្វាបន្លឺឡើងកាត់ចង្វាក់នាយអស់រលីងរហូតធ្វើឱ្យ យូមី យល់ច្រឡំ ដោយគិតថានាយក្រាស់ស្ទាក់ស្ទើរដោយសារគេនៅមានចិត្តលើខ្លួន តែតាមពិតមិនមែនបែបនោះឡើយ។
     « លោកប្រធានសុំអនុញ្ញាត » លេខាម្នាក់គោះទ្វាហើយសុំអនុញ្ញាតចូលខាងក្នុងដោយមានឯកសាររបាយការណ៍កាន់មកជាមួយ។ យ៉ុនហ្គី ងក់ក្បាលហើយក៏អនុញ្ញាត បន្ទាប់មកនាយក៏ទទួលឯកសារនោះពីដៃលេខារបស់ខ្លួន អស់តួនាទីលេខានោះក៏ត្រឡប់ទៅវិញដើម្បីត្រៀមខ្លួនដូចគ្នា។
     « បន្ដិចទៀតបងមានប្រជុំ អូនទៅវិញចុះ! »
     « ចាស » យូមី តបរួចក៏ចាកចេញ។ រីឯនាយក្រាស់មិនបាននិយាយអ្វីគ្រាន់តែងក់ក្បាលហើយក៏ងាកមកពិនិត្យឯកសាររបស់ខ្លួនវិញ។
     រាងតូចអង្គុយត្រម៉ងត្រមោចរង់ចាំស្វាមីត្រឡប់មកវិញ ល្ងាចទៅហើយនៅមិនទាន់ឃើញគាត់មកទៀតធ្វើឱ្យចិត្តគេកាន់តែស្ងប់ សង្ឃឹមថាគ្មានរឿងអីចំពោះគាត់ទៅចុះ។ កំពុងតែបារម្ភអន្ទះសារចង់ដឹងសុខទុក្ខរបស់គេ ស្រាប់តែសម្លេងបើកទ្វាក៏បន្លឺឡើងក៏បង្ហាញឱ្យឃើញនាយក្រាស់សង្ហា ជីមីន ងើបពីសាឡុងក៏រត់ចូលទៅសង្ងំក្នុងរង្វង់ដៃក្រាស់។
     ពីដំបូងក៏រាងចម្លែកចិត្តដែរ ហេតុអីក៏គេរត់មកឱបខ្លួនមិននិយាយអ្វីសោះ? តែក្រោយមកទើបនាយចាប់ផ្ដើមពីការបារម្ភរបស់រាងតូចដែលមានចំពោះខ្លួន ប្រហែលនាយខុសសម្ដីដែលបាននិយាយមុននឹងហើយ គេប្រាប់ថានឹងប្រញាប់ត្រឡប់មកវិញតែបែរជាធ្វើមិនបានដូចដែលខ្លួននិយាយ គេធ្វើឱ្យប្រពន្ធលំបាកហើយ។
     « សុំទោស ដែលធ្វើឱ្យអូនបារម្ភ! » យ៉ុនហ្គី ពោលពាក្យសុំទោសដែលធ្វើឱ្យរាងតូចចាំយូរ គេនេះពិតជាចំមែននិយាយបាត់ដៃខ្នោះដៃ នាយថានឹងប្រញាប់ត្រឡប់មកវិញប៉ុន្ដែធ្វើឱ្យគេរង់ចាំផ្លូវខ្លួនទៅវិញ។
     « សុំទោសធ្វើអី! ប្ដីប្រពន្ធបារម្ភគ្នាជារឿងធម្មតា បងទៅយូរយ៉ាងនេះមិនឱ្យអូនបារម្ភម៉េចនឹងកើត! ហើយការប្រជុំរបស់បងយ៉ាងម៉េចដែរប្រព្រឹត្តិទៅល្អឬអត់? » ជីមីន ប្រលែងចេញពីការឱបក៏និយាយទៅកាន់ស្វាមី សម្រាប់ពួកគេគ្មានពាក្យសុំទោសឡើយ ព្រោះគេយល់ច្បាស់ពីកិច្ចការរបស់ស្វាមី បើគាត់មិនរវល់ក៏មិនមកយឺតអញ្ចឹងដែរ ហើយរឿងដែលធ្វើឱ្យរាងតូចកាន់តែអន្ទះសារទៅទៀតនោះគឺការប្រជុំថ្ងៃនេះ។
     « អូនកុំបារម្ភអី! មានបងទៅហើយគ្រប់យ៉ាងប្រាកដជាល្អ អូនឃ្លានឬនៅបងធ្វើអាហារអោយ! » យ៉ុនហ្គី និយាយត្រូវមានគេហើយមិនបាច់បារម្ភនោះទេ គ្រប់យ៉ាងនឹងល្អដូចដែលនាយបាននិយាយ។
     « មិនអីទេ! ទុកឱ្យអូនវិញ បងប្រាកដជាហត់សម្រាកសិនទៅ អាហារមួយពេលនេះទុកឱ្យអូនរៀបចំវិញ » នាយទើបតែមកពីធ្វើការប្រាកដជាហត់អស់កម្លាំងដូច្នេះគួរតែសម្រាក ចំណែកអាហារពេលល្ងាចនេះទុកឱ្យគេធ្វើម្ដង។ តាំងតែពីគេឈឺមកមិនដែលចូលផ្ទះបាយធ្វើអាហារដូចលើកមុនឡើយ ពេលនេះចង់ជួយសម្រាលទុកធុរៈស្វាមីខ្លះ។
     « បាទ » យ៉ុនហ្គី តបទាំងស្នាមញញឹម។ បន្ទាប់មកនាយក៏ដើរសំដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនឱ្យស្រឡះខ្លួនម្ដង។ រីឯ ជីមីន ក៏ចូលទៅផ្ទះដើម្បីរៀបចំអាហារពេលល្ងាចឱ្យស្វាមី ថ្ងៃនេះបញ្ចេញស្នាដៃម្ដងសង្ឃឹមថារស់នៅដដែលមិនប្រែប្រួលទៅចុះ។
ទម្រាំតែការងាររួចមេឃងងឹតបាត់ ថេយ៉ុង ក៏រៀបចំឯកសារនិងឥវ៉ាន់ចូលកន្លែងដើមរួចក៏ចាកចេញ។ រាងតូចដើរមកដល់ចំណតឡានប្រុងលូកដៃទាញទ្វាស្រាប់តែត្រូវបញ្ឃប់ភ្លាមៗពេលមាននរណាម្នាក់នៅពីក្រោយខ្លួន ថេយ៉ុង ក្ដាប់ដៃយ៉ាងណែនងាកទៅក្រោយយឺតៗចង់ដឹងថាគេម្នាក់នោះជានរណា មានបំណងអ្វី? គេលើកដៃរកដាល់ហើយស្រាប់តែមានដៃម្ខាងទៀតចាប់ដៃគេជាប់។
     « ជុងហ្គុក! លោកបំភ័យខ្ញុំហើយ » ថេយ៉ុង និយាយទាំងទឹកមុខស្លន់ស្លោរព្រោះតែគេមិនទាន់បាត់ភ័យ លេងមកចឹងៗអាណាមិនភ័យលោកព្រះ សំណាងហើយដែលគេជាប់ដៃខ្លួនជាប់កុំអីសុីមួយសោរឡានបាត់។
     « សុំទោស! ខ្ញុំគ្មានចេតនាទេ ហេតុអីថ្ងៃនេះចេញយូរម្ល៉េះ? ខ្ញុំអង្គុយចាំឡើងស្ពឹកគូទហើយ សើចអី!? » ឃើញអ្នកម្ខាងទៀតឈរសើច ជុងហ្គុក ក៏ជ្រួញចិញ្ចើមសួរ នៅសុខៗក៏ឈរសើចអ្នកណាមិនឆ្ងល់។
     « គ្មានទេ...ហើយឯណាឡានលោក? » ថេយ៉ុង ធ្វើធម្មតាបង្វែលរឿងនិយាយ ដោយឃើញមានតែឡានរបស់ខ្លួនមួយគ្រឿងចតនៅទីនេះ ថេយ៉ុង ក៏សួររកឡានរបស់គេ។
     « មិនបានយកមកទេ! ល្ងាចមិញឱ្យកូនចៅជូនមក » ជុងហ្គុក តប។
     « បើអ៊ីចឹងឡើងឡានមកខ្ញុំជូនលោកទៅផ្ទះ » មិនចាំយូររាងតូចក៏បបួលនាយឡើងឡានហើយគេនិងជូននាយទៅផ្ទះ។
     « បាទ » ជុងហ្គុក តបហើយក៏ឡើងឡានដោយមាន ថេយ៉ុង ជាអ្នកបើក រីឯនាយអង្គុយមួយកន្លែងចាំតែប្រាប់ផ្លូវទៅផ្ទះបានហើយ។ ពេលខ្លះក៏រាងអស់សំណើចបន្ដិចដែលគាត់សុខចិត្តអង្គុយចាំគេនៅខាងក្រៅមិនគិតឡើងទៅចាំនៅខាងលើ ឬមួយក៏តេប្រាប់ឱ្យគេដឹងក៏បាន តែគ្មានសោះមកអង្គុយសង្ងំនៅចាំខាងក្រៅទៅវិញយ៉ាប់មែនតាបុិហ្គុក។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now