ភាគទី3:គ្មានបំណងជួយ

Beginne am Anfang
                                        

«កក់មឈូសហើយឫនៅពួកអាដែង»ដំណក់ទឹកភ្លៀងជោគជាំពេញផ្ទៃមុខប៉ុន្តែពន្លឺព្រះចន្ទព្រៀកៗបណ្តាលអោយយើងបានឃើញពីទម្រង់មុខល្អល្អះរបស់យ៉ុនហ្គី ទោះបីជាគេកាចសាហាវពិត តែមើលទៅសង្ហា សាកសមជាអ្នកក្លាហានសម្បើមណាស់។

"បុាំង"ក្រុមពួកនោះមិនមាត់បានលើកកាំភ្លើងបង្វែរទិសដៅចំកណ្តាលក្បាលយ៉ុនហ្គី ស្គាល់ម៉ាហ្វៀយ៉ុនតិចពេកទេដឹង រាងកាយមាំទាំប្រើក្បាច់ពិសេសក្រវីខ្លួនគេចគ្រាប់បាញ់រះសត្រូវដោយកាន់កាំភ្លើងពេញដៃ គ្នីគ្នាវាជាច្រើនដេកដួលស្លាប់លើថ្លុកឈាមហូរក្រហមឆ្អិនឆ្អៅប្រដេញនិងទឹកភ្លៀង។

«ប្រយត្ន័»

"ផាំង"ក្រោយប្រទះឃើញពីភាពសាហាវស្តែងចេញតាមរយៈសកម្មភាពមេក្រុមម៉ូត៉ូធំហាក់ខ្លាចរអា ពិសេសនោះគឺ យ៉ុនហ្គីកាន់គ្រាប់បែកបើកឆ្នុកដោយប្រើប្រាស់មាត់ គប់ទៅកាន់គួរសត្រូវឥតបន្ធូរដៃឡើយ។

ខ្ទិចទាំងម៉ូត៉ូ កូនចៅក៏ស្លាប់រង្គៀល អាត្រងោលប្រញាប់រត់ទៅក្នុងឡានស្វែងរកមនុស្សយន្ត1208ទាំងតក់ក្រហល់បន្ទាប់ពីទទួលបានបញ្ជារពីម្ចាស់តូច។បាំងខាងក្រោយបានបើកឡើង ជំនួសដោយជីមីន1208 គឺសុទ្ធតែកម្ទេចកញ្ចក់ជាច្រើនបំណែកបាក់បែករាយបាយពេញឡាន ភ្លើងកាន់តែឆេះរាលដាល ជេកហៅកាត់អាត្រងោល ម្នីម្នាចាកចេញទៅផ្តល់ដំណឹងអាក្រក់ទៅកាន់ចាហ្វាយ។

«ម្ចាស់តូចខ្ញុំមិនឃើញអាមនុស្សយន្តនិងទេ ម្យ៉ាងឡានជិតផ្ទុះហើយ»

«អុីចឹងប្រញាប់ឡើងឡាន កុំដោយសារអាគ្រឿងដែកនិងយើងហត់កម្លាំងអត់អំពើ»យ៉ុនហ្គីពោលឡើងដោយឥតស្តាយស្រណោះ ត្រឹមត្រូវហើយព្រោះតែអាមនុស្សធ្វើពីលោហៈបានបំផ្លាញគ្រាប់សំណខ្លួនអស់ជាច្រើនគ្រាប់ គ្មានបានផលអ្វីហើយបាក់កម្លាំងទៀត។

ឡានកំពុងរកកលបញ្ឆេះក្រោមស្នាដៃជេក កែវភ្នែកមុតថ្លាបានប្រទាក់ជាមួយកាយតូចដែលគោះកញ្ចក់សុំការប្រោសប្រណីបើកទ្វាអោយខ្លួនចូល។ដំបូងចិត្តដាច់មិនចង់ទេ ក្រោយឃើញពីទម្រង់មុខ1208ច្បាស់ បេះដូងសោះកក្រោះបែរជាលោតឡើងបញ្ជារអោយខួរក្បាលលើកដៃបើកទ្វាដោយឯកឯង។

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Nov 27, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

🖤មនុស្សយន្តV1208🤖Wo Geschichten leben. Entdecke jetzt