ភាគទី21: ចម្ងល់លើបញ្ហាថ្មី....
"សូនូ..."
Ni-ki & Jake លាន់មាត់ដំណាលគ្នា។
"ឯងមកទីនេះធ្វើអី?"
Jake ឈប់សន្ទនាជាមួយនីគីហើយដើរមករកសូនូដែលមាន beomgyu នៅខាងក្នុងនោះ។
"ទោះពេលនេះយើងមានរឿងដែលចង់ដឹងច្រើនក៏ដោយតែរឿងដ៏សំខាន់ដែលយើងត្រូវដឹងមុនគេនោះគឺ តើរវាងពីរនាក់ឯងម្នាក់ណាជាមនុស្សដែលកណ្តឹងរើស!"
Beomgyu និយាយចប់ក៏ស្ទុះចូលទៅជិតនិង Jake ហើយយកកណ្តឹងបុរាណទៅដាក់នៅនិងមុខរបស់គេ។ លទ្ធផលដែលទទួលបានគឺ...
ស្ងាត់!!!!
គ្មានសំឡេងរោទ៍។
"មិនមែនជាឯងទេ!!"
Beomgyu មិនចាំយូរក៏ប្រញាប់ទៅជិតនីគីម្តងហើយធ្វើដូច Jake មិញនេះដូចគ្នាតែលទ្ធផលគឺអត់រោទ៍ដដែល។
"ចប់ហើយមិចក៏វាមិនរោទ៍ចឹង?"
"ឬ..មួយថ្ងៃវារោទ៍បានតែពីរដងទេ?"
សូនូ រត់មកជិត beomgyu ហើយជួយបញ្ចេញយោបល់។
"ឯងកំពុងធ្វើអីនិង?"
នីគី សួរពេលឃើញ beomgyu ឈរមើលទៅកណ្តឹងភ្លឹកបែបនេះ។
"តើពួកឯងទាំងពីរមានធាតុអី?"
នៅសុខៗ beomgyu បង្វែវខ្លួនមកសួរសំណួរពួកគេទាំងពីរវិញ។ កណ្តឹងនិងរោទ៍ពេលមានមនុស្សដែលមានធាតុដូចពួកគេចឹងហើយបើរវាងពួកគេដឹងថាមានធាតុអ្វីនោះនិងរកឃើញហើយថាជានណា។
"ទឹក!"
Jake
"ភ្លើង!"
Ni-ki
"What?????"
សូនូលាន់មាត់។ ពួកគេមានធាតុខុសគ្នាចឹងក្នុងចំណោមធាតុពីរនេះតើជាទឹកឬភ្លើង?
"ហើយឯងមានធាតុអីសូនូ?"
Beomgyu ងាកមកសួរសូនូវិញម្តង ដែលធ្វើឲ្យអ្នកកំពុងឈរក្បែរនោះទាំងពីរចាប់ផ្តើមបើកភ្នែកធំៗឆ្ងល់ថាគេកំពុងសួរខ្លួនឯងឬ?
"អឺ..គឺ..ខ្ញុំមិនចាំទេបើតាមម៉ាក់ធ្លាប់ប្រាប់ដូចជាទឹក??អត់ទេៗដូចជាភ្លើង??ហ្អើយខ្ញុំមិនចាំទេចុះបងវិញនោះ?"
សូនូឆ្លើយរដាប់រដុក។
ESTÁS LEYENDO
វិញ្ញាណស្នេហ៍ ចប់
Misterio / Suspenso_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...
