រឿង «ភូមិគ្រឹះផ្កាយមួយពាន់» វគ្គ២ «ចំណងបុព្វកម្ម»
#រឿងគ្រប់យ៉ាងដែលកើតឡើងវាជាចំណងកម្មផល ទោះជាខំរត់គេចយ៉ាងណាក៏គេចមិនផុត...
និពន្ធដោយ Cherry Author
••••
ភាគទី២ «ខ្មោចនាងរបាំគ្មានក្បាល»
នាងជានរណា..? នាងត្រូវការអ្វី...? នាងជាប់ពាក់ព័ន្ធអ្វីជាមួខ្ញុំ..? ហេតុអ្វីបានជានាងតែងតែបង្ហាញខ្លួនមកលងបន្លាចខ្ញុំមិនថានៅក្នុងសុបិន ឬក្រៅសុបិនបែបនេះទៅវិញ? ភូមិគ្រឹះផ្កាមួយពាន់ វិញ្ញាណខ្មោចស្រីរបាំគ្មានក្បាល គ្រប់យ៉ាងវាបង្កប់ទៅដោយចម្ងល់ ដ៏សែនចាក់ស្រេះដែលខ្ញុំហាក់មិនអាចរកចម្លើយអ្វីមកបកស្រាយនូវសំណុំអាថ៌កំបាំងមួយបាន។ ដូច្នោះដែរ។ តើវា...តើវាជាអ្វីឲ្យប្រាកដទៅ?
៚៚
យប់ម៉ោង៣ទាបភ្លឺ
"អ្ហា...!!''
សំឡេងស្រែកដង្ហក់ខ្យល់បន្លឺមកភ័យយ៉ាងតក្កមា កាលបើនាយកំលោះជុងហ្គុកបានស្ទុះបើកភ្នែកមកភ្លាមៗកាត់យប់ដំណេកនាយប់ងងឹតទាបភ្លឺដ៏សែនស្ងាត់ជ្រងំមួយនេះ។ នរៈយកដៃជូតញើសដែលបែកជោកថ្ងាស ជាមួយការងើបឈរដើរចេញពីគ្រែសំដៅទៅកាន់តុអង្គុយ រួចជុងហ្គុកក៏បានទាញហិបឈើបុរាណដែលខ្លួនបានទុកនៅលើតុយកមកបើកមាត់ហិបចេញដោយទាញយកនូវសន្លឹករូបថតភូមិគ្រឹះផ្កាយមួយពាន់យកមកមើលជាមួយដួងចិត្តដែលនឹកសញ្ជប់សញ្ជឹងពីរឿងអ្វីម្យ៉ាង។
"តើវាជាអ្វី? ហេតុអ្វីក៏ខ្ញុំសុបិនអាក្រក់បែបនេះទៅវិញ? នាងរបាំម្នាក់នោះជានរណា? ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ដូចជាការពិតយ៉ាងនេះ?'' ជុងហ្គុកវាចាចេញមកខ្សាវៗជាមួយចិញ្ចើមដែលចងជាប់គ្នា ហាក់បើនាយកំលោះកំពុងតែមានមន្ទិលបង្កប់ទៅដោយចម្ងល់ទៅលើសុបិនដ៏សែនអាក្រក់ដែលខ្លួនបានសុបិនមកមុននេះ។
ក្រោយមកបន្តិច មាណពក៏បន្ធូរស្នូរដង្ហើមដកមកវែងៗប្រៀបដូចជាចង់ប្រដេញប្រសាចចេញនូវរឿងទុក្ខកង្វល់ចេញពីក្នុងចិត្តទៅក្រៅឲ្យអស់ រួចជុងហ្គុកក៏ដើរសំដៅទៅគ្រែគេងរបស់ខ្លួនវិញទាំងទម្រេតក្បាលនឹងខ្នើយបិទភ្នែកសំងំគេងបន្តទៅទៀតបាត់ទៅ។ ស្បៃរាត្រីនៅតែបន្តស្ងប់ស្ងាត់ បាត់អស់សំឡេងម្រឹគីម្រឹគា សូម្បីតែសំឡេងប្រឹក្សាគិរីពេលនេះក៏លែងបញ្ចេញសូរសព្ទមកបន្តទៀតដែរ។ មានតែកម្លាំងខ្យល់ត្រជាក់ផាត់ចូលមកកាត់តាមប្រឡោះបង្អួចត្រសៀកៗមកប៉ះសើៗលើសាច់របស់នាយកំលោះជុងហ្គុក និងគ្រប់ផ្នែកនានានៃបរិវេណបន្ទប់នាយកំលោះយើងនេះតែប៉ុណ្ណោះ។
YOU ARE READING
រឿង ភូមិគ្រឹះផ្កាយមួយពាន់ វគ្គ២ ចំណងបុព្វកម្ម
Horrorជាសាច់រឿងបន្តពីវគ្គ១ រឿងគ្រប់យ៉ាងនឹងផ្ដើមចូលចំណុចខ្មៅងងឹតដ៏សែនរអា ភូមិគ្រឹះផ្កាយមួយពាន់នឹងបើកទ្វារលងបន្លាចអ្នកនារាត្រីយប់អន្ធិកាឈានចូលមកដល់។ នោះមុខមនុស្សប្លែកៗ ក៏នឹងផ្ដើមលេចវត្តមានឡើង។ ល្បែងដោះប្រស្នាអាថ៌កំបាំង ក៏នឹងចាប់ផ្ដើម.. រឿង "ភូមិគ្រឹះផ្កាយមួ...
