ភាគ០៥: វិញ្ញាណមិនពេញបរិបូណ៌

Beginne am Anfang
                                        

ពូរបស់ ថេតថូរី វ៉ាងអ៉ីបូ បានរៀបអភិសេកនិងម្ចាស់ក្សត្រីនៃប្រទេសចិន ដូច្នេះនាយជាក្មួយប្រុសរបស់ស្ដេច។

កាលពីនាយមានអាយុ១៥ឆ្នាំ នាយចាប់ផ្តើមមានចិត្តឃោរឃៅនឹងបន្តកើតឡើងកាន់តែខ្លាំង។នាយបានចាប់ក្មេងប្រុសជំទង់ជំទង់ដាក់ក្នុងទ្រុង បន្ទាប់មកបោះពួកគេទៅលើព្រិល និងជះទឹកត្រជាក់រហូតពួកគេកកស្លាប់ មិនអញ្ចឹងទេនាយបោះកាក់ក្នុងភ្នក់ភ្លើងរួចយកវាទៅដាក់លើមុខនិងលើខ្នងដៃរបស់ក្មេងប្រុសទាំងអស់នោះ។បន្ទាប់មកក៏ហែកម្រាមដៃពួកគេដោយដង្កៀបហើយសើចក្អាកក្អាយ។វាសប្បាយរីករាយនៅពេលដែលបានធ្វើទារុណកម្មមនុស្សដោយអំពើឃោរឃៅរហូតដល់ពួកគេស្លាប់។

ទោះប៉ាម៉ាក់របស់ខ្លួនណែនាំនឹងខំពន្យល់យ៉ាងណាក៏នាយនៅតែមិនស្តាប់ ថែមទាំងសម្លុតពួកគាត់ដោយពាក្យសម្តីគួរឲ្យខ្លាចថែមទៀត។ នាយចាប់ផ្តើមចាក់ទឹកឃ្មុំលើខ្លួនក្មេងប្រុសទាំងអស់នោះហើយបោះពួកគេទៅក្រៅពេញមួយថ្ងៃ ដូច្នេះហើយពួកគេនឹងត្រូវរោមដោយសត្វល្អិតហើយតិចខាំឱ្យមានរបួសពេញខ្លួន។ពីមួយថ្ងៃទៅមួយថ្ងៃនាយកាន់តែឃោឃៅខ្លាំងឡើងៗ សូម្បីប៉ាម៉ាក់របស់គេក៏ខ្លាចរអាដែរ។ អ៉ីបូមិនស្តាប់ដំបូន្មានឪពុកម្តាយ តែបែរជាពង្រីកការធ្វើទារុណកម្មតាមគំនិតរបស់ខ្លួនទៅវិញ។

ក្រោយពេលមរណភាពរបស់ឪពុកម្តាយខ្លួន នាយកាន់តែបានដៃខ្លាំងឡើង។នាយបានយកក្មេងប្រុសទាំងអស់នោះមកចាក់ម្ជុលតាមចន្លោះម្រាមដៃនឹងជុំវិញមុខរបស់ពួកគេ ហើយយកដែកស្រួចៗទៅចាក់លើរាងកាយនិងដើមទ្រូងរបស់ក្មេងប្រុសទាំងអស់នោះរហូតពួកគេដាច់ខ្យល់ស្លាប់។

ខ្ញុំនៅចាំមិនទាន់ភ្លេចនៅឡើយទេកាលពី១៥ឆ្នាំមុន។ រហូតខ្ញុំចូលវ័យ១៩ឆ្នាំ ខ្ញុំតែងតែសុបិន្តឃើញខ្លួនឯងស្លៀកឈុតបុរាណ ដេកស្លាប់ក្នុងរូបភាពគួរឲ្យខ្លាច វាតែងតែវិលវល់ពេញខួរក្បាលរបស់ខ្ញុំជានិច្ច ។

#ផ្នូរត្រកូលឡាននៅក្នុងព្រៃ
ម៉ោង7ល្ងាច

មនុស្សមួយក្រុមកំពុងស្វែងរក ស៊ាវចាន់មកទល់ពេលនេះហើយ នៅតែរកមិនទាន់ឃើញទៀត។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Wo Geschichten leben. Entdecke jetzt