ភាគ០៥: វិញ្ញាណមិនពេញបរិបូណ៌

Начните с самого начала
                                        

ថេតថូរី វ៉ាងអ៉ីបូ មានដើមកំណើតក្នុងត្រកូលអភិជនដែលមានឥទ្ធិពលបំផុតមួយនៃប្រទេស ចិន តែសតិសម្បជញ្ញៈរបស់នាយដូចជាមិនសូវជាពេញលេញប៉ុន្មានទេ!។ អ្នកកាន់សិល្ប៍ម្នាក់មើលទៅប្រហែលជាអ្នកសច្ចំ ធ្លាប់ប្រាប់ថានៅពេលមានមនុស្សស្លាប់ ត្រូវបានចែកស្ថាន រំលែកក្ខន្ធ ទៅកាន់ឋានសុគតិភព។ មានន័យថា ពេលរាងកាយមួយនេះ ដែលយើងប្រើប្រាស់ដើម្បីរស់នៅក្នុងភាពជាមនុស្ស អស់កាលកំណត់នៅថ្ងៃណាមួយ យើងនឹងចាកចេញពីសម្បកកាយមួយនេះបន្តដំណើរលើវិថីជីវិតជាដួងវិញ្ញាណនៅលោកបន្ត។ ដោយសាស្ត្រាចារ្យអាំង ជូលាន បានសរសេរថា មនុស្សលោកយើងគ្រប់ប្រាណ ម្នាក់ៗអាចមានលំនឹងធម្មតាបានអាស្រ័យដោយវត្តមានព្រលឹងតូចធំចំនួន ១៩ នៅផ្តុំគ្នាទ្រទ្រង់ ក្នុងរាងកាយដោយមិនអាចខ្វះព្រលឹងណាមួយបានឡើយ។

ព្រលឹងតូចធំទាំងនោះ តែងរលាយម្តងបន្តិចពេលអ្នកឈានដល់វ័យចាស់ជរា រហូតដល់ព្រលឹងធំជាងគេនឹងរលត់ចេញក្រោយគេហោះទៅឋានព្រលឹង ពេលអ្នកអស់សង្ខារជាមនុស្ស នៅឋានរបស់មនុស្ស។ មានករណីមួយចំនួន ព្រលឹងអ្នកត្រូវហោះចេញមុនកាលកំណត់ ដោយហេតុភេទឧប្បត្តិវហេតុ ឬ ភាពតក់ស្លុតខ្លាំង ដែលចាស់ៗរមែងពោលថា លស់ព្រលឹង។ ចាស់បុរាណចិនទំនៀមនិយាយពាក្យថា ព្រលឹងបួនដប់សព្វគ្រប់អើយត្រឡប់មកវិញមកៗ។

សាស្ត្រាចារ្យនរវិទូបានពន្យល់ថា ពេលយើងលង់លក់ ព្រលឹងតូចនឹងបំបែកហោះចេញតាមបង្ហើយមនុស្ស វិលវល់នៅជិតៗកន្លែងដែលអ្នកប្រាស្រ័យនៅ។ ពេលនោះយើងមានអារម្មណ៍ថាហាក់នៅពាក់កណ្តាលគេង ពាក់កណ្តាលយល់សុបិន ហើយអ្នកអាចភ្ញាក់បាន ដរាបក្ខន្ធនៃញាណទាំងអស់ វិលត្រឡប់ចូលខ្លួនអ្នកវិញគ្រប់ ជាពិសេសមនុស្សរងគ្រោះថ្នាក់ចរាចរណ៍ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរលើដងវិថី រមែងបាត់បង់ស្មារតីយូរជាងមនុស្សទូទៅដោយសារព្រលឹងចូលអត់ទាន់គ្រប់ ចាស់បុរាណលោកតែងបង្គាប់កូនចៅ មុនប្តូរទីតាំង ឬ លើកមនុស្សដេកសន្លប់ដោយសារគ្រោះឧប្បត្តិហេតុ (គ្រោះថ្នាក់ចៃដន្យ) ឱ្យមនុស្សមានវិញ្ញាណគ្រប់ទៅលោតកន្លងមនុស្សនោះច្រើនដងដើម្បីសង្កត់ព្រលឹងកុំឱ្យចេញក្រៅខ្លួន។ តែចំពោះវិញ្ញាណរបស់កូនប្រុសអ្នកស្រីពាក់កណ្តាលទៀតត្រូវបានជាប់ត្រាខ្មៅមិនឲ្យមកចាប់ជាតិនោះទេ! មនុស្សដែលអង្គុយនៅក្បែរអ្នកស្រីនេះគ្រាន់តែជាមនុស្សដែលមានវិញ្ញាណមិនពេញបរិបូណ៌ ដរាបណាអ្នកកំលោះម្នាក់នេះមិនទាន់ជួបនឹងវិញ្ញាណធំទេនោះ គេនឹងនៅតែជាមនុស្សសតិមិនគ្រប់ធ្វើរឿងប្លែកៗ នឹកស្មានមិនដល់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនដឹងខ្លួន។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Место, где живут истории. Откройте их для себя