ស្នេហ៍ប្រែចក្រក្រវាឡ

Start from the beginning
                                        

« យីអើ! មិនគួរឲ្យជឿសោះ! ភពផែនដីនិងព្រះអាទិត្យធ្លាប់មានទំនាក់ទំនងដ៏ល្អ...? »

« វាគ្រាន់តែជារឿងប្រដិតប៉ុណ្ណោះ... គិតមើលទៅ រឿងនេះវាយតម្លៃមនុស្សអាក្រក់ខ្លាំងណាស់! » ម្នាក់ទៀតឮដូច្នោះក៏បន្លឺ

« មែនអី? ហើយចុះបើវាជារឿងពិតវិញ តើឯងគិតធ្វើយ៉ាងណាដែរ? »

ម្នាក់នោះប្រុងនឹងឆ្លើយទៅហើយ តែវាបែរជាងាកមកសួរខ្ញុំទៅវិញ។

« ហើយចុះឯងវិញ? ប្រុងនឹងធ្វើអ្វីបន្តទៀត? »

« ធ្វើការរកលុយ ដើម្បីផ្គត់ផ្គង់គ្រួសារ ចុះឯង? »

« ដូចតែគ្នានឹង មនុស្សអាក្រក់មិនប្រាកដថាច្រើនជាងមនុស្សល្អប៉ុន្មានទេ! យើងធ្វើការបន្តទៀតទៅ លោកអគ្គនាយក»

ប្រទេសអាមេរិកខាងជើង
_រដ្ឋហាវ៉ៃ

QS World University School(សាលាសាកលវិទ្យាល័យឃ្យូអេសពិភពលោក) គឺជាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្អគ្រប់ទីកន្លែង។

រីងៗៗ...
ស្នូរកណ្តឹងជួងចុងក្រោយក៏បន្លឺឡើងសិស្សទាំងអស់ក៏នាំគ្នារៀបចំសម្ភារៈដាក់ចូលកាតាបដើម្បីត្រឡប់ទៅផ្ទះ យ៉ាងសប្បាយរីករាយ ខុសអ្វីតែអាល្អិតរូបស្រស់ សៀវ ស៊ាវចាន់ ដើរដល់ពាក់កណ្តាលផ្លូវ សិស្សប្រុសស្រីដែលជាក្រុមក្មេងទំនើងអាងឪពុកម្តាយទាំងអស់នោះព្រួតគ្នាមកធ្វើបាប ទាត់ផងធាក់ផងនៅមិនអស់ចិត្តបុរសម្នាក់នោះ ក៏ទាត់រាងតូចមួយទំហឹងជិតចុងដង្ហើម ខ្ទាតទៅត្រូវនឹងដុំថ្មក្បែរនោះធ្វើឲ្យបែកក្បាលហូរឈាមច្រោក កាយតូចស្តើងរបស់ក្មេងប្រុសវ័យប្រមាណជា18ឆ្នាំម្នាក់នេះដេកដកដង្ហើមផ្ទឹកៗ រួមនិងឈាមឈាមខាប់អន្ធិលដែលហូរចេញមកពីផ្នែកនៃរាងកាយរបស់នាយ។

ចំណែកក្រុមក្មេងទំនើង ដែលបានព្រួតគ្នាធ្វើបាបនាយតូចអម្បាញ់មិញនេះ កាលបើឃើញដូចច្នេះពួកគេភ័យស្លន់ស្លោបាត់សតិអស់ពីខ្លួន ហើយពួកគេមួយក្រុមក៏នាំគ្នាទាញម៉ូតូធំរាងៗខ្លួនមូលហ្គាសម៉ាកប់គេចចេញពីទីតាំងដែលកំពុងតែមានវត្តមាន សៀវ ស៊ាវចាន់ ដេកដកដង្ហើមចង្រឹត ។

« ជួយ...ផង..! ហឹកៗ.. » បន្លឺចប់រាងតូចក៏សន្លប់បាត់ស្មារតីនៅក្រោមភ្លៀងលើផ្លូវស្រោបដោយឈាម។

ទ្រនិចនាឡិកាក៏ចេះតែរំកិលទៅមុខជារឿយៗ រហូតដល់ម៉ោង12ថ្ងៃត្រង់ តែ..កំឡុងពេលនោះក៏ស្រាប់តែលេចចេញនូវវត្តមានបុរសសង្ហាម្នាក់ ដើរចូលមកក្នុងសំម្លៀកបំពាក់ខុសពីមនុស្សទូទៅ។

សូមរង់ចាំតាមដានភាគបន្ត!
កុំភ្លេចខមិនសាច់រឿងឲ្យខ្ញុំម្នាក់មួយផងណា!

វគ្គបន្ទាប់

ភាគ3

« ស៊កលុយពួកប៉ូលិសដែលបើកសំណុំក្ដីរឿងករណីកូនប្រុសរបស់យើងធ្វើជ្រុលជ្រោះទៅលើអាល្អិតឈ្មោះ ស៊ាវចាន់ នោះ បិទមាត់ពួកវាឱ្យអស់មិនថាកាមេរ៉ាសុវត្ថិភាព មិនថាភស្តុតាងអ្វីក៏ដោយ ដាច់ខាតហាមឱ្យប៉ូលីសរុករកមកដល់កូនប្រុសយើង! មិនដូច្នោះទេពួកឯងនឹងស្លាប់ »

ពាក្យសម្ដីនិយាយមកយ៉ាងមុឺងម៉ាត់ បង្ហាញអំណាចបែបប្រមុខដឹកនាំដូច្នេះដែរ។ ពិតណាស់! លោកជី ស៊ាងកុង ស្ដេចម៉ាហ្វៀខាងសង្គមងងឹតដែលមានឥទ្ធិពលបំផុតនៅប្រទេសអាមេរិចខាងជើង បើថានិយាយអ្វីទៅហើយ គ្មាននរណាហ៊ានក្អកជាមួយគាត់ទេ! ។

បន្តិចមក កូនចៅចំណិតលោកដែលឈរស្ដាប់មុននេះគេក៏ឱនក្បាលនិយាយតបចៅហ្វាយខ្លួនទាំងអោនលំទោន។

« បាទ លោកម្ចាស់! ចាំខ្ញុំចាត់ការជូន! »

រឿង: ស្នេហ៍ប្រែចក្រក្រវាឡ (វគ្គ2)Where stories live. Discover now