ភាគ១: សង្គមក្មេងពាល
រដូវផ្ការីកជារដូវដែលមិនសូវក្តៅប៉ុន្មាន ត្រជាក់ប៉ុន្មាន ហើយអ្វីដែលសំខាន់មនុស្សគ្រប់គ្នាចូលចិត្តរដូវនេះណាស់។ ក្នុងមួយឆ្នាំប្រាកដណាស់ថាមាននិទាឃរដូវម្តង! ឥឡូវវាមកដល់ហើយ ខ្យល់បក់ផាត់រំភើយៗ លាយលំជាមួយអាកាស់ធាតុត្រជាក់ នាពេលយប់នៅក្លឹបរាត្រី ដែលជាកន្លែងឋានសួគ៌របស់ពពួករកស៊ីពេលយប់ ពពួកភ្លើតភ្លើន ពួកអ្នកមានដែលសម្បូរប្រាក់កាសចាយវាយខ្ជះខ្ជាយ ក៏ដូចជាពពួកក្មេងពាលាអាវាសែដើរលេង បញ្ចេញឥទ្ធិពលគ្រប់គ្រងតំបន់ពោរពេញទៅដោយ ភាពល្ងង់ខ្លៅរបស់ពួកគេ ហើយក៏ជៀសមិនផុតពីកន្លែងដែលអ្នកក្រខ្សត់ត្រូវអ្នកមានអំណាច ធ្វើបាបជិះជាន់។
កាលពីកំណកំណើតនៃភពផែនដីដំបូង ផែនដីគ្មានអ្វីទាំងអស់... គ្រាន់តែជាបំណែកដីរាងស្ទើរមូលមួយដែលកើតចេញពីល្អងធូលីជាច្រើននៅជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យដែលគេល្បីថាជាផ្កាយដែលពូកែខឹងបំផុត និងធ្លាប់បានដុតកម្លោចភពផ្សេងៗឲ្យក្លាយជាផេះផង់ ស្រាប់តែលង់ស្នេហ៍នឹងភពផែនដី ដែលជាភពចំណូលថ្មីមួយនេះ។
សេចក្ដីស្នេហាពិតជាមានឥទ្ធិពលអស្ចារ្យ។ ព្រះអាទិត្យបានបន្ធូរបន្ថយកំហឹងរបស់ខ្លួនចំពោះភពផែនដី និងអធ្យាស្រ័យឲ្យភពផែនដីយ៉ាងអស់ពីចិត្តពីថ្លើម។ មិនតែប៉ុណ្ណោះ ព្រះអាទិត្យក៏តែងតែតាមថែរក្សាភពផែនដី ដោយផ្ដល់ជាពន្លឺរស្មីដល់ស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៃផែនដី។
ជាចំណងដៃនៃសេចក្ដីស្នេហា ព្រះអាទិត្យបានបង្កើតឲ្យមានរុក្ខជាតិ ជាព្រៃឈើដុះលាយឡំជាមួយនឹងផ្ទៃសមុទ្រ នាំឲ្យភពផែនដីប្រែក្លាយជាមានសម្រស់យ៉ាងល្អផ្ដាច់គេក្នុងចក្រវាលទាំងមូល។ ព្រៃឈើទាំងអស់នេះ ប្រៀបបានដូចជាកូនរបស់ពួកគេអញ្ចឹង។ ផែនដីអាចបង្កើតព្រៃឈើបាន ដោយសារសេចក្ដីសន្ដោសប្រោសប្រណីពីព្រះអាទិត្យដែលជាស្វាមី។
សត្វលោកជាចំណងដៃថ្មីរវាងពួកគេទាំងពីរ។ សត្វលោកត្រូវជាប្អូនបង្កើតនៃព្រៃឈើ។ ក្នុងចំណោមសត្វលោកទាំងអស់ មានសត្វមួយដែលកើតមកខុសគេ។ នោះគឺ មនុស្ស។ ជាអកុសល មនុស្សមានសន្ដានខុសគ្នាឆ្ងាយណាស់ពីព្រៃឈើដែលជាបងបង្កើតរបស់ខ្លួន។ មនុស្សកើតមកនាំមកនូវពាក្យថា "លោភៈ" មកជាមួយ។ មនុស្សចេះតែលោភលន់ ចង់បាននេះ ចង់បាននោះ មិនចេះចប់ រហូតដល់ថ្នាក់ធ្វើទុក្ខបុកម្នេញបងប្អូនរួមផ្ទៃខ្លួនឯង។ ព្រៃឈើត្រូវរងគ្រោះជាបន្តបន្ទាប់ ក្រោមកណ្ដាប់ដៃប្អូនជាទីស្រលាញ់របស់ខ្លួន ដែលខ្លួនតែងតែចិញ្ចឹម និងផ្ដល់អនុផលឲ្យ។ សន្ដានរបស់ព្រៃឈើ គឺលះបង់ណាស់ ពោលគឺសុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីប្អូន។
BINABASA MO ANG
រឿង: ស្នេហ៍ប្រែចក្រក្រវាឡ (វគ្គ2)
Short Storyទឹកនឹងភ្លើងមិនអាចរលាយចូលគ្នាទេ! គឺបានន័យថាយមទូតនឹងមនុស្សគឺមិនអាចក្បែរគ្នាឡើយ ដរាបណាពួកគេនៅពិភពផ្សេងគ្នានោះ។
