កូនភ្លោះម៉ាហ្វៀCEO🥀🔞

2.4K 137 1
                                    

ភាគទី:16

     " ហូប៊ីអង្គុយនៅហ្នឹងហើយ បងធ្វើការសិន បើចង់ដើរមើលក៏ដើរទៅតែកុំចេញក្រៅពីក្រុមហ៊ុង " មកដល់ក្រុមហ៊ុងក្នុងបន្ទប់អូហ្វីសនាយក៏ប្រាប់នាយតូចនៅអង្គុយលេងលើសាឡុង តែបើចង់ដើរមើលបាននាយមិនហាមអ្វីទេ
      " បងប្រុសគួរតែនិយាយថា ហូប៊ីអូនអង្គុយនៅហ្នឹងហើយ " នាយតូចដាក់គូទអង្គុយសម្លឹងមើលទៅគេមុននឹងនិយាយប្រាប់អ្នកម្ខាងទៀត
     " អូនក៏អូន បងធ្វើការហើយហាម រញ៉េរញ៉ៃជាមួយបងបងធ្វើការ អូខេ! " ជុងហ្គាខ្ជិលនិយាយច្រើនក៏សម្រេចចិត្តតាមចិត្តនាយតូច ចំណែកអ្នកដែលឲ្យហៅអូននោះបានចឹង និយាយពីថាញញឹមញញែមបិទមាត់មិនជិតមិនដឹងអណ្ដែតអណ្ដូងដល់ព្រះឥនឋានណាទេ
     " ចឹងអូនទៅដើរមើលខាងក្រៅសិនហើយ  មិនចង់រំខានបងប្រុសទេ " នាយតូចក្រោកឡើងស្រដីប្រាប់នាយក្រាស់ដឹងឮមុខនឹងបើកទ្វារចេញទៅក្រៅ អ៊ួយ...អៀនណាស់លោកអើយអូនៗពេញមាត់។
      " ក្មេងនេះចំមែនហើយ " ជុងហ្គាសើចដើម.កពេលឃើញក្មេងរត់ចេញទៅខាងក្រៅបាត់ សម្រាលសិមនាយមកអង្គុយធ្វើការតាមទំលាករបស់ខ្លួន។
     ងាកមកមើលនាយក្រាស់ជុងគុកយើងវិញម្ដងពេលនេះកំពុងតែអង្គុយញ៉ាំបាយតែម្នាក់ឯងជាមួយម្ហូបជាច្រើនមុខ
     " ស៊ីលេងចូលហើយវើយ " នាយដាក់ស្លាបព្រាបាយចុះមុខងាកមកប្រាប់អ្នកបម្រើនៅឈរចាំលើកចាននោះថា÷
     " នៅពេលយានប៊ីនមកវិញប្រាប់គេផងថាឲ្យឡើងទៅបន្ទប់យើង " នាយស្រដីប្រាប់នាងជាមួយសំឡេងរាបស្មើររួឡើងទៅខាងលើបាត់ សុីលេងចូលហើយមិនដឹងថាពេលនេះគេនោះទៅដល់ណាហើយទេ។
     " ចា៎សអ្នកប្រុស " នាងតបទៅវិញទាំងញ័រៗ ដឹងស្រាប់ហើយថាចរិតនាយយ៉ាងម៉េច ធ្វើមិនឲ្យត្រូវចិត្តបាញ់ទម្លោះក្បាលឬក៏ដេញចឹងដែរ។
     មួយស្របក់ក្រោយមកអ្នកបម្រើស្រីនោះពេលឃើញយានប៊ីនដើរចូលមកក្នុងផ្ទះវិញនាងក៏ប្រញាប់ចូលទៅប្រាប់នាយថាអ្នកប្រុសចង់ជួបនាយអោយប្រញាប់ឡើងទៅខាងលើ។
តុក!តុក!
     " ចូលមក " សំឡេងរឹងកំព្រឹះនាយក្រាស់ស្រែកឲ្យអ្នកគោះទ្វារចូលមក គេឮហើយក៏បើកទ្វារចូលទៅខាងក្នុង មុននឹងចោតសួរទៅនាយមាននាមជាចៅហ្វាយ
     " ចៅហ្វាយចង់ជួបខ្ញុំមានរឿងអីមែនទេ? " គេឈរនៅមួយកន្លែងមាននាយក្រាស់កំពុងតែអង្គុផឹកស្រានៅជិតនោះក្រវីមើលវាមិនដាក់ភ្នែក
     " យើងមានរឿងចង់ឲ្យឯងទៅសេុីបមើលថាតើគេកាលពីព្រឹកមិញនេះផ្ទះគេនៅឯណា "
     " ? " នាយដូចមិនយល់សុខៗមកប្រាប់ថាឲ្យទៅសេុីបមនុស្សកាលពីព្រឹកមិញ
     " យើងប្រាប់ឯងទៅសេុីបមិនមែនហៅមកឲ្យឯងមកឈរដូចថ្មចឹងទេ ឬឯងមិនឮយើងនិយាយ? " ជុងគុកក្ដៅឈួលខំនិយាយប្រាប់ហើយចេះមកឈរដូចថ្មចឹងទៅកើត
     " ឮហើយៗចៅហ្វាយ "
     " បើឮហើយមិនប្រញាប់ទៅ "
     " បាទខ្ញុំទៅហើយចៅហ្វាយ " ថាហើយនាយក៏ចេញទៅបិទទ្វារឲ្យស្រួលបួលវិញ
     " តើហេតុអ្វីយើងចេះតែនឹកឯង? " ជុងគុក ដាក់កែវស្រាចុះនឹកឃើញផ្ទៃមុខសរលាងនាយតូច ស្នាមញញឹមក៏បានផុសឡើងមកភ្លាមៗ ចម្លែកមែននាយជាមនុស្សមិនងាយញញឹមមិនងាយសើច តែគ្រាន់តែរំលឹកគេនាយញញឹមបានយ៉ាងងាយ។
________

កូនភ្លោះម៉ាហ្វៀCEO🥀🔞(ចប់)Where stories live. Discover now