ភាគទី34🦋🌺នាងជាសត្រូវ💔🦋

Start from the beginning
                                        

"អូនបានជេរនាង នៅនឹងមុខមនុស្សជាច្រើន តែអូនមិនដឹងទេថានាងជា.....តែមកពីនាងប៉ះពាល់បងទើបអូនជេរទៅ បងក៏ចឹងដែលផឹកឡើងស្រវឹងបែបនេះ ហឹសមិនចង់រំលឹកទេ "Taeនិយាយដោយដកដង្ហើមធំហើយJungក៏ញញឹមទៅវិញ...

"បងញញឹមអី"Taeសួរដោយងឿឆ្ងល់
"កើតរឿងធំហើយនៅសើចចេញទៀត ចុះឯណាmintae"Taeសួរ...

"នៅជាមួយម៉ាក់ នៅខាងក្នុងប្រហែលពេលនេះគេងហើយក៏មិនដឹង "
"ហ្អើយល្អហើយ" Taeក៏អស់បារម្ភតិចខ្លាចកូនមានរឿងអី...

"ហើយអូនទៅជេរនាងធ្វើអី "
"នៅមានមុខមកសួរទៀត នាងចង់នាំបងចូលបន្ទប់តែពីរនាក់ណា ហឺយ...មិនចង់គិតទេ....តែនាងមកឬនៅ...អូនទ្រាំមើលមុខនាងទៀតមែនទេ...ហឹស...."Taeសួរដោយស្វែងរកនាងJungនៅតែសម្លឹងមុខអ្នកជាប្រពន្ធហើយញញឹមបិតមាត់មិនជិតទេ
"អូនប្រច័ណ្ឌបងមែនទេ"Jungសួរ

"អត់ទេ!!"
"អត់ទេ បើអត់អូនទៅថាឪ្យនាងធ្វើអី ហើយនៅមុខមនុស្សច្រើនទៀត"
"មកពីពេលនោះអូន....មកពីបងជាប៉ារបស់Mintae កុំអីមិនទៅខ្វល់ទេ"Taeនិយាយដោះសារ Jungនៅតែអស់សំណើច ស្រាប់តែពេលនោះឡានរបស់ស៊ូអុីនក៏បើកចូលមក TaeនឹងJungក៏ងាកមើលនាងក៏ចុះពីក្នុងឡានរួចដោយរត់សំដៅមករកJungហើយអោបដៃនៅនឹងមុខTaeទៀត ដែលធ្វើឪ្យTaeតាំងចិត្តមិនស្ងប់នោះទេ....

"Jungបងមាននឹកខ្ញុំទេ ខ្ញុំនឹកបងណាស់ហឺ..."ស៊ូអុីននិយាយដោយហត់ទៅថើបថ្ពាល់JungនៅនឹងមុខTaeដែលធ្វើឪ្យTaeកាន់តែក្តៅហើយJungឃើញមុខប្រពន្ធបែបនេះគាត់ពិតជាអស់សំណើចណាស់ តែគាត់ក៏មិនពេញចិត្តនឹងស៊ូដែលធ្វើបែបនេះដែល....
"នាង ពិតជា...."Taeខឹងក្នុងចិត្ត

"ស៊ូ....បានហើយ...."jungក៏ទាញដៃនាងចេញ....
"អរ..អ្នកបងមកឈរពីកាល សូមជំរាបសួរចា៎"ស៊ូអុីននិយាយឌឺដងឪ្យTaeខឹងនាងនៅនឹងមុខJung...តែTaeគាត់ប្រឹងទប់

"អរ អ្នកនាងស៊ូមកហើយ សុំអញ្ជើញចូលក្នុងទៅ"លោកjoenនិយាយនៅខាងមាត់ទ្វា

"ស៊ូអុីនបានហើយ ខ្ញុំគិតថាចូលទៅខាងក្នុងនិយាយគ្នាទៅ "Jungក៏នាំស៊ូអុីនចូលទៅខាងក្នុងដែលទុកឪ្យTaeនៅឈរខាងក្រៅ

"Jungបងមាននឹកខ្ញុំទេ ខ្ញុំនេះនឹកបងណាស់...អ័ស...ចង់ក្អួត ស្រីឆ្កួតកុំតែការងារទេ កុំអីដាក់ហើយមិនទុកឪ្យទើសឡើយ..."Taeក៏ដើរចូលទៅតាមពីក្រោយ ហើយអង្គុយនៅលើសាឡុង ដោយមានJung Jimin jhope លោកjoen ហើយនឹងTaehyung!!!! នៅបន្ទប់ទទួលភ្ងៀវ.....

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now