"ហ្អឹម..ពេលនេះឯងនៅទីណាទៅ?ដឹងទេយើងនឹកឯងខ្លាំងណាស់ក្មេងល្ងង់..!!"ក្រោយឌីនជាជំនិតចេញទៅផុតពេលនេះក្នុងបន្ទប់ទាំងមូលនៅសល់តែសូហ្គាម្នាក់តែបុ៉ណ្ណោះទើបនាយមានអារម្មណ៍ថាឯកការកណ្តោចកណ្តែងយ៉ាងមិចទេមានអារម្មណ៍ថានឹកក្មេងម្នាក់នោះចម្លែកទាំងដែរពីមុនមិនមែនបែបនេះឡើយវាកើតឡើងចាប់តាំងពីខ្លួនស្គាល់ជីមីនមកម្ល៉េះ(ឬគេចាប់ផ្តើមចេះស្រឡាញ់នរណាម្នាក់ហើយៗម្នាក់នោះគឺជាជីមីននេះឯង)នាយសង្ហាគិតនៅក្នុងចិត្តទាំងស្រពិចស្រពិលព្រោះនាយមិនធ្លាប់ចេះស្រឡាញ់នរណាម្នាក់ពីមុនមកឡើយទើបគេមិនដឹងថាអារម្មណ៍ជាច្រើនដែលមានចំពោះជីមីនជាអារម្មណ៍ស្នេហានោះទេ ដឹងត្រឹមថាខ្លួនមិនអាចឲ្យជីមីនក្លាយជារបស់អ្នកណាម្នាក់ឡើយក្រៅពីគេខ្លួនឯងតែម្នាក់បុ៉ណ្ណោះ។ដោយគិតខ្វល់ខ្លាំងពេកទើបមានអារម្មណ៍ថាឈឺក្បាលទើបគេសម្រេចចិត្តបិទឯកសារទុកទាញអាវធំយកមកសកពាក់ឲ្យត្រឹមត្រូវរួចនាំខ្លួនចេញទៅក្រៅបើកឡានទៅសម្រាកនៅខនដូរដែលគេធ្លាប់បាននាំជីមីនទៅទីនោះដើម្បីកាត់បន្ថយអារម្មណ៍នឹកនាខ្លះ។
....
សូហ្គាមកដល់ខនដូរភ្លាមក៏មានអារម្មណ៍ថាចង់ផឹកស្រាទើបនាយយកទូរស័ព្ទតេទៅស៊ិនដែលជាជំនិតម្នាក់ទៀតឲ្យយកស្រាមកឲ្យខ្លួននៅឯខនដូរ។
តុក!តុក!
"ចៅហ្វាយទាន..ខ្ញុំយកស្រាមកដល់ហើយ!"
ក្រាក~
"ចូលមក..!"សូហ្គាបើកទ្វារហៅស៊ិនឲ្យចូលរួចដើរទៅអង្គុយលើសាឡុងទាំងដំណើរធីងធោងព្រោះនៅឈឺក្បាលតែនៅប្រឹងផឹកស្រាទៀត
"ចៅហ្វាយមិនអីទេមែនទេ?"ស៊ិនយកស្រាប៉ុន្មានដបដាក់លើតុរួចងាកមកសួរចៅហ្វាយដែលមើលទៅដូចទ្រង់ដុនដាបខ្លាំងណាស់
"យើងមិនអីទេ!កុំសួរច្រើនមកផឹកកំដរយើងទៅ..!!"នាយក្រាស់ឆ្លើយបដិសេធថាខ្លួនមិនអីនៅរឹងមាំអាចផឹកបានពីរបីដបបានទៀតទើបនៅឆ្លៀតហៅនាយជំនិតឲ្យផឹកកំដរព្រោះបើផឹកម្នាក់ឯងវារៀងកណ្តោចកណ្តែងពេកចំណែកនាយជំនិតក៏មិនជំទាស់ព្រោះយល់ថាចៅហ្វាយពិបាកចិត្តទើបសម្រេចចិត្តនៅកំដរគាត់ខូចចិត្តបន្តិចទៅ។
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...
