ភាគបញ្ចប់

1.5K 120 20
                                    

                       ភាគបញ្ចប់
                     &នៅវិមាន ខារ៍

    ក្រឡេកនៅក្នុងទីងងឹតមួយនៅក្នុងវិមាន រ៉ូលីកំពុងតែឈរនិយាយជាមួយបុរសម្នាក់ដែលពាក់អាវ ក្រៅព័ណ៌ខ្មៅទម្លាក់មួយចុះក្រោមបាំងមុខមើលមិនឃើញ ។

" នេះគឺជាព័ត៌មានដែលអ្នកនាងចង់បាន " បុរសមិនស្គាល់មុខនេាះក៏ហុចឯកសារអ្វីម៉្យាងអោយរូ៉លី   បន្ទាប់ពីអានចប់ រ៉ូលីញញឹមពោពេញដោយគំនិតអាក្រក់។

" ហឹស...ពិតជាពូកែលាក់ពុទ្ធមែន ថេយ៉ុង បើសិនជារាជបុត្របានដឹងរឿងនេះឯងនឹងទៅជាយ៉ាងណា "

   ការពិតទៅឯកសារនេាះគឺជារឿងទាក់ទងនឹងថេយ៉ុង រ៉ូលីបានអោយគេសុីប ហើយរ៉ូលីក៏បានរកឃើញរឿងមួយដ៏សំខាន់ដែរ។

  " ហាសហា....ថេយ៉ុងចាំមើលឯងនៅតែជាសំណ្វបចិត្តទ្រង់រឺអត់ "

  &នៅថ្ងៃបន្ទាប់

  &នៅក្នុងដំណាក់រាជបុត្រ

" ជុងហាស....."
" បាទ......" ជុងគុកឆ្លើយដោយភាពផ្អែមល្ហែមដាក់សំណ្វបចិត្តវិញ

" អូនសុំទៅលេងនៅក្នុងឧទ្យាន ណា👉👈 "រាងតូចធ្វើមុខគួរអោយស្រឡាញ់

" បាទ តែកុំយូរពេកណា បងមានការទៅក្រៅមួយភ្លេត "
" បាទ ជុប ហិហិ " ថេយ៉ុងក៏លោមុខទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺត នៅសើចក្អឹកៗយ៉ាងគួរអោយស្រឡាញ់ពីក្រោយ

" បងទៅហើយ " ជុងគុកញីសក់ថេយ៉ុងដោយភាពខ្នក់ខ្នាញ់
" បាទ" ថេយ៉ុងញញឹមខ្ចឹប  ជុងគុកក៏មិននិយាយអ្វីច្រើនទៀតក៏ចេញទៅក្រៅ។

ថេយ៉ុងគ្រាន់តែជុងគុកចេញទៅបាត់ភ្លាមក៏ប្រញាប់ចូលទៅបន្ទប់ទឹកបិទទ្វារយ៉ាងលឿន ។

" អួក ៗ ខក់ៗ~~~" សម្លេងនៃការក្អួតចង្អោរ ដៃស្រឡូនខ្ទប់មាត់ដកចេញមកវិញឃើញថាសុទ្ធតែឈាម ហូរប្រឡាក់ដៃនិងឥដ្ឋជាច្រើន ឆ្លុះកញ្ចក់ក៏ឃើញច្រមុះហូរស្រក់ឈាមមិនតិច  ដំណក់ទឹកភ្នែកហូរប្រណាំងនិងឈាម ។ 

" តើខ្ញុំពិតជាដល់ពេលនឹងទៅមែនទេ? ជុងគុកអូនសុំទោស ហ្ហឹក~ៗ អូនសុខចិត្តស្លាប់ខ្លួនឯងក៏មិនអាចសម្លាប់បងបានដែរ ហ្ហឹក~~ហឹក"😰

សុីនដឺរេឡាសម័យថ្មី💃[Completed♡]✔ (សេរ៑ីចក្រក្រវាលវេត្តមន្ត)Where stories live. Discover now