Episode01:អូនចាំប៉ាៗ

756 106 4
                                    


         នាពេលរាត្រីពោរពេញដោយពពកខ្មៅបាំងដេដាសពេញផ្ទៃវេហា វេលាស្មាលនេះគឺជាពេលដែលសាកសមបំផុតសម្រាប់សម្រាកបន្ទាប់ពីធ្វើការហត់ក៏ដូចជាការរៀនសូត្រហត់ពេញមួយថ្ងៃ នេះជាជីវិតរបស់អ្នកមាននិងអ្នកមិនខ្វះខាត ប៉ុន្តែបើសិនជាងាកមកមើលមួយផ្នែកទៀត ផ្នែកដែលជីវិតរបស់អ្នកលំបាកតោកយ៉ាកគឺកំពុងតែស្វែងរកទីទួលសមប្រកបដើម្បីជ្រកកោននៅមុនពេលមេឃភ្លៀងធ្លាក់ចុះមក ។

     នៅតាមដងផ្លូវក៏មានក្មេងប្រុសម្នាក់កំពុងដើរនៅតាមផ្លូវតែម្នាក់ឯងស្របពេលដែលក្មេងដទៃគេមានឳពុកម្តាយដឹកដៃរវៀសរវៃត្រឡប់ទៅផ្ទះមុនភ្លៀងមកដល់

«ម៉ាក់ៗ..កូនរងារ»សំឡេងញញីញញ័រដោយសារអាកាសធាតុចុះត្រជាក់ ក្មេងប្រុសតូចសម្លឹងទៅមើលឆ្វេងស្តាំមិនឃើញមានអ្នកណាប៉ុន្តែពេលក្រឡេកមើលទៅខាងក្រោយនាយតូចក៏ត្រូវយកដៃមកបាំងពន្លឺឡានដែលចាំងឆ្វាចសម្តៅមករកគេ បន្តិចក្រោយមកក៏មានមនុស្សប្រុសមាឌធំពីរនាក់ក្នុងសម្លៀកបំពាក់ខ្មៅសឹងតែមើលមិនឃើញ បុរសទាំងពីរនោះក៏បានចាប់ក្មេងប្រុសតូចដ៏កម្សត់នេះយកទៅដោយមិនខ្វល់ពីការស្រែកយំរបស់គេឡើយ

       _____________

«ហ្ហឹកៗ...លែងខ្ញុំទៅ!!»កម្លាំងតូចៗខំប្រឹងរើបម្រះចេញពីចំណងដែលចងភ្ជាប់ខ្លួនជាមួយនិងក្បាលគ្រែភ្នែកក៏បាំងបិទជិតដោយចំណងខ្សែពណ៌ខ្មៅមិនអាចមើលឃើញពីទិដ្ឋភាពដ៏គួរឲ្យខ្លាចមួយនេះក៏ប៉ុន្តែគេក៏នៅតែអាចស្រម៉ៃឃើញនៅរូបភាពដែលគេមិនចង់ឃើញបាន

«នេះជាក្មេងថ្មីចៅហ្វាយ..»ឮសំឡេងនេះហើយ នាយតូចក៏ឈប់យំរង់ចាំផ្ទៀងត្រចៀកស្តាប់នៅការសន្ទនាមួយនេះ

«បញ្ជូនគេទៅបន្ទប់មួយទៀតហើយ បន្តិចទៀតគេនឹងមកដល់ហើយ»សំឡេងរបស់បុរសម្នាក់ទៀតនិយាយឡើង ដោយសម្តីម៉ើងម៉ាត់បំផុត

«បាទចៅហ្វាយ!»

«លោកគីម!លោកគីម!!ពេលនេះលោកស្រីកំពុងតែឈឺពោះហើយ សូមលោកប្រញ៉ាប់ទៅផងចុះ»អ្នកបម្រើក្នុងឃ្លាំងនេះម្នាក់រត់មកយ៉ាងត្រហេបត្រហបដើម្បីប្រាប់ដំណឹងនេះទៅកាន់បុរសដែលមានអំណាចនោះដោយការភ័យខ្លាចដែលខ្លួនហ៊ានមកកាត់ចង្វាក់ដៃការសន្ទនានេះ ប៉ុន្តែវាគួរឲ្យចាំបាច់មិនអាចទុកឲ្យខកពេលបានពិតមែន

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Dec 14, 2022 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

Undercover🖤⛓️🔥Onde as histórias ganham vida. Descobre agora