បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.2K 103 0
                                    


ភាគទី6:ខ្ញុំក៏ចេះឈឺ

មួយសន្ទុះក្រោយមកអុីបូក៏ចេញពីក្នុងបន្ទប់ទឹក ក្រសែភ្នែករបស់គេតាមសម្លក់មុខចាន់មិនដាក់សោះ

«ឯងនាំគេមកធ្វើអី?»ដាក់គូទអង្គុយភ្លាមអុីបូក៏បោះសំនួរទៅកាន់យូវិនភ្លាម

«គឺ...ជាបញ្ជារបស់អ្នកស្រី គាត់ឲ្យខ្ញុំជូនចាន់ទៅមន្ទីពេទ្យក្រោយចេញពីពេទ្យចាន់ក៏បានទិញរបស់ខ្លះយកមកឲ្យចៅហ្វាយទើបខ្ញុំនាំគេមកជាមួយ»យូវិន
រៀបរាប់ទៅតាមអ្វីដែលគេគួរប្រាប់ទៅកាន់អុីបូ

«ឆាប់នាំគេទៅវិញទៅយើងមិនចង់ឃើញសូម្បីស្រមើលរបស់វា ហើយរបស់ដែលទិញមោក៏យកទៅចោក្នុងធុងសំរាមឬបោះឲ្យឆ្កែសុីទៅយើងមិនចង់បានរបស់ពីវាទេ»សម្តីរបស់អុីបូប្រៀបដូចជាកាំបិតហោះមកចាក់ទម្លុះទឹកចិត្តដែលចាន់មានចំពោះគេ បើមិនទទួលក៏មិនចាំបាច់និយាយដល់ថ្នាក់នេះដែរបើស្អប់ណាស់ក៏គួរលាក់ខ្លះទៅព្រោះគេមិនចង់លឺពាក្យថាស្អប់ចេញពីរបស់អុីបូនោះទេ

«ចៅហ្វាយហេតុអីក៏សម្តីធ្ងន់ម្លេះនេះចាន់គេខំមានទឹកចិត្តទិញឲ្យចៅហ្វាយណាបើមិនទទួលក៏ប្រើសម្តីគួរសមតិចទៅ»យូវិនស្ទើតែគាំងបេះដូងហើយលោកព្រះអើយឲ្យតែម៉ាកៗនឹងទៅគេច្បាស់ជាគ្រាំចិត្តស្លាប់ជាមិនខានទេព្រោះត្រូវទ្រាំមើលចាន់ទទួលពាក្យមើលងាយពីអុីបូ

«បិទមាត់របស់ឯងទៅ យើងចង់និយាយបែបណាជារឿងរបស់យើងឯងកុំមកចេះ»អុីបូមិនបានបញ្ឈប់មានតែនិយាយស្តីទៅកាន់យូវិនថែមទៀត

«បងយូវិនខ្ញុំគិតថាខ្ញុំគួរតែទៅវិញហើយល្អជាងកុំឲ្យអ្នកប្រុសគាត់មិនសប្បាយចិត្ត »ចាន់ដឹងខ្លួនថាគេមិនពេញចិត្តនិងឲ្យខ្លួននៅហើយទើបសុំដកខ្លួនទៅមុនទាំងអារម្មណ៍អាក់អន់ចិត្តជាខ្លាំង

«ចាំបងជូនទៅចឹង»យូវិន

«មិនបាច់ទេ ឲ្យជិះតាក់សុីទៅខ្លួនទៅហើយឯងមកបង្ហើយការងារនេះឲ្យអស់»អុីបូ

«តែចៅហ្វាយចាន់គេនៅមិនទាន់ជាស្រួលបួលនោះទេបើបណ្តោយឲ្យទៅតែម្នាក់ឯងខ្លាចថាគ្មានសុវត្ថិភាព»

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now