(១ខែមុន)
រឿងផ្តើមនៅក្នុងក្លឹបរាត្រីល្បីឈ្មោះមួយប្រចាំសេអ៊ូល មានក្មេងរាងស្តើង ដៃជើងស្រឡូនតូចៗ ថ្ពាល់ប៉ោងៗ មុខខ្ចូតតូចច្រមិច ឯសក់ពណ៌ទង់ដែង ឆ្លុះសាច់ស្បែកសខ្ចីម៉ត់រលោងពីខាងក្នុង ពាក់អាវយឺតពណ៌សរលុងៗ ជាមួយនិងខ្លីត្រឹមជង្គង់ មើលទៅសាច់ឈាមជាកូនអ្នកមានថ្លៃថ្នូរ កំពុងអង្គុយផឹកស្រាជាមួយមិត្តភក្តិមួយក្រុម ក្នុងឱកាសខួបកំណើតមិត្តរបស់គេ ហើយអង្គុយសុខម៉ាក់ក៏តេមក រាងតូចក៏ប្រញាប់ដើរទៅបន្ទប់ទឹកដើម្បីទទួលទូរស័ព្ទ ពេលនិយាយចប់ នាយតូចក៏ញញឹម ហើយបិទទូរស័ព្ទ បម្រុងត្រឡប់ទៅវិញ មិនប្រយ័ត្នក៏បុកក្បាលចំទ្រូងនរណាម្នាក់ ធ្វើឲ្យគេសឹងតែដួចដាច់ផ្ងា តែត្រូវធ្លាក់ក្នុងរង្វង់ដៃម្នាក់នោះភ្លាមៗ។
«សុំទោស»ជីមីន រហ័សប្រះចេញយ៉ាងកំណាញ់ខ្លួន ហាក់ដូចស្អប់ខ្ពើមម្នាក់នោះខ្លាំង ខណៈម្ចាស់រាងកាយខ្ពស់សង្ហា ឈរសម្លក់គេយ៉ាងស្ងៀមស្ងាត់ ពេលនាយតូចរៀបនឹងឈានជើងដើរចេញ បុរសនោះចាប់កដៃតូចជាប់ ហើយស្តីឲ្យរាងតូចយ៉ាងកោងកាច៖
«គ្រឿងសំអាងរបស់ឯង ប្រឡាក់អាវយើងហើយ មានឃើញទេ?»
«ខ្ញុំសុំទោសហើយតើ» ជីមីន ចាប់របេះដៃគេចេញខឹងទាំងមួម៉ៅ មនុស្សស្អីក៏ប្រកាន់ច្រើនម្ល៉េះ?
«យើងមិនត្រូវការពាក្យសុំទោស»អ្នកម្ខាងទៀតអះអាងមិនទទួល ថែមទាំងចាប់ដោះអាវធំដែលប្រឡាក់បន្តិចនោះ គ្រវែងចោលនៅចំពោះមុខ ហើយខណៈនោះ ជុងហ្គុក ក៏ដើរមកដល់ល្មម៖
«មានរឿងអីលោកពូ?»
«គ្មានស្អីទេ»យ៉ុនហ្គី ងាកតបជាមួយក្មួយប្រុស រួចក៏ដើរចេញទាំងមិនខ្ចីក្រឡេកមើល ជីមីន ដែលកំពុងឈរខាំមាត់គ្រឺតក្រាញ ក្នាញ់នូវឫកពា ហើយក៏ចាប់កញ្ឆក់អាវនោះបោះចោលក្នុងធុងសម្រាមទុកជាការរំងាប់កំហឹង។
  ចំណែក ជុងហ្គុក ដើរតាមពីយ៉ុនហ្គី រហូតដល់កន្លែងបម្រើស្រា យ៉ុនហ្គី ជាម្ចាស់ក្លឹបនេះ ដែលអ្នកណាៗក៏ស្គាល់មុខគេយ៉ាងច្បាស់ ទៅណាមកណា តែងតែមានអ្នកគោរពស្រឡាញ់ មិនសមដែលទៅជួបក្មេងល្អិតក្បាលរឹងអម្បាញ់មិញនេះ ធ្វើឲ្យគេក្តៅចិត្តយ៉ាងខ្លាំង។
«គ្មានរឿងអីទេ តែធ្វើមុខស្អុយប៉ែដូចចាញ់ឆ្នោតអស់រាប់លាន»ជុងហ្គុក និយាយបញ្ឆួសបញ្ចូល ស្របពេលហុចកែវស្រាទៅឲ្យលោកពូ អ្នកជាពូក៏កញ្ឆក់ទទួលទាំងមិនមើលមុខ ជួនពេលដែល ជីមីន ដើរកាត់នោះល្មម តែនាយតូច មិនឃើញអ្នកទាំងពីទេ។
«រាងស្អាត មុខមាត់គួរឲ្យស្រឡាញ់ តែគួរឲ្យស្តាយដែលមិនមែនជាប្រភេទដែលខ្ញុំចង់បាន»ជុងហ្គុក និយាយបង្ហើរចោល តែយ៉ុនហ្គី យល់ដឹងដល់សន្តាន ថាអ្នកដែលក្មួយប្រុសគេកំពុងសំដៅលើ គឺ ជីមីន ដែលដើរកាត់មុននេះ ទើបគេស្រដីត៖
«តែយើងចូលចិត្ត ចូលចិត្តខ្លាំងទៀតផង»សម្តីក្បត់បេះដូង បន្លឺចេញពីបបូរមាត់ម្ចាស់ទឹកមុខមុតមាំ កោងកាចគួរឲ្យញញើត មិនគួរបៀត។
២ម៉ោងក្រោយមក
  ជីមីន នៅបន្តផឹកស្រាជាមួយមិត្តរហូតដល់យប់ជ្រៅ ឈានចូលពាក់កណ្តាលអាធ្រាត្រ ម្នាក់ៗស្រវឹងរៀងខ្លួន ចំណែកនាយតូចមានអារម្មណ៍ថាឈឺក្បាលបន្តិច ក៏ដកខ្លួនចេញពីក្រុមពួកគេ ដើរទៅបន្ទប់ទឹកម្នាក់ឯង។
ពេលដើរដល់កន្លែងលាងដៃ ទល់មុខកញ្ចក់ គេសឹងដួលផ្កាប់មុខ សំណាងដែលគ្មានអ្នកណានៅទីនេះ កុំអីខ្មាស់គេស្លាប់មិនខាន ដំបូងគិតថាខ្លួនឯងមិនស្រវឹងទេ តែក្រោកដើរសឹងតែដើរមិនដល់បន្ទប់ទឹកផង ក្រោយមក នាយតូចក៏ចុចបើកទឹកលាងដៃក្នុងឡាបូ ហើយក្បង់ទឹកមកលាបមុខតិចៗ ពេលងើបមុខឡើងឆ្លុះក្នុងកញ្ចក់ ក៏ភ្ញាក់ព្រើត ផើតពោះដូចឃើញខ្មោច តែមនុស្សដែលឈរពីក្រោយខ្នងគេ គឺ យ៉ុនហ្គី អាន់ដឺសាន់ នៃម្ចាស់ក្លឹប កំពុងឈរផឹកស្រាដបយ៉ាងឡូយគ្មានអ្នកណាដល់។
«លែង លែងខ្ញុំ លោកឆ្កួតមែនទេ?»រាងតូច ស្រែកចាច ពេលសុខៗត្រូវគេចាប់កដៃអូសចូលបន្ទប់ទឹក ថែមទាំងរុញទ្វារបិទចាក់គន្លឹះត្រឹមតែប៉ុន្មានវិនាទីសោះ។
«យើងមកទារសំណងថ្លៃដែលធ្វើឲ្យអាវយើងប្រឡាក់»
«ក្រែងលោកបានបោះអាវចោលហើយតើ?»
«ហើយឯងក៏យកអាវយើងទៅចោលក្នុងសម្រាម?»
«...»ជីមីន អស់ពាក្យត ព្រោះខ្លួនបានយកទៅចោលមែន ប៉ុន្តែចរិកអន់ដូចគេ តើអ្នកណាទ្រាំស្ងៀមបានទៅ?
«ហើយលោកចង់បានស្អីពីខ្ញុំទៅ?»នាយតូច ស្រែកគំហកទាំងខឹងញ័រមាត់ ឯយ៉ុនហ្គី គិតតែសម្លក់មុខមិនឈប់ ហើយភ្លាមនោះគេក៏ច្របាច់មាត់តូចៗឲ្យចំហរ ហើយចាប់បញ្ច្រកស្រាចូលទៅ ធ្វើឲ្យនាយតូចពិបាកដកដង្ហើម ឈ្លក់ស្រារខិរខក ប្រឹងចាប់របេះដៃគេ តែមិនបានផលបន្តិចសោះ ឯស្រាសល់កន្លះដប យ៉ុនហ្គី ក៏លើកអកផឹកខ្លួនឯង រួចឱនត្របាក់យកបបូរមាត់តូច បឺតជញ្ជក់ដោយភាពព្រៃផ្សៃ

ម្ចាស់ជីវិតWhere stories live. Discover now