" ......... " Jungkook ងាកខ្វាច់ទៅតាមប្រភពសំឡេងរបស់រាងតូចបណ្ដាលអោយគេបែកអារម្មណ៍នៅក្នុងខ្លួន
" ខ្វាក់~~ " សំឡេងដាច់រហែកនៃអាវរបស់Jungkookដោយមុខដាវរបស់Mr.Kim ឈាមក៏ជ្រាបមក
" អឹស!! " Jungkook ថយមួយជំហាយទៅក្រោយរួចហើយយកដៃខ្ទប់ត្រង់មុខរបួស
" Jungkook~ លែងខ្ញុំ ពួកឯងជាអ្នកណាលែងខ្ញុំ " Tae ស្ទើរស្រក់ទឹកភ្នែកមកពេលឃើញរាងក្រាស់របួស គេចង់រត់ទៅរកJungkookតែមិនអាច ព្រោះដៃគេត្រូវកូនចៅរបស់Mr.Kimចាប់ក្រៀកជាប់
" យកចិត្តទុកដាក់បន្តិចទៅ ការប្រកួតមិនមែនដូចជាការអង្គុយលេងល្បែងទេ " Mr.Kim ដំឡើងសំឡេងពេលដែលឃើញអ្នកខាងនោះប្រហែស គាត់ចង់បានការយកចិត្តទុកដាក់របស់គេលើដៃគូចំពោះមុខ
" លោកអ៊ំជាអ្នកណាទៅ? " Jungkook ឈរត្រង់ខ្លួនសួរទៅគាត់
" ជាអ្នកណាវាសំខាន់ដែលមែនទេ " Mr.Kim
" គាត់ដូចជាឯងពេលនេះចឹង ការយកឈ្នះជាជម្រើសល្អសម្រាប់ឯង ចំណែកបងធ្វើអោយអូនខកចិត្តណាស់ដឹងដែលទេ!! " Mrs.Kim ស្រែកស្ដីបន្ទោសអោយប្ដីទាំងទឹកភ្នែក មិននឹកស្មានថាគាត់ហ៊ានធ្វើបែបនេះ ប្ដីរបស់គាត់ឃោរឃៅពេកហើយ
" អូនមិនអាចស្អប់បងមួយជីវិតទេ " Mr. Kim មិនខ្វល់ពីការយំស្រែករបស់ប្រពន្ធកូន គាត់តម្រង់ដាវទៅរកJungkookម្ដងទៀត ការប្រយុទ្ធក៏ចាប់ផ្ដើមសារថ្មី
" ដឹប " Mr.Kim ដាល់Jungkookមួយដៃបែកឈាមមកតិចៗ គាត់កាន់តែខឹងទ្វេដងពេលJungkookមិនតដៃនឹងគាត់ គេមានឱកាសច្រើនណាស់សម្រាប់វាយប្រហារគាត់ តែគេមិនចេះរើសយកចឹងមានតែគាត់ជាអ្នកចាប់យកដោយខ្លួនឯង
" ដើម្បីTaeខ្ញុំមិនអាចតដៃនឹងលោកអ៊ំទេ " Jungkook បន្លឺតិចៗនៅជិតមុខគាត់ ដាវទាំងពីរប៉ះទង្គិចគ្នាលឺសំឡេងច្រាវៗ នាយរុញដាវMr.Kimចេញវិញឈរឃ្លាតឆ្ងាយពីគាត់
" ហុឹកៗ~ សុំបញ្ឈប់ទៅ ហុឹក! លោកប៉ា~~ " Tae ទ្រាំមើលមិនបាន ហេតុអីប៉ារបស់គេក្លាយជាបែបនេះ គាត់មិនដូចជាប៉ាដល់ល្អពីមុនរបស់គេទេ
" អ៊ក~ ខ្វាក់ៗ អ្ហក~ " Jungkook លុតជង្គង់ចុះយកដាវទ្រខ្លួនពេលដៃទាំងសងខាងត្រូវរបួស ចំណែកមុខមាត់បែកសព្វកន្លែងមើលមិនយល់
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part: 40 [ បញ្ហាត្រូវបានដោះស្រាយ ]
Start from the beginning
