Part: 39 [ ដើម្បីមនុស្សដែលយើងស្រលាញ់ លះបង់ជីវិតក៏មិនស្ដាយ ]

Start from the beginning
                                        

" រៀបចំកូនចៅអោយ​ទៅជួយលោក​Kimទៅ " .....?
" ល្បងគិត​ចង់ធ្វើបែបនេះមែនទេ ចុះបើគេ​ក្រឡាស់សម្ដីនោះ " Man

" ដើម្បីសងសឹកអោយចៅហ្វាយយើងខំ​រៀបគម្រោងការ​យូរមកហើយ យើងជឿថាគេមិន​ក្រឡាស់សម្ដីទេ​ម្យ៉ាងទៀតគេ​មិន​ចង់បាត់បង់កូនទៅម្នាក់​ទៀត​គ្មានហេតុផលដែល​ត្រូវក្បត់យើងនោះទេ ពួកឯង​ទៅ​រៀបចំ​កូនចៅទៅ " .....?

" បាទ​ល្បង " Man ឱន​គោរពបញ្ជាមុននឹង​ចេញទៅ​ចាត់ការតាម​ដែលចៅហ្វាយនិយាយ មើលទៅ​ផែនការលើកនេះ​សំណាងរត់មក​ខាងពួកគេហើយ

__Skip__

@Home Yoongi

      Yoongi​ចូលមក​ក្នុងផ្ទះ​ដោយស្នាម​ញញឹម​ ថ្ងៃនេះគេ​ទើបតែបើក​ប្រាក់ខែហើយទើប​ទិញអាហារសមុទ្រ​មក​អោយ​អ្នកនៅ​ក្នុងផ្ទះញាំ គេបើក​ទ្វារចូលទៅ​សម្លឹងរកMinkoo តែមិនឃើញ ក៏ថា​ដើរទៅទុកម្ហូបតែទៅដល់​ក៏​ឃើញMinkoo​ដួលសន្លប់ជិត​ចង្ក្រានបាយឯ​របស់របរ​រាយប៉ាយ​ពេញនឹង ធ្វើអោយ​អ្នក​ម្ខាងចាប់​ផ្ដើមភ័យស្ទុះទៅ​ត្រកងគេឡើង

" Minkoo​ភ្ញាក់ឡើង មិចក៏មាន​រឿងបែបនេះ Minkooលឺយើង​និយាយទេ " Yoongi ទះមុខ​អ្នក​សន្លប់នោះស្រាលៗដើម្បីអោយគេ​ដឹង​ខ្លួន មុខYoongiចាប់​ផ្ដើមស្លេកព្រោះខំ​ដាស់គេ​យ៉ាងណានៅតែមិន​ព្រម​ដឹង​ខ្លួន ទើប​ចាប់​ត្រកងកាយ​តូច​ឡើងយកទៅ​បន្ទប់

" Minkooភ្ញាក់ ឯង​កុំ​កើតអីអោយ​សោះយើងហៅគ្រូពេទ្យ​មក ឆាប់ដឹង​ខ្លួនទៅ " Yoongi កាន់តែភ័យពេលឃើញឈាម​ក្រហមប្រឡាក់ពេញអាវ​របស់Minkoo ចិត្តច្របូកច្របល់ទាញទូរសព្ទរាវរក​លេខ​របស់គ្រូពេទ្យ​Callអោយគាត់​មកផ្ទះគេ​ជា​បន្ទាន់

" តើឯងទៅធ្វើអីមក​ទើប​បណ្ដាលអោយ​ក្លាយជា​បែបនេះ មិច​ក៏មិន​ស្ដាប់សម្ដីយើង " Yoongi ស្ដីបន្ទោសអ្នក​សន្លប់ គេហាម​ជា​ច្រើនដងអោយនៅតែក្នុង​ផ្ទះ អង្គុយស្ងៀមៗមិច​នៅតែរពឹសមិន​ស្ដាប់ទៀត

" លោក​គ្រូពេទ្យ​មកហើយ ឆាប់មើលគេ​បន្តិចទៅ " នាយងាកទៅឃើញគ្រូពេទ្យនៅមាត់ទ្វារក៏ចេញទៅទទួលគាត់ ប្រញាប់ប្រញាល់​អោយគាត់ចូលទៅមើល​Minkoo

" ខ្ញុំសុំ​ពិនិត្យបន្តិច លោក​សុំចាំនៅខាងក្រៅសិនទៅ " លោក​គ្រូពេទ្យ
" បាទ " Yoongi ឈររេរានៅ​មុខបន្ទប់ ចិត្តអន្ទះសាជា​ខ្លាំងរងចាំ​ចម្លើយគ្រូពេទ្យពិនិត្យរួចរាល់ មួយសន្ទុះក្រោយ​គ្រូពេទ្យក៏ចេញមក​វិញ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now