Part: 39 [ ដើម្បីមនុស្សដែលយើងស្រលាញ់ លះបង់ជីវិតក៏មិនស្ដាយ ]

Start from the beginning
                                        

( ប្រាកដជាចាំបាច់! បើលោក​សម្លាប់គេបានកូន​ប្រុសរបស់លោកនឹងមិន​អាច​ទាក់ទងជាមួយគេទៀតទេ គ្មានអ្នក​ធ្វើអោយលោក​ទើសមុខ ចំណែកកូនប្រុសរបស់លោកនឹង​ព្រមតាម​លោក​ដោយងាយ នេះគឺ​ពួកយើងចំណេញទាំងសងខាងមិន​ចឹងឬ )....?

".............. " Mr.Kim កំពុងគិតពី​សម្ដី​បុរសម្នាក់នោះ
( ហេតុផល​ម្យ៉ាងទៀតអតីតមេម៉ាហ្វៀ​ដូចលោកមិន​ចង់ឃើញបំផុតគឺឃើញកូនប្រុសដើរតាម​គន្លងខ្លួន បើ​ខ្ញុំនិយាយមិន​ខុសលោក​ធ្លាប់មាន​កូនស្រីម្នាក់ ឯកូនស្រីនោះត្រូវ​ស្លាប់ដោយសារក្រឡាប់ឡាន​កាល​ពី22ឆ្នាំមុន គិតអោយ​ច្បាស់ទៅថាចង់​អោយកូនប្រុស​របស់លោកក្លាយ​ជា​បែបនេះ​ម្នាក់ទៀតឬ​រួម​ដៃកម្ចាត់គេអោយ​ខ្ញុំ ) បុរសម្នាក់នោះនិយាយរៀបរាប់អតីតកាលរបស់​Mr.Kimទៅ គេ​ដឹង​ច្រើនណាស់អំពីប្រវត្តិគាត់ បើចង់អោយគាត់​សហការ​ជាមួយត្រូវយក​រឿងនេះមករំលឹកអោយគាត់​កាន់តែជំទាស់នឹងJungkook មិនចឹងគេ​គ្មានសង្ឃឹមកម្ចាត់Jungkook បាន​ឡើយ

" លោក​ដឹងរឿង​របស់ខ្ញុំបាន​យ៉ាងមិច " Mr.Kim ច្រឡោតបន្តិចពេលគេ​រំលឹកអតីតកាល​របស់​គាត់ ព្រោះរឿងនេះមានតែគាត់នឹង​ប្រពន្ធគាត់ទេទើប​ដឹង នៅកូនចៅពីមុន​របស់គាត់ មិន​សម​ថាម្នាក់នេះដែល​កំពុងនិយាយជាមួយគាត់ជា​អតីតកូនចៅគាត់នោះទេ

( វា​គ្មានអ្វីពិបាកទេ​ គ្រាន់តែអោយ​កូនចៅទៅ​សុើប​បន្តិចក៏ដឹងទៅហើយ!! តើចម្លើយដែលខ្ញុំទទួលបាន​សម​ស្របនឹងតម្រូវការ​របស់ខ្ញុំទេលោក​Kim..... )

" ទោះ​ខ្ញុំព្រមនឹងឯង​ តែក៏មិនងាយស្រួល​សម្លាប់គេ​  " Mr.Kim
( អោយតែលោក​ព្រម​ជួយខ្ញុំសម្លាប់គេ ខ្ញុំនឹងអោយ​កូនចៅរបស់ខ្ញុំទៅ​ជាមួយដើម្បីជួយ​លោក ចង់បាន​ប៉ុន្មាននាក់​ក៏បាន )

" ល្អ!! ខ្ញុំនឹងជួយលោក " Mr.Kim ឆ្លើយយល់ព្រមនឹងគេ គាត់បានគិតហើយមានតែបែបនេះទើបTaeព្រមតាម​គាត់ មិនមែន​គាត់យល់ព្រមនឹងលក្ខ​ខណ្ឌបុរសចម្លែកនោះទេ គាត់នឹងយកវិធីរបស់គាត់មកធ្វើជំនួស

( បែបនេះយើង​ជិះទូកតែមួយ​ហើយ សហការ​រីករាយលោកKim ) បុរសម្នាក់នោះក្រោយពី​និយាយរួចក៏​ផ្ដាច់ទំនាក់ទំនង គេ​ញញឹម​ចុងមាត់មុននឹង​នឹងនិយាយប្រាប់កូនចៅក្រោម​បង្គាប់

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now