" បងមិនចង់មានវិប្បដិសារីម្ដងទៀតទេ បងបាត់បង់កូនអស់ម្នាក់ហើយបងមិនអាចបាត់បង់កូនម្នាក់ទៀតទេ អូនមិនយល់ពីចិត្តរបស់បងឡើយ " Mr.Kim វិលវល់ទៅអតីតកាលវិញ កាលនោះគាត់ពិតជាសោកស្ដាយនៅទង្វើររបស់គាត់ដែលមានឈ្មោះជាម៉ាហ្វៀ
" ហេតុអីថាអូនមិនយល់ពីចិត្តរបស់បង ពួកយើងរស់នៅជាមួយគ្នាយូរហើយរឿងអីថាអូនមិនស្គាល់ពីបង រឿងអីដែលបងលាក់អូនបាននោះ " Mrs.Kim
" យ៉ាងណាក៏បងមិនអាចអោយTaeទៅស្រលាញ់គេដែល ហេតុការណ៍ពេលនោះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់បង បងមិនអោយវាកើតឡើងម្ដងទៀតជាដាច់ខាត!! " Mr.Kim សម្លឹងទៅមុខប្រពន្ធ ឬប្រពន្ធរបស់គាត់ភ្លេចហើយ22ឆ្នាំមុនមានរឿងអីកើត ទើបគាត់ត្រូវចាក់ចេញពីដំណែងជាម៉ាហ្វៀបែបនេះ
@22ឆ្នាំមុន
កាលពី22ឆ្នាំមុនMr.Kimជាម៉ាហ្វៀម្នាក់មានអំណាចធំ សឹងតែគ្រប់គ្រងមួយផ្នែកធំនៅKorean សត្រូវជំុព័ទ្ធមួយថ្ងៃៗគឺគិតតែបង្ហូរឈាមដណ្ដើមអំណាច មិនគិតពីការស្លាប់រស់របស់អ្នកដទៃ ឃោរឃៅជាងពួកម៉ាហ្វៀពេលនេះទៅទៀត។ Mr.Kimមានកូនស្រីម្នាក់អាយុ2ឆ្នាំដែលជាកូនរបស់គាត់នឹងMrs.Kim ដោយសារគាត់ជាម៉ាហ្វៀមានសត្រូវច្រើន ម្នាក់ៗមកក្នុងគោលបំណងសម្លាប់គាត់ ថ្ងៃមួយMrs.Kimប្រាប់ថាកំពុងពពោះកូនម្នាក់ទៀតរបស់Mr.KimដែលជាTaehyungពេលនេះ គាត់សប្បាយចិត្តណាស់ព្រោះប្រពន្ធរបស់គាត់ពរពោះកូនទី2ជាកូនប្រុស ថ្ងៃក្រោយអាចអោយគេបន្តដំណែងជាម៉ាហ្វៀជំនួសគាត់ ដោយសារបែបនេះទើបគាត់នាំកូននឹងប្រពន្ធពរពោះទៅខាងក្រៅជាមួយជំនិតម្នាក់ គ្មានកូនចៅផ្សេងមកជាមួយ ទើបបណ្ដាលអោយសត្រូវមានឱកាសឆ្លៀតសម្លាប់គាត់នៅតាមផ្លូវ ធ្វើអោយឡានរបស់គាត់ត្រូវក្រឡាប់នៅជើងភ្នំព្រោះគេចពីការតាមសម្លាប់របស់សត្រូវ ហេតុការណ៍នោះធ្វើអោយកូនស្រីដែលមានអាយុពីឆ្នាំត្រូវស្លាប់ ចំណែកប្រពន្ធនឹងកូនក្នុងពោះវិសតែជួយសង្គ្រោះមិនបាន ឯគាត់បែរជាមិនអីទៅវិញ។ចាប់ពីពេលនោះមកMr.Kimក៏ប្រកាសចុះចេញពីដំណែង ទៅរស់នៅលាក់ខ្លួនជាមួយប្រពន្ធដែលពពោះកូនទី2របស់គាត់ តែហាក់មិនដូចអ្វីដែលគាត់គិត សត្រូវនៅតែតាមសម្លាប់គាត់ដដែលរហូតដល់Taehyungអាយុ11ឆ្នាំទើបគាត់ប្ដូរមកនៅជប៉ុន ហើយរឿងកាលនោះគាត់ក៏មិនបានរំលឹក ពិសេសរឿងការស្លាប់របស់បងស្រីTaehyung គាត់លាក់បាំងរហូតដល់ពេលនេះ ។
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part: 37 [ ការបង្ហាញរឿង22ឆ្នាំមុន ]
Start from the beginning
