Part: 34 [ ក្មេងក្នុងផ្ទះ​បង្ករឿង ]

Start from the beginning
                                        

Taehyung អូសវ៉ាលីចូល​ទៅក្នុង គេ​ងាកក្រោយមើលJungkook​រហូតទាំងមិនដាច់​ចិត្ត ចំណែកJungkookឈរ​ចាំ​រហូតយន្តហោះចេញហោះទៅបាត់​ទើប​គេ​ត្រលប់ទៅភូមិគ្រឹះ​វិញ ។

__Skip__

Minkoo​អង្គុយលើសាឡុង​ញាំនំកញ្ចប់មើលទូរទស្សន៍បណ្ដើរញាំបណ្ដើរ​ នាយសង្ហារក៏ចេញពី​បន្ទប់មក

" យើងទៅធ្វើការហើយ ពេល​ថ្ងៃយើងនឹងមក​វិញ ត្រូវចាំ​ហាមចេញទៅខាង​ក្រៅនៅតែ​ក្នុងផ្ទះបានហើយ​ បើចង់ញាំអី​ក្នុងទូមានស្ដាប់បានទេ!! " Yoongi ហាម​គេមិនអោយចេញទៅណា​ផ្ដេសផ្ដាសព្រោះខ្លាចគេ​វង្វេងផ្លូវ បើយកគេទៅតាមដល់​កន្លែងធ្វើការមិនបានទេ សង្ឃឹមថាគេ​ស្ដាប់សម្ដីនៅតែ​ក្នុងផ្ទះទៅចោះ

" អឹម~~ " Minkoo ងក់ក្បាលតិច​ៗព្រោះមាត់​គេ​ជាប់ទំពានំនិយាយមិនកើត ហើយក៏មិន​ចាប់​អារម្មណ៍នឹងYoongiដែលគេជាប់​មើលរឿង​ភាគ

" យើងទៅហើយ " Yoongi ទាញសោឡាន​ចេញទៅតាមមើលគេ​នៅ​ស្ងៀមដោយសារមើលរឿងភាគហើយ ចឹង​គេមិន​បាច់បារម្ភទៀតទេ

" មិចក៏​អាតួ​អាក្រក់ខ្លាំងម្ល៉េះធ្វើបាបតួស្រី មើលចោះនាងយំហើយ ហឹុកៗ~~ " Minkoo ខាំខ្នើយ​ជាប់​យំ​សោក​អាណិត​តួ​ស្រី ព្រោះតែតួប្រុសធ្វើបាប ធ្វើអោយ​ខ្លួនយំ​បញ្ចូលអារម្មណ៍តាម​រឿង មើលចោះ​ចូលតួ​សម្បើមណាស់បើ​Yoongiនៅសើច​ស្លាប់ហើយ

" ហុឹកហឹុក~ លេងមើល​ហើយ​រឿងអី​កំសត់​ម្ល៉េះ មិនមើលទៀតទេ​ដូរ​ប៉ុស្តិ៍ " Minkoo ចុចដូរ​ប៉ុស្តិ៍មើល​រឿងផ្សេង ម្ដងនេះលែងSadដូច​រឿងមុនហើយ តែSweet​ម្ដងមើលហើយអាច​ធ្វើអោយ​ឡើងជាតិ​ស្ករបាន

"....... " Minkoo ស្ងៀមត្រឹងលែងយំពេល​តួ​ក្នុងរឿងថើបគ្នា គេ​ប្ដូរមក​ខាំ​ក្រចកដៃ​ខ្លួនឯងវិញ អារម្មណ៍ហោះហើរទៅបាត់មិន​ដឹងថា​គិតអី​ខ្លះទេ

" អេស៎!! ធ្វើអី ? " Minkoo ធ្វើមុខ​ស្លឺពេល​តួប្រុស​បី​តួស្រី​ដាក់លើពូកហើយចាប់​ផ្ដើមដោះអាវ​តួស្រី ធ្វើអោយ​ក្មេងមិន​ទាន់​ធំមិន​យល់ សញ្ញា?ហោះ​ចូលក្នុងខួរក្បាល

" គេ​ធ្វើ​អី ? មិច​ចាំបាច់ដោះអាវដែល? អត់យល់ " Minkoo ខំមើលមិន​ដាក់ភ្នែកគេកាន់តែ​មិន​យល់ពេលតួប្រុសដោះអាវ​ខ្លួនឯងម្ដង ទើប​ស្ទុះយ៉ាង​លឿនទាញទូរសព្ទលើមក​ចុចទៅរក​នរណាម្នាក់

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now