" អ្ហាយ~~ " Jin ដួលគ្រឹបទៅលើឥដ្ឋពេលអ្នកខាងនោះច្រានគេអោយដួល
" ធ្វើអី ?!!! " Namjoon ដើរចូលមកខាងក្នុងស្រែកសម្លុត កូនចៅក៏ដើរតាមពីក្រោយ
" Namjoon " Miina គ្រាន់តែលឺសំឡេងអ្នកម្ខាងទៀតក៏យកចិញ្ចៀនទៅលាក់ក្រោយខ្នងងាកទៅមើលគេ
" Jin~អូនមិនអីទេ? " Namjoon មិនបានដាក់ភ្នែកមើលMiinaដើរហួសទៅលើកJinឡើង អ្នកណាដែលហ៊ានធ្វើបែបនេះ
" ហុឹកៗ~ Joonនាងបានយកចិញ្ចៀន " Jin ដង្ហក់ដង្ហោយប្រាប់រាងក្រាស់ថាចិញ្ចៀនត្រូវនាងយក
" Miinaនាងបានធ្វើស្អីខ្លះ " Namjoon ស្រែកតឹងសរសៃកដាក់ធ្វើអោយនាងភ័យព្រោះNamjoonមិនដែលស្រែកដាក់នាងទេ
" គឺគេបានធ្វើបាបខ្ញុំ Namjoonបងត្រូវជួយខ្ញុំ " Miina រកដើរទៅជិតអ្នកខាងនោះក៏ត្រូវគេសម្លុតសារជាថ្មី
" បានហើយ!!! ចិញ្ចៀននៅក្នុងដៃឆាប់អោយមកខ្ញុំវិញ " Namjoon លាដៃទាចិញ្ចៀនមកវិញ នាងក៏យកចិញ្ចៀនអោយគេវិញ
" ឆាប់ចេញពីទីនេះ ឥឡូវនេះ " Namjoon
" អ្ហា ! Namjoon..... " Miina
" Jen យកនាងចេញទៅ " Namjoon
" បាទចៅហ្វាយ " Jen ទទួលបញ្ជារបស់ចៅហ្វាយហើយ ក៏ចូលទៅចាប់ដៃMiinaអូសចេញទៅ ទោះនាងខំរើក៏។មិនឈ្នះកម្លាំងគេដែល
" ឈប់យំទៅ ចិញ្ចៀននេះជារបស់អូនតែម្នាក់គត់ " Namjoon កាន់ដៃរាងតូចរកពាក់ចិញ្ចៀនតែក៏ឃើញដៃគេរបួសទើបប្ដូរមកពាក់ដៃកណ្ដាលវិញ រួចទាញរាងតូចមកអោប...
__Skip__
@ភូមិគ្រឹះJungkook
+ ម៉ោង7: 00យប់
ក្រោយពីញាំអាហារពេលល្ងាចរួចTaehyungក៏ទៅបន្ទប់ដើម្បីរៀបចំសម្លៀកបំពាក់ដាក់វ៉ាលីព្រោះថ្ងៃស្អែកពេលព្រឹកគេត្រូវត្រឡប់ទៅជប៉ុន សំបុត្រយន្តហោះរៀបចំរួចហើយចេញហោះហើរនៅម៉ោង7:30នាទីព្រឹក។ Taehyungចំណាយពេលកន្លះម៉ោងសម្រាប់រៀបចំ ហើយបានត្រលប់ទៅគេងនៅបន្ទប់Jungkookវិញ...
+ក្រាក~~
" បងផឹកស្រាមែនទេJung " Taehyung បើកទ្វារមកក៏ឃើញJungkookឈរអកស្រានៅរានហាលក្នុងបន្ទប់
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part: 33 [ យប់ពិសេសមុនពេលបែកគ្នា🔞 ]
Start from the beginning
