" បងប្រុសបងមកជួបខ្ញុំបន្តិចបានទេ ខ្ញុំនៅហាងកាហ្វេរជិតផ្ទះរបស់បង " Taehyung អង្គុយនិយាយទូរសព្ទជាមួយអ្នកជាបង
( បងទៅមិនបានទេ ពេលនេះបងនៅមន្ទីរពេទ្យSeoul ) Yoongi
" បងឈឺមែនទេ? បងប្រុសធ្ងន់ធ្ងរទេ " Taehyung សួរទាំងបារម្ភ
( បងមិនបានឈឺទេ តែមានរឿងតិចតូចគឺបងបើកឡានមិនប្រយ័ត្នទើបប៉ះមនុស្សធ្វើអោយរបួស ) Yoongi
" ចឹងពេលនេះអ្នកដែលត្រូវរបួសយ៉ាងមិចទៅហើយ " Taehyung
( ពេលនេះដឹងខ្លួនហើយ មិនអីទេ ) Yoongi
" ល្អហើយ ចឹងប៉ុណ្ណឹងចុះបងប្រុស bye " Taehyung និយាយរួចក៏ចុចបិទ គេអង្គុយផឹកកាហ្វេហើយទើបហៅTaxiត្រលប់ទៅវិញ គ្រប់សកម្មភាពរបស់Taehyung តាំងពីចេញពីភូមិគ្រឹះមកដល់ហាងកាហ្វេត្រូវមនុស្សតាមដានជាប់មិនអោយឃ្លាត.........
" ទើបតែមកពីណា? ចេញទៅខាងក្រៅបែរជាមិនប្រាប់គេគិតថាខ្លួនឯងគឺជាម្ចាស់នៅទីនេះមែនទេ " Jungkook អង្គុយលើសាឡុងនិយាយជាមួយរាងតូចដែលទើបតែដើរចូលមកធ្វើអោយភ្ញាក់ព្រើត
" ខ្ញុំមកពីខាងក្រៅទៅទិញរបស់ខ្លះទើបមិនប្រាប់អ្នកណាអោយដឹងព្រោះវាជារឿងផ្ទាល់ខ្លួន " Taehyung
" .......... " Jungkook សម្លឹងមកTaehyungមិនឈប់ដូចមានរឿងនិយាយ Taehyungឃើញគេស្ងាត់ក៏មិនហ៊ាននិយាយ ទើបសម្រេចចិត្តឡើងទៅខាងលើ តែឈានមិនបានជំហានផងក៏ផ្អាកដំណើរពេលJungkook ស្រាប់តែបន្ដសម្ដី.....
" និយាយមកថាឯងជាអ្នកណាអោយប្រាកដ Kim Hahyung ឬជាKim Taehyung ប្រាប់មកកុំអោយយើងពិបាកហៅ " Jungkook
" លោក...លោកនិយាយអី ? " Taehyung បែរមកវិញយ៉ាងលឿន ពេលលឺគេសួរបែបនេះ
" យើងនិយាយអីឯងដឹងខ្លួនឯងច្បាស់ណាស់ ចង់បន្លំខ្លួនចូលមកទីនេះឯងមិនគិតថាគ្រោះថ្នាក់ទេ " Jungkook និយាយកាន់តែធ្វើអោយអ្នកខាងនោះភ័យ
" លោកដឹងរឿងនេះយូរហើយ " Taehyung សម្រួលអារម្មណ៍និយាយជាមួយគេ
" យើងចាំបាច់បកស្រាយអោយឯងដឹងថាពេលណាទេ? " Jungkook
" បើជ្រុលជាលោកដឹងទៅហើយខ្ញុំក៏មិនលាក់ទៀតដែល ឈ្មោះពិតរបស់ខ្ញុំគឺKim Taehyungខ្ញុំមកទីនេះដើម្បីសុើបការរឿងខុសច្បាប់របស់លោក ពេលនេះលោកដឹងហើយចង់កាបសម្លាប់បែបណាក៏បាន " Taehyung ហារមាត់និយាយច្បាស់ៗទាំងជ្រាបទឹកភ្នែកចេញមក អោយអ្នកនៅទីនេះដឹងលឺគ្រប់គ្នា
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part:24 [ ការលាតត្រដាងរឿងដែលលាក់បាំង ]
Start from the beginning
