" លោកយាយពួកយើងរើឥវ៉ាន់ត្រលប់ទៅផ្ទះរបស់យើងវិញ ទីនេះមិនសាកសមនឹងយើងទេ " Jin លុតជង្គង់ចំពោះមុខមនុស្សចាស់ទាំងទឹកមុខស្រពាប់ស្រពោន
" យាយតាមចៅជានិច្ច " លោកយាយរបស់Jin
" បាទចាំបន្តិចចៅទៅរៀបចំឥវ៉ាន់សិន " Jin ងើបទៅខាងលើ គេរៀបចំតែរបស់ប្រើប្រាស់របស់គេមិនបានយកអ្វីដែលNamjoonទិញអោយទេ រួចរាល់ក៏ចុះមកក្រោមវិញ
" តោះលោកយាយ " Jin និយាយរួចក៏ចេញទៅជាមួយលោកយាយរបស់គេទាំងទឹកភ្នែក ហេតុអីគេសម្រេចចេញមិនមែនឃើញNamjoonដេកជាមួយស្រីទេ មែនហើយគឺបែបនេះមិនមែនជាលើកទី1តែវាច្រើនដងហើយដែលគេឃើញNamjoonដេកជាមួយស្រីតែគេមិនដែលមាត់ឬអន់ចិត្តព្រោះដឹងពីដំបូងមកហើយតើពេលនេះគេគួរតែទ្រាំឬដើរចេញ?
" អាឡូវីវរហើយ អ្នកប្រុសរើឥវ៉ាន់ចេញពីផ្ទះហើយ " Girl តេទៅJen
" ចា៎ " Girl ងក់ក្បាលស្ដាប់អ្នកខាងនោះនិយាយ
............
តុកៗៗ~~~!
" ចៅហ្វាយមានរឿងធំហើយ " Jen គោះទ្វារបន្ទប់Namjoon យូរហើយគេនៅមិនទាន់ចេញពីបន្ទប់ទេ
" មានការអី ? " Namjoon
" អ្នកប្រុសរើឥវ៉ាន់ចេញពីផ្ទះហើយ " Jen
" មិចក៏អោយមានរឿងបែបនេះ " Namjoon បើកទ្វារចេញមក
" មុននេះអ្នកប្រុសឃើញចៅហ្វាយគេងជាមួយស្រីទើបមានរឿងបែបនេះ " Jen
" ចង្រៃយ៍! ទៅរៀបចំឡានទៅយើងទៅតាមគេ " Namjoon
" បាទចៅហ្វាយ " Jen ចេញទៅវិញរៀបចំឡានតាមបញ្ជា Namjoonក៏ទៅរៀបចំខ្លួនដើម្បីទៅតាមJinមកវិញ
__Skip__
@ភូមិគ្រឹះJungkook
" ក្រឹប~~ " Taehyung បើកទ្វារចូលបន្ទប់Jungkookព្រោះមិនលឺមាត់ដូចរាល់ដង
" នេះគេមិនទាន់ក្រោកទៀតមែនទេ? " Taehyung សួរខ្លួនឯងឃើញJungkookនៅគេង
" លោកភ្ញាក់មក នេះម៉ោងជិត8ហើយ! លោក? " Taehyung ចូលទៅអង្រួនដៃគេអោយក្រោក
" នេះដៃគេក្ដៅខ្លាំងម្ល៉េះ " Taehyung ភ្ញាក់ព្រើតពេលកាន់ដៃJungkookឃើញថាក្ដៅ ទើបលើកដៃទៅស្ទាបថ្ងាសគេ
" គេប្រាកដជាក្ដៅគ្រុនមិនខាន ប្រហែលជាយប់មិញត្រូវរបួសនោះហើយ " Taehyung ស្ទុះស្ទាចុះទៅខាងក្រោមយកចានដេកដាក់ទឹកនឹងកន្សែងមកជូតខ្លួនអោយJungkook
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part: 21 [ ពួកយើងត្រលប់ទៅកន្លែងដើមវិញ ទីនេះមិនសាកសមនឹងយើងទេ ]
Start from the beginning
