ភាគទី16:[ ការសងសឹកកំពុងវាយបកទៅវិញទៅមក ]

Start from the beginning
                                        

" តើមនុស្សមកពីណា នេះយើងបុកគេ " Yoongi ចុះពីលើឡាន​ទាំងងងឹតមុខទៅមើល លើករាងកាយសន្លប់ឡើងគេភ័យមិនស្ទើរពេល​ឃើញមុខមាត់មនុស្សដែល​គេបានបុកសុទ្ធតែឈាម ប្រឡាក់ពេញអាវ

" នេះអាល្អិតមិនអីទេ លឺយើងនិយាយឬអត់ " yoogi យកដៃអង្រួន​ខ្លួនដាស់គេតិច​ៗតែគេមិន​ភ្ញាក់បើមើលទៅសភាពធ្ងន់ធ្ងរណាស់

" កុំកើតអី​យើងនាំឯងទៅ​ពេទ្យ " Yoongi មុខស្លេកបីរាងកាយ​របស់អ្នកសន្លប់ដាក់លើឡានមុននឹងបើក​ចេញទៅ​ទាំងស្រវាំងភ្នែក

+ មន្ទីរពេទ្យSeoul

      ដោយសារមន្ទីរពេទ្យនៅជិតផ្ទះគេ​គ្មាន មានតែពេទ្យ​ធម្មតាចឹងទើបទៅទីក្រុងតែម្ដង ពេលនេះJimin​កំពុងនៅសង្រ្គោះបន្ទាន់

" ........​ " Yoongi ដើរចុះដើរឡើងមិន​ឈប់ ចិត្តអន្ទះសាអង្គុយមិននឹង ចំណែកសភាពខោអាវ​សុទ្ធតែឈាមរបស់Jimin

" ហឺយ ! " Yoongi ដកដង្ហើមចោលជាច្រើនដង ធុញថប់រកនឹក​អ្វីមិនឃើញ​ណានៅ​បារម្ភពីប្អូនគេទៀត ម្សិលមិញតេក៏មិន​លើក

" សូម​លោកមកតាម​ពួក​យើងសិន ដើម្បីរុំរបួស " អ្នកគ្រូពេទ្យម្នាក់ចូលមក​និយាយជាមួយអ្នក​កំលោះបើទុកទៀតឈាមហូរកាន់តែខ្លាំងហើយ

" បាទ " Yoongi ក៏​ដើរតាម​គ្រូពេទ្យដើម្បីលាងរបួសចេញ....

+2ម៉ោងក្រោយ

       Doctorបើកទ្វារចេញមក​ជាមួយគ្រូពេទ្យពីរនាក់​ទៀតដោយទឹកមុខសោកសៅ

" លោក​គ្រូពេទ្យគេយ៉ាងមិចទៅហើយ " Yoongi
" រួចផុតពីគ្រោះថ្នាក់ហើយ តែសភាពអ្នកជំងឺដូចជា... " Doctor

" តែយ៉ាងមិចDoctorគេ​នៅកើតអីទៀត " Yoongi
" ដោយសារតែប៉ះទង្គិចខ្លាំងនៅត្រង់ក្បាលបណ្ដាលអោយមាន​ឈាមកកក្នុង​ខួរក្បាល ពួកយើងគិតថា​វះកាត់​ប៉ុន្តែតាម​សភាពរបស់អ្នកជំងឺខ្លាចថាទ្រាំទ្រមិនបាន គេខ្សោយខ្លាំងពេកពួកយើងបាន​ត្រឹមតែចាក់ថ្នាំរំលាយឈាមកក​ចេញពី​ខួរក្បាលប៉ុណ្ណោះ " Doctor

" ចុះគេដឹង​ខ្លួនពេលណា " Yoongi
" វា​មាន​រយះពេល​យូរ​តាមសភាពអ្នកជំងឺគេមាន​បញ្ហាមួយតាំងពីតូចមកតាម​ដែលខ្ញុំពិនិត្យដឹង គឺជំងឺខ្លាចបណ្ដាលអោយសន្លប់ វា​ក៏អាច​មកពីការ​មើលថែមិនល្អ តែខ្ញុំចង់អោយ​លោក​រៀនធ្វើចិត្តជាមុន " Doctor

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now