part 8 : បារម្ភ

Start from the beginning
                                        

" ល្អ" វួយអុីង យល់ព្រមទៅជាមួយគេដោយមានគេចាំជួយគ្រាព្រោះខ្លួនឯងងើបដើរមិនរួចវិលមុខ

" អេ....ឯណាវួយអុីង?" វ៉ាងជីដែលងាកមកសម្លឹងកន្លែងប្រពន្ធនាយមកអង្គុយផឹកស្រាក៏បាត់ស្រមោលឈឹងងាកទៅសួរមនុស្សជំនិតដោយមានអារម្មណ៍មិនស្រួល

" មិនឃើញទេលោកមេទ័ព អាបីនាក់នោះក៏បាត់ខ្លួនទៀត" មនុស្សជំនិតដើរទៅរកមើលហើយក៏ត្រឡប់មកវិញរាយការណ៍ទាំងទឹកមុខអាក្រក់មើលជាទីបំផុត

" ចង្រៃយ៍បាត់ខ្លួនហើយឆាប់តាមរក" មេទ័ពអង្គុយលែងស្ងៀមបញ្ជាកូនចៅដែលមកជាមួយទាំងប៉ុន្មានឲ្យតាមរកពេញប៉ារ៉ាមូលទាំងជាន់លើនិងជាន់ក្រោមមិនឲ្យចន្លោះរំលងកន្លែងណាមួយឬបន្ទប់ណាមួយ

" លោកនាំខ្ញុំមកកន្លែងណា?" វួយអុីង ដែលសឹងតែលែងមានស្មារតីសួរនាំអ្នកដែលនាំខ្លួនមកឆ្ងាយពីក្រុមមនុស្សហើយបរិយាកាសស្ងប់ស្ងាត់និងមិនដឹងថាជាកន្លែងអ្វី

" កន្លែងដែលពួកយើងទាំងពីរនាក់មានក្ដីសុខជាមួយគ្នានោះអី"លីសៀ ដាក់ឲ្យរាងល្អិតគេងលើពូកនៅក្នុងបន្ទប់ធំទូលាយមួយមានកូនចៅគេយាមនៅខាងក្រៅនិងមាត់ច្រក

លី សៀ ចាត់ការសម្លៀកបំពាក់រាងល្អិតនិងអោនទៅស្រង់ក្លិនលើកាយតូចញក់ញីប្រដេញពីឆ្វេងទៅស្ដាំនៃចន្លោះកញ្ចឹង.ក វួយអុីង មានស្មាតីបន្តិចតែហាក់គ្មានកម្លាំងតបតដូចស្របជាមួយគេឲ្យធ្វើអ្វីតាមចិត្ត

" មានឃើញទេ?" វ៉ាងជីសួរអ្នកជាជំនិតដែលមានទឹកមុខព្រួយបារម្ភ

" ជម្រាបលោកមេទ័ពមិនឃើញទេ" គេឆ្លើយតបទាំងអស់សង្ឃឹម

" តាមរកបន្តទៀតទៅ" មិនថាទៅជាយ៉ាងណានាយមិនអាចបញ្ចប់ត្រឹមនឹងទេរបស់នាយហួងហែងណាស់បើត្រូវអ្នកផ្សេងនាំយកទៅនាយប្រាកដជាដាក់ទោសខ្លួនឯងមិនខាន

" វួយអុីង! អូននៅឯណា? អូនរត់គេចពីបងឬគេចាប់អូនទៅ? មករកបង វួយអុីង បងពិតជាបារម្ភពីអូនខ្លាំងណាស់" ត្រឹមតែពាក្យបារម្ភមួយដែលនាយនិយាយក៏អាចដឹងបានទៅហើយថានាយបានស្រឡាញ់រាងល្អិតហើយ បាត់ខ្លួនគេ ចិត្តនាយឆ្លេឆ្លានៅមិនសុខ

" លោកមេទ័ព ទីនេះមានមនុស្សរបស់យើង" កូនចៅនាយម្នាក់បានប្រទះឃើញគ្នាឯងត្រូវគេរុំខ្សែបិទភ្នែកមានញុកក្រណាត់ក្នុងមាត់និងចងដៃចងជើងព័ន្ធទៅក្រោយហើយយកមកលាក់ទុកនៅក្រោមជណ្ដើរ

" និយាយមក វួយអុីងនៅឯណា?" វ៉ាងជី ប្រើកម្លាំងដៃព្រមជាមួយកំហឹសចាប់ទាញកអាវកូនចៅរបស់ខ្លូនចំរិតសួរ

" លោកមេទ័ព អ្នកប្រុសវួយ គឺ....គឺៗអ្នកប្រុសលីជាអ្នកប្រុសលី" នាយដែលទើបតែដឹងខ្លួនមមីមមើត្រូវមេទ័ពរបស់គេចាប់ចំរិតសួរបែបនេះឆ្លើយប្រាប់មិនត្រូវញ័រមាត់និយាយតដឹកស្ដាប់សឹងមិនយល់

" លី សៀ អ្ហេស?" វ៉ាងជី ប្រលែងកូនចៅនាយវិញនិងឆ្ពោះគល់ដៅបានថាពេលនេះអាម្សៀនោះនៅឯណាមិនចាំយូរនាយក៏ប៉ាកជំហានបោះវែងៗលឿនរន្ថាន់ទៅកាន់ទីតាំងនោះ

" អ្នកប្រុស វីវរហើយលោកមេទ័ព វ៉ាងជី មកដល់ហើយ" កូនចៅនាយម្នាក់ស្រែកប្រាប់ពីខាងក្រៅឲ្យម្ចាស់ប្រុសនៅខាងក្នុងបានដឹង

" ចង្រៃយ៍" លីសៀ ដែលកំពុងក្រេបក្លិនលំអងផ្កាដ៏ជាប់ចិត្តត្រូវពេលវេលាមិនសាកសមបើនៅបន្តិចទៀតគេនឹងមកដល់ចាត់ការខ្លួនមិនខាន

" ផ្ញើទុកសិនចុះកូនឆ្មាតូច" មិនសម្រេចយកបានរាងកាយមួយនេះនាយសម្លឹងមើលដោយស្ដាយនិងចេញទៅផុត ដំណើររាងក្រាស់ក៏មកដល់បើកទ្វារចូលក្នុងបន្ទប់ឃើញរាងស្ដើងនៅគេងលើពូកអាវពាក់លើខ្លួនក៏គ្មានសណ្ដាប់ធ្នាប់ត្រូវគេប្រលេសចេញលេវពីរគ្រាប់បញ្ចេញសាច់ដើមទ្រូងរាបស្មើសស្អាតនាយអាចសន្និដ្ឋានបានថាគេប្រាកដជាធ្វើរឿងនេះចំពោះរាងតូចមិនខាន

" វួយអុីង ភ្ញាក់ឡើង ដឹងខ្លួនឡើងមក កញ្ជ្រោងតូច " នាយយកដៃទះផែនថ្ពាល់តិចៗព្យាយាមដាស់ហៅឲ្យក្រោកឡើង គិតថាមិនបានផលនាយក៏ដោះស្បៃកំណាត់ជាប់នឹងអាវរបស់ខ្លួនគ្របដណ្ដប់លើកាយតូចនិងលើកបីចេញទៅតែម្ដង

" លោកពុក ការងារបានសម្រេចទេ?" លីសៀ ក៏មកជួបឪពុកសួរពីរឿងការទាក់ទងគ្នាជាមួយជនជាតិបារាំងសេសពាក់ព័ន្ធនឹងប្រទេសជាតិ

" អឹម ធ្វើការបានល្អណាស់កូនប្រុស យ៉ាងម៉េចហើយមានបានសម្រេចទេ?" លោកងក់ក្បាលដាក់ដៃលើស្មាលើកសរសើរកូនប្រុសនិងសួរពីអ្វីដែលកូនប្រុសបានធ្វើវិញម្ដង

" ស្ដាយណាស់លោកពុក គេនោះមានក្លិនកាយក្រអូប សាច់ទន់ៗ ស្ដាយណាស់ប៉ះបានតែបន្តិច" នាយសរសើរដោយក្ដីស្រណោះ

" មិនអីទេ បើចូលចិត្តរកឱកាសចូលទៅក្បែរទៅ" លោក លី ជួយផ្ដល់យោបល់ឲ្យកូនប្រុស ហើយអ្នកជាកូនក៏ញញឹមរងចាំឱកាសជួបកូនឆ្មាតូចរបស់គេម្ដងទៀត

សូមរង់ចាំភាគបន្ត🕊️

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now