part 1 : ឆ្លងពេលវេលាមិនដឹងខ្លួន

Beginne am Anfang
                                        

" ចាំមិនបានថាយើងជាអ្នកណា?" សម្លេងគ្រលធំសួរទៅកាន់អ្នកចំពោះមុខជាមួយខ្សែភ្នែកមុតស្រួចគួរឲ្យរអា

" អឹក ( ទីនេះគួរតែជាស្ថិតនៅឆ្នាំ1949មែនហើយជាឆ្នាំនៃសាច់រឿងដែលអ្នកនិពន្ធបានសរសេរកុំប្រាប់ថាខ្ញុំត្រូវដើរតួជាគូស្នេហ៍នោះឲ្យសោះណា!?)" កំលោះតូចចំណាំមិនបានថាបុរសនៅចំពោះមុខជាអ្នកណា ងាកបែរសម្លឹងទិដ្ឋភាពខាងក្រៅកញ្ចក់ឡានទើបអាចប៉ាន់ស្មានបាន

" បែកគ្នាមិនដល់មួយម៉ោងក៏ធ្វើជាភ្លេចស្វាមីខ្លួនឯង" គេនិយាយអះអាងនាមជាស្វាមីបានធ្វើឲ្យអ្នកដែលក្ងិតសឹងតែគ្រប់ទិសគិតយល់ថានេះជាអ្វី

" ខ្ញុំចង់ទៅផ្ទះ" កំលោះតូចស្រែកពេញក្នុងឡានទាមទារទៅផ្ទះ

" ទៅណាមិនបាន បើមិនឈប់ស្រែកទៅដល់ផ្ទះត្រកូលឡាននឹងដឹងគ្នាមិនខាន" គេគម្រាមដោយព្រៃផ្សែក្នុងកែវភ្នែកគេប្រាប់ថាមានអ្វីមិនស្រួលហើយ

ឡានមកចតចំពីមុខផ្ទះដ៏ធំស្គឹមស្គៃមួយនៅក្នុងផ្ទះសម្បូរទៅដោយទាហាតែមានមិនច្រើនកាន់តែចាប់អារម្មណ៍ឡានដែលគេជិះមកបុរសម្នាក់នោះគួរតែជាអ្នករាជការ

" អ្ហាយលែងខ្ញុំដាក់ខ្ញុំចុះ" កំលោះតូចស្រែកចាចខណៈដែលខ្លួនប្រាណរបស់គេត្រូវបានដៃមាំចាប់លើលីឡើងដូចប៉ាវស្រូវ

" ប្រាប់ថាឲ្យដាក់ចុះ" អាល្អិតបានតែស្រែកខ្លាំងៗប្រវេប្រវ៉ាខ្វៃៗក៏គេនៅតែលីខ្លួនឡើងទៅខាងលើផ្ទះដែលមានអ្នកបម្រើចេញមកលួចមើលតាមសម្លេងឡូឡារបស់គេ

ព្រូស~~~

" ឌឹប~~អួយ~មិនចេះថ្នមដៃទេឬ?" រាងកាយត្រូវបានគេទម្លាក់ទៅលើគ្រែដែលមានទំហំធំទោះជាមានពូកតែក៏អាចធ្វើឲ្យនាយមានការឈឺចុកចាប់ត្រង់ចង្កេះបានដែរ

" អឹក ធ្វើអីហ្នឹង?" នាយភ្ញាក់ខ្លួនបើកភ្នែកធំៗខណៈដែលអ្នកចំពោះមុខមិននិយាយស្ដីហើយសុខៗក៏មកទ្រោបសង្កត់ពីលើខ្លួន

" ពូកែរត់គេចណាស់ឬ? ស្គាល់ខ្ញុំតិចពេកហើយ វួយអុីង" គេក្រហឹមចេញចំហាយក្ដៅភាយៗពេញផ្ទៃមុខកំលោះតូច គេចេះតែអោនមកជារឿយៗសម្ដៅមកត្រង់ចន្លោះ.កបំណង...

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWo Geschichten leben. Entdecke jetzt