Episode 7 :គ្រាប់បែក

791 99 31
                                        

ក្នុងផ្ទះស្ងាត់ជ្រងំមិនមានសូម្បីតែសត្វមួយក្បាលវាកាន់តែធ្វើឲ្យផ្ទះមួយខ្នងនេះកាន់តែស្ងាត់មួយកម្រិតទៀត
ភីតគេងលើសាឡុងទាំងវេទនាដោយសារប្រតិកម្មនិងមឹកខ្លាំងពេកនៅលើខ្លួនតូចច្រឡឹងពេលនេះមានសុទ្ធតែស្មានកន្ទួលពេញខ្លួន
"ស្អីក៏វេទនាម្លេះ?"
វេកាសងើបពីលើគ្រែមកមើលអាការៈភីតតែគេមើនយកថ្នាំមកឲ្យនេាះទេបែរជាស្តីបន្ទោសទៅវិញ
"បើដឹងថាសុីមឹកមិនកើតហើយខំធ្វើអី?!"
"ក្រែកលោកជានាក់ថាបើរើសហើយខ្ញុំមិនញុាំលោកនិងធ្វើបាបខ្ញុំ"
"មិនបានថាយើងនិយាយពីពេលណា?"
ភីតមិនតបពេលនេះទោះជាគេប្រកែកក៏មិនបានផលអ្វីដែរ
"ឯងត្រូវចាំឯងគួរតែអរគុណយើងទៅដែរមិនប្រាប់រឿងឯងជាប្រុសនេះទៅកាន់គ្រប់គ្នានេាះ!"
វេកាសច្របាច់ចង្កាភីតដោយកម្ហឹង
(គេមិនទាន់បានធ្វើអីផងខឹងគេបាត់ហើយចុះទម្រាំតែភីតធ្វើឲ្យខឹងទៀតនោះ?"
វេលានេះវាបានទៅជាបែបនិងទៅហើយភីតមិនអាចធ្វើអ្វីបានទេបានត្រឹមខាំមាត់សង្គាត់ចិត្តទាំងទឹកភ្នែកហើយខំបើកចិត្តទទួលយកអ្វីដែលកំពុងកើតឡើងឥឡូវនេះមិនថាត្រូវស្លាប់ឬរស់នោះទេ
~~~~
ខ្ញុំសម្ងំគេងបន្តទៀតដោយឃើញវេកាសកំពុងរៀបចំរបស់អ្វីក៏មិនដឹងរហូតដល់វេកាសចេញទៅខ្ញុំក៏ងើបឡើងទាំងធីងធោងៗតែខ្ញុំនៅតែខំប្រឹងបោះជំហានទៅកាន់រានហាលក្បែរបន្ទប់
ខ្ញុំឈរដាក់ដៃលើបង្កាន់ដៃឯភ្នែកកំពុងសម្លឹងមើលទៅព្រៃព្រឹក្សាដែរដុះរាលដាលនៅជុំវិញផ្ទះ
"........"
ស្ងាត់!ខ្ញុំស្ងាត់មាត់មិនហារស្តីមួយម៉ាត់តែអារម្មណ៍របស់ខ្ញុំបានពោលពាក្យជាច្រើនដែលខ្ញុំមិនអាចសម្រាច់ចិត្តបានថាត្រូវស្តាប់មួយណា
ខ្ញុំឈរមើលទេសភាពបានបន្តិចក៏មានឡានពណ៍ខ្មៅមួយបើកចតចំពីមុខផ្ទះ
ខ្ញុំមើលទៅសកម្មភាពពួកគេបីដូចជាអើតលើមៗចម្លែកខ្លាំងណាស់
*20 19 18 17 16 15 14 13 12 11 10 9 8 7 6 5 4 3 2 1 0*
"ភីតឯងឆាប់ទៅពូននៅក្រោមតុឥឡូវនេះភ្លាម!"
ឡានពណ៌ខ្មៅមួយនោះបានបើកចេញទៅប្រហែល១០វិនាទីស្រាប់តែឡានរបស់វេកាសក៏បានបើកមកដល់ហិើយស្រែផ្តាំមខ្ញុំជាមួយសម្លេងព្រួយបារម្ភ
ខ្ញុំឃើញវេកាសស្រែកមកហើយក៏ស្ទុះទៅពូនតាមសម្តីរបស់វេកាសភ្លាមព្រោះខ្ញុំដឹងយ៉ាងច្បាស់ថាច្បាស់ជាមានរឿងមិនស្រួលហើយ
ផាំង!
~~~
គ្រាប់បែកផ្ទុះឡើងខណៈពេលដែលដល់នាទីដែលត្រូវផ្ទុះ
ឯរាងកាយតូចច្រឡឹងត្រូវបានសន្លប់បាត់ស្មារតីនៅក្រោមតុដែលបាក់បែកដោយរងគ្រោះជាមួយនិងការបំផ្ទុះផងនិងអស់កម្លាំផងនោះទើបបណ្តាលឲ្យភីតរងគ្រោះជាទម្ងន់នៅផ្នែករាងកាយ
"ភីតៗឯងៗមិនអីទេមែនទេ"
វេកាសរត់ចូលមកក្នុងហើយលើកភីតមកបីដើម្បីបញ្ជូនទៅកាន់មន្ទីពេទ្យ
.....
"វេកាសកូនម៉ាក់យ៉ាងមិចហើយហឹកហឹក"
អ្នកស្រីឆារ៉ារត់មកជាមួយលោកផាមដោយចិត្តអន្ទះអន្ទែង
"មិនដឹងថាលិទ្ធផលបែបណាទេម៉ាក់"
មួយសន្ទុះក្រោយមកអ្នកស្រីលីណានិងលោកឧកញ្ញាឆារ៉ាវុធក៏បានមកដល់មន្ទីពេទ្យដូចគ្នា
"វេកាសមានរឿងអីឲ្យប្រាកដម៉ាក់ដូចជាមិនយល់ទាល់តែសោះ"
"អូន!រឿងនេះបងប្រាប់អូនក៏បានកុំសួរកូនអី"
លោកឧកញ្ញាឆារ៉ាវុធនិយាយកាត់
គ្រប់គ្នាស្ងាត់រៀងខ្លួនរងចាំអវត្តមានគ្រូពេទ្យចេញមកប្រាប់អាការៈអ្នកជំឯឺ
ពេលវេលាកន្លងទៅជាច្រើនម៉ោងលោកគ្រូពេទ្យក៏ចេញមក
"លោកតើកូនខ្ញុំយ៉ាងមិចហើយ?"
អ្នកស្រីឆារ៉ាឃើញលោកគ្រូពេទ្យចេញមកភ្លាមគាត់ក៏ស្ទុះទៅសួរភ្លាមមិនបង្អង់យូរឡើយ
"អ្នកជំងឺមានអាការៈខាងក្រៅរាងកាយគឺគ្រាន់តែរបួសស្បែកបន្តិចបន្ទួចប៉ុណ្ណោះតែឯខាងក្នុងខ្លួនវិញគឺវាអាចនិងកើតជំជឺ depressionប្រសិនបើដាក់សម្ពាធឲ្យគេច្រើនគេនិងអាចគិតខ្លីបានឯងការធ្វើឲ្យគេសន្លប់នេាះគឺមកពីគេអស់កម្លាំងគេងមិនបានគ្រប់គ្រាន់ញុាំមិនទៀងទាត់ហើយបូករួមជាមួយនិងសម្លេងគ្រាប់បែកដែរផ្ទុះទៀតវាក៏ទៅជាបែបនិង"
លោកគ្រូពេទ្យប្រាប់អំពីអាការៈភីតរួចគាត់ក៏សុំខ្លួនទៅរៀបចំឯកសារខ្លះៗបញ្ជាក់ពីជំងឺវិញ
ឯគ្រប់គ្នាក៏ដើរចូលទៅមើលភីដែលសម្រាក់ក្នុងបន្ទប់ដផយស្ងៀមស្ងាត់មិនមាត់ក៏អ្វីទាំងអស់ព្រោះបានដឹងអំពីអាការៈភីតនៅពេលនេះធ្ងន់ធ្ងរខាងក្នុងកាយជាងខាងក្រៅកាយ
~~~~
ខ្ញុំងើបពីសន្លប់ហើយបានឃើញមុខម៉ាក់មុនគេខ្ញុំពិតជាសប្បាយចិត្តណាស់
"ម៉ាក់!"
ខ្ញុំស្រែកហៅម៉ាក់ទាំងទឹកភ្នែគ
"ភីតកូនដឹងខកលួនហើយហ៎?"
ម៉ាក់ងើបមុខឡើងនៅពេលឮសម្លេងខ្សាវៗរបស់ខ្ញុំក្បែរត្រចៀក
"វេកាសធ្វើបាបកូនទេ?"
"អត់ទេគេល្អនិងកូនណាស់!"
ខ្ញុំបង្ខំខ្លួននិយាយ
"ចុះហេតុអីបានជាគេបណ្តោយឲ្យកូនញុាំមឹក?"
"កូន...កូនជាអ្នកចង់ញុាំខ្លួនឯង"
(អ្នកស្រីដឹងពីកូនណាស់ថាភីតកំពុងកុហកតែគាត់ខំធ្វើពុធជាមិនដឹង)
"អឹម.....ម៉ាក់ចុះទៅទិញបបរឲ្យណា"
ម៉ាក់និយាយរួចក៏ដើរចេញទៅបាត់
ក្រាក...
សម្លេងបើកទ្វាបន្ទប់បន្លឺឡើងហើយបានឲ្យឃើញពីអវត្តមានរបស់វេកាសខ្ញុំឃើញគេភ្លាមក៎ធ្វើពុធជាគេងវិញយ៉ាងលឿន
ខ្ញុំបើកភ្នែកតិចៗមកវិញព្រោះមិនឮសម្លេងនិយាយអ្វីពី
វេកាស
ដៃរបស់គេមានប្រឡាក់ឈាម?
ខ្ញុំឃើញគេឈរមើលមុខខ្ញុំបន្តិចហើយគេក៏ឱនមកខ្សឹបដាក់ត្រចៀករបស់ខ្ញុំតិចៗ
"@&%$€¢."
ខ្សឹបរួចហើយគេក៏ដើរចេញទៅវិញតាមខ្ញុំឃើញគេពិតជាដូចតួអង្គក្នុងប្រឡោមលោកដែរខ្ញុំបានអានខ្លាំងណាស់
វេកាសចេញទៅបាន៥នាទីម៉ាក់របស់ខ្ញុំក៏ដើរចូលមកម្តង
"ហេតុអីមិនឲ្យបងណាំភីមកដើម្បីជួយសម្រាលបន្ទុកខ្លះ"
"ម៉ាក់ចង់ធ្វើវាដោយខ្លួនឯង"
ម៉ាក់និយាយបណ្តើរចាក់បបរក្នុងចានបណ្តើរ
"នេះញុាំឲ្យច្រើនទៅណាឮថាកូនញុាំមិនគ្រប់គ្រាន់ផង"
ខ្ញុំហុតបបរដោយក្តីស្រេកឃ្លានរហូតដល់លិតចាន
"ពិបាកខ្លាំទេកូ?"
ម៉ាក់របស់ខ្ញុំស្រាប់តែសួរខ្ញុំនៅពេលឃើញខ្ញុំទៅជាបែបនេះ
"មិនអីទេម៉ាក់ខ្ញុំរស់នៅស្រួលណាស់ជាមួយបងវេកាសម៉ាក់កុំគិតច្រើនអី"
ខ្ញុំព្យាយាមនិយាយកុហកម៉ាក់ព្រោះមិនចង់ឲ្យម៉ាក់លំបាកជាមួយព្រោះវេកាសគេជាមនុស្សកាចសាហាវណាស់មិនអាចទុកចិត្តបានទេ

តើពាក្យវេកាសបានប្រាប់ខ្ញុំគេចង់បានន័យថាមិច?

Thank you for reading everyone 🥰🥰
ភីតមានជំងឺdepressionហើយណា🥺សុំចិត្តអ្នកទាំងអស់គ្នាកុំស្អប់វេកាសបានអត់លើកលែងឲ្យគ្នាទៅណា🙈អាចយកជាករណីលើកលេងដូចរឿងkinnporsche
បានអត់????
By me admin 🍒Jessica 🍒

Bad Boy The Series🔞[មួយរឿងចប់]Where stories live. Discover now