១២ឆ្នាំក្រោយមក
រឿងរាវរបស់ភីតត្រូវបានបន្តលាក់បាំងរហូតដល់១២ឆ្នាំដោយត្រូវបានដាក់បម្រាមហាមឲ្យលោកផាមងូតទឹកឲ្យភីតនៅពេគាត់មកលេងប្រទេសថៃម្តងៗដោយយកហេតុផលថាកូនស្រីគេមិនឲ្យឪពុកមើលខ្លួនប្រាណនេាះទេ
"ភីតថ្ងៃនេះប៉ាករបស់កូនមកពីប្រទេសសិង្ហបុរីដើម្បីមកលេងកូន៣ថ្ងៃហើយត្រូចាំណាថាកុំឲ្យគាត់ដឹងថាកូនជាមនុស្សប្រុសឲ្យសោះដឹងទេ?"
"ចាសម៉ាក់"
ភីតតែងតែឆ្លើយថាចាសព្រោះម៉ែដោះបានបង្រៀនឲ្យនិយាយបែបនេះដាច់ខាតព្រោះខ្លាចភីតភ្លាត់មាត់និយាយបាទទៅកាន់លោកផាម
"តើថ្ងៃណាកូនអាចរស់ជាខ្លួនកូនបាន?កូនមិនចង់រស់នៅបែបនេះរហូតទេ"
និយាយទាំងក្រៀមក្រំ
"កូនអាចទ្រាំដល់កូនអាយុ២០ឆ្នាំបានទេដល់ពេលនោះម៉ាក់និងប្រាប់ប៉ាររបស់កូនដោយខ្លួនឯង"
លួងលោមកូនដោយអង្អែលក្បាលនិងទឹកមុឋអាណិតអាសូរវាសនាកូនប្រុស
ទាំងពីរនាក់ម្តាយកូនផ្អាកការសន្ទនាហើយរងចាំដំណើររបស់លោកផាមមកដល់
មួយសន្ទុះក្រោយមកឡានរបស់លោកផាមក៏បានបើកមកដល់
"លោកប៉ា!"
ស្ទុះទៅឱបចង្កេះឪពុកភ្លាម
"កូនសុំទោសដែលមិនបានទៅទទួលនៅប្រលានយន្តហោះ"
"មិនអីទេ នេះប៉ាបានទិញតុក្តាពីសឹង្ហបុរីមកផ្ញើរកូនច្រើនណាស់ដឹងទេ"
"វ៉ោវខ្ជូតៗខ្លាំងមែនទែនអគុណខ្លាំងណាស់ប៉ា"
នាងតូចហក់ទៅឱបប៉ារបស់នាងទោះចិត្តរបស់គេមិនសូវស្រឡាញ់របស់ទាំងនេះក៏ដោយគេក៏ត្រូវតែធ្វើជាពេញចិត្តនិងវា
"កូនរបស់បងខ្ជូតខ្លាំងណាស់បងមិននឹកស្មានថាបងនិងមានកូនស្អាតខ្លាំងបែបនេះសោះ"
លោកផាមញញឹមយ៉ាងមានមោទនភាពមើលទៅកូនស្រែក្លែងក្លាយដែើកំពុងលេងតុក្តាថ្មី
"ឥឡូវបងបានដូចបំណងហើយតើបងអាចទទួលយកកូនប្រុសម្នាក់ទៀតមានទេ?"
"មិនបានកូនប្រុសជាកូនចោលម្សៀតដូចអាផានឮជាដើមសំណាងហើយដែលបងកាត់ការវាចោលមុនទ្រព្យរលាយនោះ"
"តែ..."
"ឈប់និយាយរឿងកូនប្រុសទៀតបានហើយ"
និយាយទាំងកម្ហឹងហើយដើរចូលទៅក្នុងផ្ទះ
"តើបងនិងអាចខឹងទេថាកូនភីតរាល់ថ្ងៃជាមនុស្សប្រុស?"
អ្នកស្រីឆារ៉ាគ្រវីក្បាលគិតមិនចេញថាថ្ងៃមុខនិងត្រូវធ្វើដូចម្តេច
"អ្នកនាងតូចចាសបានអីមកពីលោកប៉ាទៀតហើយ?"
ម៉ែដោះសួរដោយសម្តីផ្អែមល្ហែម
"បានតុក្តាណាម៉ែដោះវាខ្ជូតណាស់"
និយាយបណ្តើលេងបណ្តើ
"តើអ្នកនាងស្រឡាញ់វាទេ?"
"ស្រឡាញ់ខ្លាំងណាស់"
ម៉ែដោះញញឹកខ្នាញ់ក្មេងតូចដែលអាយុ១២ឆ្នាំហើយតែក្នុងកែវភ្នែកគាត់មើលទៅភីតទើបតែអាយុ៥ឆ្នាំ
"អៅ!?..អ្នកម៉ាក់លោកប៉ាប្រហែលមិនសប្បាយចិត្តរឿងអ្វីមួយហើយកូនអាចឆុងតែក្តៅឲ្យលោកប៉ាពិសារបានទេ?"
"មិនបានទេកូនប្រយ៉ាត់រលាកទឹកក្តៅឲ្យបងណាំភីឆុងឲ្យហើយកូនជាអ្នកយកទៅឲ្យលោកប៉ាវិញទៅណា"
ងក់ក្បាលយល់ព្រមហើយដើរទៅរងចាំឲ្យណាំភីឆុងតែក្តៅឲ្យ
"រួចហើយចាាអ្នកនាងកាន់ឲ្យស្រួលណាចាបើរលាកបន្តិចលោកស្រីច្បាស់ជាស្តីឲ្យខ្ញុំមិនខាន"
"ចាសខ្ញុំអាយុ១២ឆ្នាំហើយមិនរឡាក់រឡើតដូចមុនទេ"
ញញឹមបែបលេងាើចហើយកានកែវតែឡើងទៅខាងលើ
តុកតុក
"លោកប៉ាកូនអាចចូលទៅខាងក្នុងបានទេ?"
"ចូលមក"
*ដាក់តែក្តៅលើតុក្បែរគ្រែ
"លោកប៉ានេះជាតែក្តៅសម្រាប់លោកប៉ាពិសាកុំឲ្យស្រ្តេសច្រើនពេក"
"កូនមានតែប៉ុណ្ណឹងទេកូនចេញទៅវិញសិនហើយ"
និយាយប្រាប់រួចក៏ដើរចេញពីបន្ទប់ទាំងធូទ្រូង
~~~~~
ពេលនេះខ្ញុំបានដើរចេញពីបន្ទប់របស់ប៉ាហើយខ្ញុំពិតជាពិបាកមើលមុខលោកប៉ាខ្លាំងណាស់
"យ៉ាងមិចក៏មុខស្ងួតម្លេះកូនប៉ាស្តីឲ្យមែនទេ?"
"អត់ទេម៉ាក់កូនគ្រាន់តែមិនសប្បាយចិត្តពេលឃើញទឹកមុខប៉ានៅពេលនេះកូនមិនស្រួលចិត្តទាល់តែសោះ"
ខ្ញុំបង្ហាញទឹកមុខក្រៀមក្រំទៅកាន់ម៉ាក់របស់ខ្ញុំឲ្យគាត់បានដឹងថាពេលនេះខ្ញុំពិតជាមិនសប្បាយចិត្តពិតមែន
"កុំខ្វាយខ្វាយរឿងនេះអីកូនប៉ារបស់កូនតែប៉ុណ្ណឹងតែបន្តិចក៏លេងអី"
ខ្ញុំញញឹមងក់ក្បាលញាប់ថ្មែរហើយលាម៉ាក់ចូលទៅក្នុងបន្ទប់ដើម្បីធ្វើលំហាត់កិច្ចការផ្ទះដែលគ្រូបានដាក់ឲ្យ
"√10+√34÷21 អូយស្មុកស្មាញណាស់"
ខ្ញុំយកដៃញីសក់រហូតដល់សំពោងដូចព្រាយព្រោះមិនយល់ពីលំហាត់គណិតដែលគ្រូបានដាក់ឲ្យ
"អូត្រូវហើយស្មើរ 3.43"
ខ្ញុំគណនារហូតដល់ចេញចម្លើយទីបំផុតកិច្ចការផ្ទះទាំងនេះខ្ញុំបានធ្វើវារួចរាល់ហើយជ័យយោគ!
បន្ទាប់ពីធ្វើកិច្ចការរួចរាល់ហើយខ្ញុំក៏ដើរចេញមកខាងក្រៅដើម្បីកម្សាន្តជុំវិញសួន
"វ៉ោវផ្លែឈឺរី!!"
ខ្ញុំភ្ញាក់ផ្អើលនិងសម្រស់ដ៏ត្រកាលរបស់ផ្លែឈឺរីដែលមាន
ពណ៍ក្រហមភ្លឺផ្លេតៗចាំងពេញគ្រាប់ភ្នែករបស់ខ្ញុំ
ដៃស្អាតរបស់ខ្ញុំឈោងបេះផ្លែឈរីដែលដែលវានៅខ្ពស់ជាងខ្ញុំប្រហែល៥ចំអាមដៃ
បានហើយ!
ខ្ញុំញញឹមដាក់ផ្លែឈឺរីដោយភាពហំហានហើយដាក់វាចូលក្នុងមាត់
ផ្អែម....ខ្លាំងណាស់!
"ភីតកំពុងធ្វើអ្វីនិង?"
ម៉ាក់បានស្រែកមកពីក្នុងផ្ទះហើយដើរសន្សឹមៗមករកខ្ញុំដោយភាពងើយឆ្ងល់ដោយសារឃើញខ្ញុំចំទិតចំទង់មួយថ្ងៃហើយ
"គឺ...កូនមកបេះផ្លែឈឺរីញុាំបន្តិចក៏និងចូលផ្ទះវិញហើយ"
ខ្ញុំនិយាយការពារខ្លួនព្រោះខ្ញុំបានដឹងមុនដាប្រាកដជាត្រូវមាត់របស់ម៉ាក់ជាមិនខាន"
"ម៉ាក់ប្រាប់ហើយមែនទេថាមិនត្រូវធ្វើអ្វីដោយខ្លួនឯងនោះទេបើត្រូវការអ្វីក៏ប្រាប់បងណាំភីនិងម៉ែដោះឲ្យធ្វើឲ្យទៅកូនមិនគួរធ្វើការងារអស់នេះទេដូចឥឡូវជាដើមបើមានសត្វខាំដៃកូនអីទៅតើម៉ាក់និងនៅស្ងៀមយ៉ាងមិច?"
គាត់បញ្ជាប់ប្រយោគដោយការបារម្ភអស់ពីក្រអៅបេះដូង
"ចាសកូនយល់ហើយសនិយាថានិងមិនធ្វើបែបនិងទៀតទេ"
ខ្ញុំឈ្ងោកមុខចុះ
"អូខេ....តោះចូលក្នុងផ្ទះវិញទៅ"
ដៃម៉ាក់ដាក់លើស្មាលតូចៗរបស់ខ្ញុំហើយទាញរាងកាយរបស់ខ្ញុំចូលទៅតាម
*ព្រឹកស្អែក
"អ្នកនាងតូចចាស....អញ្ជើញចូលឡាន"
"ប៉ាម៉ាក់កូនលាទៅសាលាហើយ"
"មើលថែខ្លួឲ្យបានល្អំាដឹងទេកូនស្រីប៉ា"
(ញញឹម)
រាងតូចរបស់ខ្ញុំដើរចូលទៅក្នុងឡានមួយៗទាំងស្នាមញញឹម
"អ្នកនាងតូចភ្លេចបាយហើយចាស"
ម៉ែដោះរត់មកត្រហេបត្រហបដើម្បីយកប្រអប់ដាក់បាយមកឲ្យខ្ញុំ
"អរគុណហើយណាម៉ែដោះភីតលាសិនហើយ"
ដៃទាំងពីររបស់ខ្ញុំផ្អិបចូលគ្នាបង្ហាញការសំពះអគុណទៅកាន់ម៉ែដោះ
ឡានបានបរចេញពីភូមិគ្រឹះចេញទៅរឿយៗរហូតដល់សាលា
"អ្នកនាងតូចបាទត្រូវចាំសម្តីលោកស្រីណាបាទ"
"ហិហិចាស បម្រាម១ ហាមជិតស្និតអ្នកដទៃពេក ២មិនត្រូវលេងអ្វីដែលជារបស់ក្មេងប្រុសលេង ៣មិនត្រូវចូលទៅជិតក្មេងប្រុសៗដទៃទៀត"
ខ្ញុំទន្ទេញមេរៀនជាប្រចាំថ្ងៃរបស់ខ្ញុំមុនចូលក្នុងសាលាជារៀងរាល់ថ្ងៃដើម្បីរំលឹកខ្ញុំថាពេលនេះមិនទាន់ដល់ពេលដែលខ្ញុំរស់ជាខ្លួនមនុស្សប្រុសនោះទេហើយក៏ដាស់តឿនរឿងផ្សេងទៀតដែលវាអាចប៉ះពាល់ដល់ខ្ញុំ
ខ្ញុំដើរចូលក្នុងសាលាយឺតៗរបៀបអៀនខ្មាស់ព្រោះពេលនេះគ្រប់គ្នាកំពុងត្របាញ់ភ្នែកមើលមកខ្ញុំគ្រប់គ្នាទោះជាសកម្មភាពនេះវាកើតមានជារៀងរាល់ថ្ងៃក៏ដោយតែយ៉ាងណាខ្ញុំក៏មិនអាចបញ្ឈប់អៀនខ្មាស់និងវាដែល
"មើលណ៎នាងស្អាតណាស់តែយើងមិនអាចចូលទៅជិតនាងបានមិនដឹងថាមានរឿងអ្វី?"
"មកពីឯងមិនសាកសម"
"ស្រីស្អាតនាងស្អាតខ្លាំងណាស់ឯងមើលណ៎យើងអាយុ១២ឆ្នាំដូចនាងដែលតែកុំមើលមុខដូចសាកសពឡានកិនអញ្ចឹងមិនបានទេជាតិនេះយើងត្រូវធ្វើបុណ្យឲ្យបានច្រើនទើបបាន"
ខ្ញុំបានស្តាប់ឮពាក្យសរសើរពីមាត់អ្នកនៅជុំវិញខ្លួនរបស់ខ្ញុំគ្រប់គ្នាពេលខ្លាំងខ្ញុំក៏សើចនិងការច្រណែនរបស់ពួកគេដែល
"ភីតខ្ញុំអាច់សួរមេរៀនកិច្ចការផ្ទះបានទេ?"
ក្មេងប្រុសអាយុស្រករនិងខ្ញុំដែលបានដើរមកសួរមេរៀនពីខ្ញុំខ្លះៗ
វ៉ោវគេញញឹមស្អាតណាស់យូរៗខ្ញុំសឹងតែលង់និងគេម្តងម្កាលដែល
"បានតើភុនខ្ញុំរីករាយគ្រប់ពេល"
ខ្ញុំយលព្រមភ្លាមទាំងដែលដឹងថាពេលនេះខ្ញុំកំពុងធ្វើខុសគោលការហើយក៏ដោយ
"តើមានយល់ខ្លះទេ?"
"ទោះពិបាកយ៉ាងណាបើភីតបង្រៀនហើយខ្ញុំយល់ទាំងអស់"
គេបានពង្រាយមន្តស្នេហ៍ដោយស្នាមញញឹមរបស់គេម្តងទៀតហឺយស្ទើរតែលង់ទឹកស្នេហ៍របស់គេម្នាក់នេះហើយតែស្តាយណាស់ខ្ញុំមិនអាចទទួលគេបានទេព្រោះខ្ញុំជាប្រុសណាតែគិតយូរៗទៅកម្លាំងខ្ញុំអន់ជាងស្រីទៅទៀតកាន់សៀវភៅ២ក្បាលក៏ចង់បាក់កដៃទៅហើយ ជីវិតខ្ញុំអឺយតើខ្ញុំគួរធ្វើជាស្រីឬប្រុសឲ្យប្រាកដនៀកពិកបាកជាមេរៀនគណិតទៅទេ
"ហូយ....ឈឺក្បាលៗ!"
"ភីតកើតអីមែនទេមិនស្រួលខ្លួនឬ?"
ភុនសួរមកខ្ញុំដោយក្តីបារម្ភប្រហែលគេស្រឡាញ់ខ្ញុំហើយមើលទៅបានជាយកចិត្តទុកដាក់ជាមួយខ្ញុំប្លែកពីអ្នកដទៃ
"មិនកើតអីទេបើមេរៀនយល់ហើយភុនអាចទៅតុវិញបាន"
"បាទ"
~~~~
គ្រឺងៗ
សម្លេងកណ្តឹងរោល៍ឡើងលើកទីមួយបញ្ជាក់ថាដល់ម៉ោងចូលរៀនហើយ
សិស្សខ្លះសង្វាតរៀនសូត្រសិស្សខ្លះអាល័យតែគិតពីរវិធីញ៉ែភីតឲ្យបានព្រោះភីពិបាកញ៉ែសូម្បីប្រុសស្អាតប្រចាំសាលាក័ញ៉ែមិនបានផង
"ភីតតើអាចឡើងមកពន្យល់លំហាតកិច្ចការផ្ទះលើក្តាខៀនបានទេ"
"ចាសរីករាយជានិច្ច"
ភីតដើរមួយៗឡើងទៅពន្យល់មេរៀន
"អ្នកទាំងអស់គ្នាទាន់ដែលទេ?"
"ទាន់ ទាន់ខ្លាំងទៀតផងខ្ញុំពូកែទេ?"
សិស្សច្រលើមជាងគេក្នុងថ្នាក់ស្រែកឡើង
"ចាសល្អហើយ"
"ចឹងខ្ញុំញ៉ែភីបានហើយ"
ភីតសម្លឹងមើលទៅសិស្សច្រលើមដោយភាពងើយឆ្ងល់
"ផាវុធកូននិយាយអ្វីនិងនេះជាវ័យសិក្សាណា"
"អ្នកគ្រូខ្ញុំសុំចូលអង្គុយកន្លែងវិញហើយ"
ភីតសុំការអនញ្ញាតិពីរអ្នកគ្រូហើយដើរទៅកន្លែងវិញ
"ផាវុធត្រូវរៀនយកសិល៍ធម៍មកដាក់ក្នុងខ្លួនកុំចង់និយាយអីនិយាយចេញមកអញ្ចឹងអាចប៉ះពាលចិត្តគេបានណាកូនហើយនេះជាក្នុងថ្នាក់ដែលកំពុងមានអ្នកគ្រូកំពុងបង្រៀនកូនមកសារភាស្នេហ៍មុខគ្រូអញ្ចឹងមែនទេ?"
"ហាហា/ហាសហា"
សិស្សក្នុថ្នាក់ផ្ទុះសំណើចឡើង
"មិនអីទេអ្នកគ្រូឈប់ថាឲ្យគេទៅគេក៏មិនដឹងអីដែល"
*គ្រឺងៗ
"ឥឡូវដល់ម៉ោងហើយសម្រាកបាន"
អ្នកគ្រូប្រមូលឥវ៉ាន់ហើយដើរចេញទៅទីចាត់ការរបស់នាយយក
"ភីតញុាំអីទេ?ទៅជាមួយខ្ញុំបានណា"
ក្មេងស្រីវ័យប្រហែលខ្ញុំម្នាក់បានមកហៅខ្ញុំឲ្យទៅញុាំអីជាមួយគ្នា
"អត់ទេខ្ញុំបានដាក់បាយមកពីផ្ទះហើយចាំថ្ងៃក្រោយចុះណា"
ក្មេងស្រីនោះមិនយល់ទាស់អ្វីនិងខ្ញុំទេនាងក៏សើចដាក់ខ្ញុំហើយលាចេញទៅជាមួយមិត្តៗរបស់នាង
ខ្ញុំញុាំបាយដែលម៉ែដោះធ្វើទុកឲ្យរហូតដល់អស់ពីចាន
"ភីតអាចទៅតារាងបាល់ជួយផ្តល់កម្លាំងចិត្តឲ្យខ្ញុំបានទេល្ងាចនេះ?"
"អឹមប្រហែលជាមិនបានទៅទេសុំទោសណាល្ងាចអញ្ចឹងប្រហែលជាអ្នកផ្ទះរបស់ខ្ញុំមិនព្រមទេ"
"អញ្ចឹងភីតអាចទៅមើលពេលថ្ងៃក៏បានដែលណាខ្ញុំថាឲ្យភីតមកល្ងាចព្រោះមិនចង់ឲ្យក្តៅ"
"ហឹមមមមមមមមក៏បានដែលភុនកំុបារម្ភចាំខ្ញុំទៅជួយលើកទឹកចិត្តណា"
ម៉ោង២ល្ងាច
ឥឡូវនេះម៉ោង២ទៅហើយនៅមិនឃើញភីតមកមើលភុនប្រគួតបាល់ទៀត
ពេលនេះភុនចាប់អារម្មណ៍តែខ្លោងទ្វានោះទេមិនដឹងថាពេលណាទើបឃើញអវត្តមានភីតមក
១០នាទីក្រោយមករាងតូចច្រឡឹងបានឈានជើងចូលមកក្នុងទីលានបាល់ជាមួយតៃកុងឡាននិងអង្គរក្សម្នាក់មកជាមួយវាបង្កើតឲ្យមនុស្សផ្អើលមើលមកភីតហើតសរសើរមិនដាក់មាត់
"សុំទោផងណាភុនដែលមកយឺត"
"មិនអីទេឲ្យតែភីតបានមកខ្ញុំក៏សប្បាយចិត្តណាស់ហើយ"
"សូមរក្សាគម្លាតគ្នាបន្តិចអ្នកនាង"
អង្គរក្សស្លៀកឆុតខ្មៅឱនគម្នាបដាក់ភីតបន្តិចហើយនិយាយការពារតាមដែលលោកស្រីឆារ៉ាប្រាប់
"សូមទោសផងពួកយើងអាចឃ្លាតពីគ្នាមួយជំហានបានទេ?"
"បាទ"
បន្ទាប់ពីនិយាយគ្នាមួយសន្ទុះភីតក៏លាភុនរកកន្លែងគួរសមសម្រាប់អង្គុយមើលកម្លោះ១៤ឆ្នាំលេងបាល់ទាត់
~~~~~~
ខ្ញុំមើលភុនទាត់បាល់ប្រហែល១ម៉ោងជាងហើយក៏ចេញមកផ្ទះវិញព្រោះមិនសូវចំណូលនិងការលេងបាល់ប៉ុន្មាន
"មកលឿនម្លេះកូនក្រែងប្រាប់ម៉ាក់ថាទៅ២ម៉ោងមែនទេ?"
"កូនមិនសូវចំណូលនិងរឿងលេងបាល់ទេមើលយូរៗទៅកាន់តែធុញ"
"ហឹម...អញ្ចឹងចូលក្នុងបន្ទបើសម្រាកទៅណា"
"ម៉ាក់ប៉ាគាត់ទៅណា?"
"ម៉ាក់ក៏មិនដឹងដូចគ្នាគាត់បានចេញទៅស្របពេលដែលកូនទៅមើលបាល់ទាត់ដែរ"
ខ្ញុំក៏មិនបានសួរដេញដោលអ្វីទៀតដែលហើយក៏ដើរចូលក្នុងបន្ទប់សម្រាកភ្នែកបន្តិចខ្ញុំគិតថាភ្នែករបស់ខ្ញុំប្រាកដជាខូចមិនខានដោយសារការតាមសម្លឹងមើលភុនទាត់បាល់ខ្លាំងពេក
Thank you for reading everyone😻
នេះជារឿងថ្មីរបស់អេដមីជួយគាំទ្រផងបាទ😾
🍒By admin Jessica 🍒
JE LEEST
Bad Boy The Series🔞[មួយរឿងចប់]
Fantasyក្នុងគ្រួសារត្រគោលអភិជនមួយឲ្យតែប្រពន្ធបង្កើតកូនមកជាមនុស្សប្រុសគឺតែតែយកទៅដាក់ក្នុងមណ្ឌលកុមាកំព្រាឬរម្លូតចេញជានិច្ចព្រោះគេបានយល់ថាកូនប្រុសកើតមកប៉ោឡែគ្មានសណ្តាប់ធ្នាប់។ ប៉ុន្តែចិត្តជាម្តាយមួយរូបបានបង្កើតកូនមកតែក៏ត្រូប្តីពង្រាត់ចេញរហូតដល់ពេលមួយរបុសជាប្ត...
![Bad Boy The Series🔞[មួយរឿងចប់]](https://img.wattpad.com/cover/321768875-64-k941321.jpg)