ភាគទី3: យើងបញ្ជាឯងថ្លង់ទេហ្អេស?

Start from the beginning
                                        

ក្រុមការងារបួននាក់ក៏នាំគ្នាយកដែកគោលធំំៗប៉ិនកំភួនជើងដែលមានខ្សែពណ៌សមើលមិនឃើញ សម្រាប់វាស់វែងទីតាំងមុននឹងរៀបរាងជាចតុកោណបួនជ្រុងតាមទិស ទើបដំវាចូលទៅក្នុងដី ទៅតាមអ្វីដែលលោកចូវប្រាប់មុននេះ។

កំឡុងពេលនោះដែរលោកចូវ ក៏ដើរចូលមកដោយយកត្រីវិស័យដាក់ពីលើក្បាលដែកគោល ដើម្បីតម្រង់ទិសដៅ មុននឹងឲ្យក្រុមការងារយកគ្រាប់បែកបង្កប់ក្រោមថ្មតូចៗ មិនយូរពួកគេក៏នាំគ្នារាយខ្សែពណ៌ក្រហមដើរថយក្រោយ។

« ទៅ! ឲ្យឆាប់ឡើង » យូប៊ីន ប្រាប់ក្រុមការងារឲ្យប្រញាប់ចេញពីទីកន្លែងនេះ។

« ត្រៀម! 1.2.3...» លោកចូវ ឲ្យគ្រប់គ្នាត្រៀមខ្លួនមុននឹងចុចបំផ្ទុះមាត់ល្អាង ផ្នូរបុរាណដែលទើបតែរកឃើញប៉ុន្មានថ្ងៃមុន។

......Boomសំឡេងផ្ទុះគ្រាប់បែកធ្វើឲ្យចេញផ្កាភ្លើងព្រាកៗនឹងបណ្តាលឲ្យថ្មតូចធំហោះចេញមកក្រៅ ផ្សែងខ្មៅហើរខ្មួលខ្មាញ់ បង្កើតជារូបភាពទាក់ភ្នែកទាក់អារម្មណ៍ដូចឈុតឆាកពិសេសនៅក្នុងរឿងហូលីវូតចាក់បញ្ចាំងក្នុងកុន។

ប្រាវ...សំឡេងធ្លាក់ថ្មជាច្រើនមកពីខាងលើ ដែលធ្លាប់តែបិទជិតឈឹងតាំងពីយូរនោះ ក៏បាក់បែកធ្លាក់ចុះមកក្រោមហុយដីស្រឡូម។

ក្រុមការងារក៏ប្រញាប់យករបស់របរដើរចូលទៅ ចង់ដឹងថាខាងក្នុងមានអ្វីខ្លះ?

ក្រលេកមកមើលតួសំខាន់របស់យើងវិញ ពេលនេះស៊ាវចាន់កំពុងតែដើរមើលជុំវិញល្អាងចង់ដឹងថាវាជាកន្លែងណា ស្រួលហៅគ្នីគ្នាមកពិនិត្យ។ កាន់តែដើរកាត់តែវង្វេងពីក្រុមរបស់ខ្លួន។

« អ្នកទាំងអស់គ្នាជួយខ្ញុំផង អាប៊ីនឯងនៅកន្លែងណាជួយយើងផង! » ស៊ាវចាន់ ដើរទៅមុខបណ្តើរស្រែកហៅក្រុមការងារបណ្តើរ ទាំងដឹងថាមិនមាននរណាម្នាក់នៅទីនេះក៏ដោយចុះ!។ (ស្ងាត់ឲ្យជ្រាបដូចវាលកប់ខ្មោចអញ្ចឹង)

ដោយចិត្តចង់ដឹងចង់ឮរបស់គេ ធ្វើឲ្យគេសម្រេចចិត្តដើរមើលម្តុំនេះបន្ថែម។

« អីយ៉ា..ខ្ញុំកំពុងស្ថិតនៅចំកណ្តាលល្អាងហើយ » ស៊ាវចាន់ នាយស្រាប់តែចាប់ភ្លឹក សម្លឹងមើលជុំវិញខ្លួនម្តងទៀត។

រឿង អ្នកស្រាវជ្រាវវត្ថុបុរាណ🔞Where stories live. Discover now