Part 14 : កុំតម្លើងសម្លេងដាក់យើង

Start from the beginning
                                    

"បាន...ខ្ញុំនឹងទៅ! ព្រះអយ្យការមានព្រះបន្ទូលយ៉ាងនេះទៅហើយខ្ញុំម៉េចនឹងហ៊ានជំទាស់បញ្ជាទ្រង់ទៅ?? "

(ជុងហ្គុកហ្អា បងសុំទោសពិតមែនដែលជួយអីមិនបាន)

"មិនបាច់សុំទោសខ្ញុំទេ បើមិនបានបងនៅឆ្នាំនោះដែលជួយនិយាយជាមួយម្ចាស់ម៉ាក់ខ្ញុំកុំអីម្ចាស់ម៉ាក់ច្បាស់ជាជំទាស់ខ្ញុំតាំងពីពីរឆ្នាំមុនមកម្ល៉េស" ជុងហ្គុកទ្រង់នៅបន្តជជែកជាមួយម្ចាស់បងអស់យូរគួរសមទម្រាំតែបិតទូរស័ព្ទទុក ហើយផ្អែកព្រះកាយលើកៅអីយកដៃមកឈ្លីព្រះកេសថ្នមៗដោយភាពនឿយហត់ពេញបន្ទុក ពេលណាទៅទើបព្រះអយ្យការរបស់ទ្រង់បានយល់ថាគូអនាគតមិនបានស្ថិតលើភាពសាកសមហើយនឹងឋាន:តែវាស្ថិតលើការពេញចិត្តហើយនិងក្តីស្រលាញ់រវាងមនុស្សពីរនាក់ទៅ?
--------
រសៀលបន្តិច

"ថេយ៉ុង....ចប់ការងារហើយហ្ហេស? "ម៉ាហ្គ្រេតដើរមកសួរនាំនាយតូចក្រោយឃើញគេចេញពីបន្ទប់អ្នកជម្ងឺមក

"នៅចាំពិគ្រោះជម្ងឺម្នាក់ទៀតក៏ចប់ហើយ មានការអីមែនទេ? "

"គឺមាននឹងហើយព្រោះថាអ្នកអង្គម្ចាស់របស់ឯងទាក់ទងមកប្រធានមន្ទីរពេទ្យព្រមទាំងបញ្ជាក់ច្បាស់ៗទៀតផង ថាបើគីម ថេយ៉ុងចប់ការងារពេលណាត្រូវត្រលប់ទៅវិញជាបន្ទាន់ហាមដើរផ្តេសផ្តាសម្នាក់ឯងបើមិនមានមិត្តជិតស្និទ្ធទៅជាមួយ" គ្រូពេទ្យដកដង្ហើមធំក្រោយស្តាប់មិត្តហើយ ហាមនោះហាមចាំមើលថ្ងៃណាមួយគេរត់ទៅសង្ងំផ្ទះវិញអោយបានពីរបីយប់ចាំមកវិញមិនខាន

"បើយើងចង់ឆៀងទិញញ៉ាំខ្លះមិនបានទេឬ?ចង់អោយបើកឡានត្រង់ស្លូទៅវិមានតែម្តងឬយ៉ាងម៉េច? "ម៉ាហ្គ្រេតសើចឡើងពេលឃើញថេយ៉ុងបង្ហាញកាយវិការមិនពេញចិត្តឡើងមក មុខគេពេលខឹងឡើងក្រហមបែបនេះគួរអោយចង់សើចពិតមែន

" ដែរទ្រង់ផ្តាំព្រោះបារម្ភពីឯង យើងថាណាស្រួលមិនស្រួលគាត់អាចនឹងពេញព្រះទ័យលលើឯងមិនខានទេ"ពេលមិត្តនិយាយត្រូវចំណុចគេក៏ស្ងាត់មាត់ឈឹងលែងនិយាយអី

"ឆ្កួត!! "ថេយ៉ុងអោបឯកសាររត់ត្រុយទៅបាត់ទុកអោយម៉ាហ្គ្រេតឈរភាំងពេលឃើញសភាពប្លែកៗរបស់គេ

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now