មនុស្ស​ពូកែ​ហើយ​មាន​បែប​នេះ​គួរ​តែ​ចាប់​អោយ​ជាប់​

2.1K 173 5
                                    

✨🤍ជម្នះ​ចិត្ត​ស្អប់​🤍✨ភាគ​ 54​

4​ ឆ្នាំកន្លងផុតទៅ​ ...ពេលនេះ​ sufin មានអាយុ​ 4ខួបហើយមុខមាត់របស់ក្មេងប្រុស​​ម្នាក់នេះពិតជាគួរឲ្យស្រលាញ់និងគួរឲ្យខ្នាញ់ណាស់ទាំងឆ្លាតពូកែសួុរនាំច្រើនឆ្ងល់ច្រើនពូកែនិយាយនិយាយមិនចេះហត់ហេីយជាពិសេសនោះមុខរបស់គេកាត់ទៅរក​ Jungkook សឹងតែទាំងអស់
រយៈពេល4​ ឆ្នាំ​​កន្លងមកនេះ​Jungkook ហឹ្នង​ Taehyung រើជីវិតគ្រួសារគេរស់នៅយ៉ាងមានសុភមង្គលពោរពេញទៅដោយក្ដីសុខចំណែកការងារក្រុមហ៊ុនវិញកាន់តែជោគជ័យបណ្ដាក់ទុនជាមួយដៃគូភាគហ៊ុនគេទទួលបានចំណេញកប់ដេីមប្រាក់ចំណូលចូលមួយខែៗខ្ទង់លានដុល្លារ Jungkook មិនអោយ​Taehyung ធ្វើ​​ អ្វីនោះនាយ​​អោយតែនៅផ្ទះមេីលកូនតែប៉ុណ្ណោះ​ ​ដោយសារតែ​ Taehyung ចចេសមិនចង់នៅផ្ទះស្ងៀមៗមិនធ្វើអ្វីសោះទេីប​ Jungkook សម្រេចចិត្ត
បេីកហាងផ្កាអោយប្រពន្ធមួយកន្លែង
ដោយមានបុគ្គលិកធ្វើការនៅក្នងហាងស្រាប់​ Taehyung គ្រាន់តែទៅមេីលមួយភ្លែតៗពេលណាក៏បាននិងបញ្ជាអោយបុគ្គលិក​​គេរៀបចំចាត់ចែងនេះចាត់ចែងនោះតាមអ្វីដែលគេត្រូវគេជាម្ចាស់ហាងចង់ចេញចូលពេលណាក៏បានគ្រាន់តែអង្គុយក្នុងហាងស្ងៀមក៏លុយចូលឈឹមៗនាយតូចចាំតែបញ្ជាតែប៉ុណ្ណោះ
ហើយ​​ ឥឡូវនេះ​ Jungkook មានមុខមានមាត់នៅក្នុងសង្គមខ្លាំងណាស់នាក់ណា
ក៏គេស្គាល់លោក​ jeon​ jungkook
មហាសេដ្ឋីរូបសង្ហារពេលនេះវ័យគេឡេីង​ 30ឆ្នាំទៅហេីយតែរូបរាងសង្ហាររបស់គេគឺក្មេង​ 18​ 19​ ឆ្នាំសុំចាញ់ស្រីៗមួយចំនួនជ្រេីមជ្រួលដោយសារគេខ្លាំងណាស់ទោះដឹងថាមាន
ប្រពន្ធកូនរួចក៏ដោយពួកនាងនៅតែហេមករកអោយដៃអោយជេីងមិនឈប់

💜✨ជម្នះ​ចិត្ត​ស្អប់​✨💜ចប់✅Where stories live. Discover now