Episode 34 : ចង់ទៅក្នុងបេះដូងរបស់បង><

Start from the beginning
                                    

« ក្មេងចម្កួត!!ហេតុអ្វីយំបែបនេះ ម៉ោះៗចូលទៅខាងក្នុង »Taeyungអង្អែលថ្ពាល់របស់នាងតូចជូតទឹកភ្នែកដែរដក់នៅជាប់នឹងថ្ពាល់របស់នាងចេញរួចក៏ចូលនៅខាងក្នុង

« ហិក..ហិក..បងប្រុសគាត់មិនដែរស្ដីឲ្យខ្ញុំបែបនេះ »JungAiស្ទុះឱបថេយ៍យកៗមិនទប់សោះឡើយនាងមានអារម្មណ៍អន់ចិត្តហើយប្លែកចិត្តណាស់តាំងពីតូចរហូតមកដល់ធំបងប្រុសរបស់នាងមិនដែរហ៊ានស្ដីឲ្យឬស្រែកសម្លុតដាកៀនាងខ្លាំងៗម្ដងណាឡើយប៉ុន្តែថ្ងៃនេះវាក៏មានធ្វើឲ្យនាងទទួលយកមិនបាន

« ឈប់យំទៅណាហើមភ្នែកអស់ហើយ ស្ដាប់បងណាបងប្រុសឯងប្រហែលស្មុគស្មាញនឹងការងារព្រោះថាប៉ុន្មានថ្ងៃនេះគាត់មានការងារច្រើនណាស់ »

« ហិក...ហិក...គាត់ស្មុគស្មាញរឿងការងារចុះហេតុអីមកពាក់ពន្ធ័ខ្ញុំនឹងគេម្នាក់នោះទៅវិញគេបានធ្វើអ្វីគាត់ទៅបានជាគាត់ឲ្យខ្ញុំឈប់រាប់អានគេនឹងថាគេជាមនុស្សអាក្រក់ថែមទៀត »

« តោះៗបានហើយឈប់គិតពីរឿងនេះទៅ មកញុាំអីវិញល្អជាងណានេះបានធ្វើម្ហូបឆ្ងាញ់ៗឲ្យឯងច្រើនណាស់ »Taeyungក៏បន្លំមិនបានឆ្លើយនឹងសំណួរមួយនេះរបស់នាងតូចទោះគេក៏ដោយក៏គេមិនអាចប្រាប់បានដែរព្រោះខ្លាចថានាងទទួលយកមិនបាននូវរឿងនេះ

ក្រឡេកមកមើលខាងជុងហ្គុកវិញម្ដង នាយមកដល់ពេលនេះនាយកំពុងតែអង្គុយពិនិត្យការងារនឹងprojectហើយនឹងការនាំយកគ្រឿងពេជ្រថ្មីសម្រាប់លក់ក្នុងកំឡុងខែក្រោយនេះ ។

« ហេុីយ!!!!!តើយើងគួរធ្វើបែបណាប្អូនស្រីរបស់យើងកំពុងតែជិតចូលអន្ទាក់នាងម្នាក់នោះហើយ »Jungkookកំពុងតែធ្វើការសុខៗនាយក៏ស្រាប់គិតឃើញរឿងព្រឹកមិញជាថ្មីម្ដងទៀតបារម្មណ៍ពីប្អូនស្រីដែរបានស្គាល់នឹងអេរ៉ាព្រោះថាតាមតែសន្និដ្ឋានអេរ៉ានេះប្រាកដជាចង់ធ្វើអ្វីមួយជាមិនខានឡើយ

« Jungkook! »
« បងប្រុសមានការអ្វីមែនទេ? »

« ព្រឹកមិញមានរឿងអី?ហេតុអ្វីឯងស្ដីឲ្យប្អុនខ្លាំងបែបនេះ? »Yoongiក៏ដើរចូលមកសួរពីរឿងដែរកើតឡើងព្រឹកមិញព្រោះតែព្រឹកគេរវល់ជាប់ការងារជាបន្ទាន់ត្រូវទៅជាមួយភរិយាមកវិញថេយ៍ក៏បានប្រាប់រឿងទាំងអស់ទៅប្រាប់នាយ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now