កន្លងផុតទៅជាងកន្លះម៉ោងទៅហើយដែលជុងហ្គុក កំពុងតែឈរគោះទ្វារបន្ទប់ទឹក ហៅអង្វរអ្នកខាងក្នុងឲ្យបើកទ្វារចេញមក ។ តែអ្នកខាងក្នុងមិនខ្ចីតបអ្វីមួយម៉ាត់នេះហើយលិទ្ធផលញ៉ោះក្មេងឥឡូវក្មេងធ្វើឲ្យភ័យ ។
" ថេយ៌ឆាប់ចេញមក " មិនដឹងជាលើកទីប៉ុន្មានដែរជុងហ្គុក គោះទ្វារហៅអ្នកដែលនៅក្នុងបន្ទប់ទឹកដើម្បីឲ្យចេញមក ។ ប៉ុន្តែក៏មិនបានផលអ្វីដែល ព្រោះតែរាងតូចមិនព្រមចេញមក
" អត់! មិនចេញ " ថេយ៉ុង ស្រែកពីខាងក្នុងមកទាំងចិត្តខឹង ខឹងណាស់ៗ ចាំមើលណាមិនចេញឲ្យឃើញមុខទេ ហ្ហឹកៗ ស្អប់អើយសែនស្អប់
~ ត្រឡប់ទៅមុននេះ
" ប្រឹងយំទៅ យំឲ្យគាំងស្លាប់ទៅបងនឹងយកប្រពន្ធថ្មីដែលចេះស្ដាប់បង្គាប់ហើយចេះយកចិត្តមិនដូចអ្នកខ្លះ " ក្រោយនិយាយឲ្យអ្នកម្ខាងទៀតស្ងាត់យំ តែរាងតូចមិនព្រមស្ដាប់សម្ដីនាយក៏និយាយបញ្ជួសតែម្ដងទៅ
" អត់!! សាកមើលខ្ញុំនឹងកាត់អាក្រោមនឹងហើយ " ថេយ៉ុង ឈប់យំដូចគេចុចបិទ នាយតូចគម្រាមព្រមទាំងយកដៃចង្អុលទៅកូនពូជរបស់ជុងហ្គុក សាកតែហ៊ានមើលបើថាមិនដាច់ទេនាយភ្នាល់
" ឆើស! ឃោឃៅដាក់ប្ដីម្ល៉េះហា៎? " ជុងហ្គុក សើចមិនសូវសមក្រោយឮថេយ៉ុង និយាយរួចគ្រាន់តែស្ដាប់ក៏មានអារម្មណ៌ថាព្រឺដល់កូនពូជទៅហើយ
" មកពីលោកពូចង់ដោះដៃចោលខ្ញុំ " នាយតូច តបទាំងសម្លក់ទៅនាយចំៗ នរណាប្រើឲ្យនាយមានគំនិតបុណ្យឲ្យខ្លួនស្លាប់ហើយនឹងយកអ្នកថ្មីធ្វើអី
" អាវ ក៏មកពីក្មេងខ្លះ ក្បាលរឹង និយាយមិនស្ដាប់ ពូកែជំទាស់ ឆ្នាស់ អញ្ចឹងហើយត្រូវតែដូរទើបបាន " រាងក្រាស់និយាយទាំងទប់សើចផងអីផងក្រោយឃើញរាងតូច ក្ដាប់មាត់រកយំតិចអីតិច គ្រាន់តែនិយាយប៉ិននឹងសោះក៏ចង់យំទៅហើយ
" ហ្ហឹកៗ ខ្ញុំមិនល្អ ខ្ញុំអាក្រក់លោកពូទៅរកអ្នកផ្សេងទៅហុឹស " ថេយ៉ុង រិញនាយឲ្យចេញឆ្ងាយពីខ្លួនរួចក៏រត់ចូលទៅក្នុងបន្ទប់ទឹកបាត់ ទោះជុងហ្គុកគោះទ្វារហៅឬលួងយ៉ាងមិចក៏នាយតូចមិនព្រមចេញមកឡើយ
YOU ARE READING
អន្លង់ស្នេហ៌Omega (ចប់)
Actionក្មេងម្នាក់នេះចេះពង្វក់ច្បាស់ណាស់ នៅសុខៗក៏ត្រូវជាប់ចិត្តជាមួយក្មេងឡិឡក់ពីពេលណាក៏មិនដឹង ក្មេងតូច Omega ធ្វើឲ្យ Alpha CEO វ័យក្មេងងប់ងល់ដូចជាត្រូវថ្នាំសណ្ដំ🍫🚬 Date:23/07/2022
