«កូនមីន ម៉ាក់និងប៉ាមានរឿងចង់និយាយជាមួយកូន»សំឡេងស្រាលពិរោះ បន្លឺឡើងនៅមាត់បន្ទប់ ធ្វើឲ្យអ្នកដែលត្រូវហៅរក រហ័សក្រោកចេញពីតុគ្រឿងសំអាង ដើរសំដៅមកជាមួយនិងទឹកមុខងឺងឆ្ងល់។
«មានរឿងអ្វីទៅម៉ាក់?»ជីមីន ដេហ្វឺរៀរ៍ កូនច្បងប្រចាំគ្រួសារ សួរទៅកាន់អ្នកម៉ាក់ ក្រោមទឹកមុខភ្ញាក់ផ្អើលបន្តិច ទើបម៉ាដាម ចាសស្មីន ឈោងចាប់ដៃកូនមកអង្អែលហើយប្រាប់ដោយស្នាមញញឹម៖
«មានដំណឹងល្អពីគ្រួសារអាន់ដឺសាន់...»គ្រាន់តែគាត់បង្ហើបប្រយោគបានតែប៉ុន្មានម៉ាត់ កំលោះមាឌល្អិត ហាក់ដូចជាភ្ញាក់ផ្អើល លាយឡំនិងអារម្មណ៍ច្របូកច្របល់ ថែមទាំងរលាស់ដៃគាត់ចេញ ហើយស្រដីឡើងទាំងរដឹករដុប តែម៉ាដាមចាសស្មីន មិនសូម្បីតែចាប់អារម្មណ៍៖
«អ្ហឹក៎...ម៉ាក់ គឺកូន...កូនសុំទៅផ្លាស់ឈុតសិនណា៎»ជើងតូចៗឈានជើងថយពីរជំហ៊ាន រួចប្រញាប់ចូលក្នុងបន្ទប់រុញទ្វារបិទចាក់សោរជិតឈឹង ស្របពេលចង្វាក់បេះដូងលោតញាប់ខុសធម្មតា វាមិនមែនជាអារម្មណ៍រំភើប តែជាសញ្ញាមួយដែលកំពុងប្រាប់ថា គេភ័យខ្លាច។
«ម៉ាក់រងចាំកូននៅក្នុងបន្ទប់របស់លោកប៉ាណា៎!»ម៉ាដាមចាសស្មីន កួចមាត់ញញឹមញញែមតែម្នាក់ឯង គិតថាកូនអៀន ព្រោះតែរឿងនេះ តើវាជាការពិភាគ្សារឿងអ្វី ទើបបានជាគេមានឫកពារប្លែកៗបែបនេះ?គាត់មិនបានគិតអ្វីច្រើន ហើយក៏ចេញទៅ។

ជីមីន គេចខ្លួនចូលដល់ក្នុងបន្ទប់ ផ្អែកខ្នងផ្ទប់និងទ្វារ យកដៃស្ទាបអង្អែលលើពោះ ទាំងចង្វាក់បេះដូងលោតញាប់ខុសធម្មតា រំពេចនោះតំណក់ទឹកភ្នែកតូចៗក៏រមៀលស្រក់ចុះ តែគេរហ័សលើកដៃជូតគ្រវាស រួចស្ទុះទៅទាញសម្លៀកបំពាក់ពីក្នុងទូរមកផ្លាស់ មិនយូរក៏ដើរពីបន្ទប់ផ្ទាល់ខ្លួន សំដៅទៅបន្ទប់មួយទៀត តែមិនមែនបន្ទប់លោកប៉ាទេ...

តុក តុក តុក...
«ថេហ៍...ឯងនៅក្នុងបន្ទប់ដែរទេ?»ជីមីន ដេហ្វឺរៀរ៍លើកដៃគោះទ្វារស្រែកហៅប្អូនប្រុសយ៉ាងអន្ទះសា ហើយភ្លាមនោះម្ចាស់បន្ទប់ក៏ដើរ ភ្លាមៗទ្វារក៏បើកបង្ហាញឲ្យឃើញនូវវត្តមាននាយកំលោះតូច ដែលមានមុខមាត់ស្រស់ស្អាត រាងកាយស្រឡូនគួរឲ្យថ្នាក់ថ្នម ស្បែកស្រស់ថ្លា មានសាច់ឈាមស្រស់បស់ ព្រមទាំងមានស្នាមញញឹមតិចៗមកកាន់បងប្រុសជាទីស្រឡាញ់ដែលអាយុខុសគ្នាតែមួយឆ្នាំប៉ុណ្ណោះ។

ម្ចាស់ជីវិតWhere stories live. Discover now