បងប្អូនសាច់ឆ្ងាយ 🔞 1/2

3.3K 94 0
                                    

     ពេលនេះជាពេលព្រឹកព្រលឹមដែលសិស្សានុសិស្សទាំងអស់ត្រូវរៀបចំខ្លួនដើម្បីទៅរៀន ក៏ដូចជាក្មេងវ័យជំទង់ពីរនេះចឹង ពេលនេះកំពុងរៀបចំខ្លួនទៅសាលារៀនដែល ៖

     " ម៉ាក់កូនទៅរៀនសិនហើយណា៎...សឺត " ថេយ៉ុង ដើរចុះពីលើផ្ទះទៅថើបម៉ាក់មួយខ្សឺតមុននឹង ឡើងឡានទៅរៀនតែ ៖

     " ឈប់សិនចាំកូនក្មួយជុងផង គេហើយឥលូវហើយ " អ្នកស្រីគីម ឃាត់ថេយ៉ុងអោយចាំជុងហ្គុកដែលរត់ពីលើកាំជណ្តើរ តម្រង់មកឡានដែលមានថេយ៉ុងអង្គុយចាំនៅខាងក្នុង ។

     មែនហើយជុងហ្គុកគឺជាក្មួយ សាច់ឆ្ងាយរបស់អ្នកស្រីគីម ដោយសារគេមករៀននៅទីក្រុងទើបម៉ាក់គេសុំអោយគេមកនៅជាមួយ ហើយគាត់ក៏មិនបានថាអីដែលមានតែពេញចិត្តថែមទៀតទេ ។

     " ខ្ញុំសុំទោសផង ដែលមកយឺត " ជុងហ្គុក សុំទោសថេយ៉ុង ដោយអោយគេអង្គុយចាំនាយ តែមើលទៅអ្នកខាងនោះ មិននិយាយអីទេតែ សន្លក់មកនាយដូចសត្រូវតាំងពីជាតិណាមកចឹង ។

     " នៅឈរដល់ណាទៀត ដល់ម៉ោងឥលូវហើយ ធ្វើខ្លួនស្មើកៗ " ថេយ៉ុង ថាអោយនាយទាំងខឹង ខូចអារម្មណ៍ថាបានជិះម្នាក់ឯងហើយ ចុងបញ្ចប់ជិះទៅជាមួយគេដដែលខំងើបពីព្រឹកហើយនិងហាស៎ នៅតាមមកទាន់ទៀត ខឹងមែន....!! ឯជុងហ្គុក មិនបានថាអីទេព្រោះពាក្យនេះគេឮឡើងសាំត្រចៀកគេហើយ វារាល់ថ្ងៃពេកបើមិនសាំមានតែចម្លែក នាយសុខចិត្តខាំមាត់សង្កត់ចិត្ត ធ្វើមិនដឹងមិនឮល្អជាង ។

     ហេតុអីនាយសុខចិត្តអោយគេថាអោយរាល់ថ្ងៃ ទាំងដែលគ្រួសារឯងមានឡាន ទិញមកទុកចោលហើយ ព្រោះនាយស្រលាញ់គេ នាយចង់នៅជិតគេ នាយសុខចិត្តអោយម៉ាក់សុំ អោយគេបានមកនៅជាមួយ តែអ្នកខាងនោះហាក់មិនពេញចិត្តនិងគេសោះ វាយូរដែលហើយ ដែលនាយស៊ូទ្រាំនោះវាជិតពីរឆ្នាំហើយដែលស្រលាញ់គេម្នាក់ឯងនោះ តែអ្នកខាងនោះហាក់មិនអើពើនិងគេម្តងណាសោះ នាយខំធ្វើល្អៗដាក់គេ ខំកែខ្លួនមិនលែងស្រីស្រា តែមានមកវិញក្រៅពីពាក្យជេរដៀលនាយរាល់ថ្ងៃ ។ ការអត់ធ្មត់របស់មនុស្សមានដែនកំណត់វាដូចជាពេលនេះចឹងមើលទៅវាល្មមគ្រប់គ្រាន់ហើយដែលវាធ្វើអោយនាយឆ្អែតនោះ ។

🔥 SHORT NOVEL 🔞Where stories live. Discover now