រឿង ជំពប់ស្នេហ៍កាមទេពតូច
ជុងហ្គុក ហេនដឺរី × ជីមីន ហេលវិនស៊ីល
ភាគទី01
🖤✨សូមរីករាយក្នុងការអាន✨🖤
វាជាលើកទីមួយហើយដែលជីមីនចុះមកបំពេញភារកិច្ចដោយគ្មានវត្តមានរបស់ហូប៊ីនាយតូចពិបាកចិត្តជាខ្លាំងព្រោះមិនដឹងថារកកន្លែងស្នាក់នៅតាមវិធីណាឯជើងក៏ឈឺមេឃក៏ចាប់ផ្ដើមងងឹតធ្វើឲ្យគេគាំងគំនិតមិនដឹងថាត្រូវធ្វើអ្វីឬទៅទីណាបន្តនាយតូចចូកសក់ទៅក្រោមសឹមដកដង្ហើមធំមួយខ្សាកដោយភាពតានតឹង។
" ហូប៊ីឯងនៅទីណាសូមមករកយើងបន្តិចមក " ជីមីនបិទភ្នែកនិយាយទំនាក់ទំនងហៅហូប៊ីឲ្យមកជួបគេតាមរយៈញ្ញាណពិសេសមួយពព្រិចភ្នែកក្រោយហូប៊ីក៏បានមកដល់ដោយប្រើសិល្ប៍បំបាំងកាយហោះមក។
" ហូប៊ីឯងចិត្តល្អជាងគេហ្ន៎!ជួយរកកន្លែងស្នាក់និងរៀបចំគ្រប់យ៉ាងឲ្យរួចរាល់សម្រាប់យើងផងបានទេដូចជាគម្រោងនិងថ្ងៃចេញទៅបំពេញភារកិច្ចដូចដែលយើងធ្លាប់ធ្វើរួមគ្នាដូចរាល់ដងណាយើងមិនសូវប្រសព្វខាងហ្នឹងដូចជាឯងទេណា៎ៗជួយយើងផងទៅ " គ្រាន់តែឃើញមុខហូប៊ីភ្លាមនាយតូចចាប់ផ្ដើមអង្វរឲ្យជួយខ្លួនភ្លាមតែម្ដងជីមីនលេងទឹកមុខគួរឲ្យស្រឡាញ់និងធ្វើភ្នែកម៉ក់ៗគួរឲ្យអាណិតក្នុងពេលតែមួយ!!!រឿងនេះហូប៊ីប្រាកដជាជួយគេស្រាប់ហើយព្រោះគេដឹងថាជីមីននៅក្មេងគំនិតមិនសូវជ្រៅជ្រះមិនសូវយល់ដឹងពីអ្វីជុំវិញខ្លួនជ្រះស្រឡះក៏មិនសូវចេះដោះស្រាយហេតុការណ៍អ្វីប៉ុន្មានទេប៉ុន្តែគេមិនដែលមានអារម្មណ៍ថាធុញទ្រាន់ឬហត់និងជួយក្មេងម្នាក់នេះឡើយគេតែងរីករាយនិងជួយជានិច្ច។
" ជើងយ៉ាងម៉េចហើយឈឺខ្លាំងទេ ធ្វើអ្វីមិនប្រយ័ត្នសោះឯងនេះចាំយើងនាំទៅលាងរបួស " ហូប៊ីព្រងើយសំណួរជីមីននាំឲ្យនាយតូចធ្លាក់ទឹកមុខពេបមាត់ដូចចង់យំ!!របួសជីមីនបង្ករឡើងដោយការដាច់រលាត់ជាខ្លាំងព្រមទាំងមុខរបួសជ្រៅទើបធ្វើឲ្យឈាមហូរមកច្រោកៗឥតឈប់។ដោយសារតែនៅទីនេះគឺជាបង់សារធារណៈដែលមាននៅតាមដងផ្លូវនៅមាត់សមុទ្រហើយវាក៏គ្មានសម្ភារៈលាងរបួសគ្រប់គ្រាន់ទើបហូប៊ីសម្រេចប្រើសិល្ប៍ដើម្បីនាំយកជីមីនមកដល់កន្លែងស្នាក់របស់គេដើម្បីលាងរបួសភ្លាមៗព្រោះតែឈាមវាកាន់តែហូរមកច្រើនឡើងបើមិនប្រញ៉ាប់ឃាត់ឈាមវាអាចមានបញ្ហារ។
" ស៊ឺត! ឈឺ ថ្នមដៃបន្តិច " ដោយសារតែថ្នាំលាងរបួសមានជាតិក្រហាយផ្សាទោះហូប៊ីប្រើកម្លាំងដៃស្រាលបំផុតក៏ជីមីននៅតែឈឺដដែល!!ហូប៊ីខ្នក់ខ្នាញ់ចិត្តនៅពេលដែលជីមីនប្រាប់ឲ្យគេថ្នមដៃជាងនេះទាំងដែលគេខំជូតឈាមឲ្យគេយ៉ាងថ្នមដៃបំផុតដោយគ្រឺតពេកទើបនាយតូចជ្រុលសង្កត់ដៃលើមុខរបួសរហូតនាំឲ្យជីមីនស្រែកឈឺភ្លាត់សម្លេង។
" ចង់សម្លាប់យើងរឺវាឈឺណាស់ដឹងទេតែសំខាន់ឈាមច្រើនណាស់ អ្ហឹក អ្ហឹក ទេតើយើងអាចស្លាប់ទេ អ្ហឹក ប៉ុន្តែបើយើងស្លាប់ទៅ អ្ហឹក ខាតស្លាប់ហើយរឹត អ្ហឹក តែមិនបានព្រោះយើង អ្ហឹក កំពុងបំពេញភារកិច្ចជាចាំបាច់ " ហូប៊ីភ័យជាខ្លាំងពេលឃើញជីមីនយំយ៉ាងខ្លាំងដូច្នេះអាល្អិតប្រញ៉ាប់យកដៃទៅខ្ទប់ភ្នែកជីមីនកុំឲ្យឃើញឈាមនិងសំឡីជូតរបួសជាច្រើនដែលពោពេញដោយឈាមគេជោគជាំ។
" កុំយំវាមិនអីទេឯងមិនស្លាប់ទេកុំភ័យ ឯងជាកាមទេពមានយុទ្ធសិល្ប៍មិនមែនជាមនុស្សធម្មតាឯណាហេតុអ្វីខ្លាចស្លាប់យ៉ាងនេះ " ហូប៊ីចូលទៅឱបលួងលោមជីមីនព្រមទាំងនិយាយពាក្យសម្ដីលោមចិត្តឲ្យជីមីនឈប់បន្តការយំព្រោះគេមើលទៅភ័យខ្លាំងណាស់!!ដោយសារតែជីមីនមានអត្តចរិតក្មេងខ្ចីដូច្នេះទើបហូប៊ីមិនអាចបណ្ដោយឲ្យគេនៅតែឯង។ក្រោយលាបថ្នាំលាងរបួសឲ្យជីមីនរួចរាល់គេក៏គេងលក់ព្រោះតែសារជាតិថ្នាំព្រមទាំងភាពឈឺផ្សារនៃមុខរបួសទើបធ្វើឲ្យគេទន់ត្របកភ្នែកគេងទៅនៅពេលដែលជីមីនគេងលក់ហូប៊ីក៏ដើរមករៀបចំអាហារសម្រន់ទុកឲ្យជីមីនញ៉ាំពេលភ្ញាក់ពីគេងសឹមស្វែងរកកន្លែងស្នាក់សមគួរសម្រាប់ជីមីន ហូប៊ីបានរៀបគម្រងសម្រាប់ជីមីននិងខ្លួនឯងផងដែរក្រោយគ្រប់យ៉ាងចប់សព្វគ្រប់វាក៏យប់ល្មមទើបគេសម្រេចចូលគេងនៅបន្ទប់ថ្មីមួយបែកពីជីមីន។
" ជុងហ្គុក វាស្អាតទេ? " ស្រីស្រស់ក្នុងនាមជាសង្សារស្រដីហៅសង្សារខ្លួនឲ្យចូលមកជិតនិងលើកចិញ្ជៀននៅនឹងដៃឲ្យនាយមើល។
" ស្អាត ឲ្យតែអូនពាក់គឺសមទាំង " ពាក្យសរសើររបស់នាយធ្វើឲ្យស្រីស្រស់អៀនដល់ក្រហមថ្ពាល់កាលបើលឺថាសង្សារពេញចិត្តនិងសរសើរម៉ូតនេះថាស្អាតនាងក៏ឲ្យបុគ្គលិកវិចខ្ចប់ចិញ្ជៀនម៉ូតនេះសឹមគិតលុយតាមក្រោយ។
" យប់ហើយអូនឃ្លានដែរទេឬក៏ចង់ទៅផ្ទះវិញតែម្ដង? "
" មិនអីទេអូនមិនឃ្លានទេបងជូនអូនទៅផ្ទះតែម្ដងទៅខ្លាចអ្នកម៉ាក់បារម្ភ " ក្លេរ៉ាញញឹមស្រទន់ដាក់នាយនាំឲ្យប្រុសសង្ហារញញឹមតាមដែរ,ស្នាមញញឹមរបស់នាងគឺស្រស់ស្អាតទន់ភ្លន់កាន់តែមើលកាន់តែមានអារម្មណ៍លង់ស្នេហ៍។ជុងហ្គុកបានជូនក្លេរ៉ាមកផ្ទះរួចក៏សម្ដៅមកខុនដូររបស់ខ្លួនវិញនាយសង្ហារដាក់អង្គុយលើពូកខួរក្បាលក៏ខំគិតរេរាទៅដល់ទិដ្ឋភាពរវាងគេនិងក្មេងប្លែកមុខម្នាក់នោះ។
" តើគេជាអ្នកណាទៅហេតុអ្វីក៏យើងមានអារម្មណ៍ថាធ្លាប់បានឃើញគេទាំងដែលពួកយើងមិនស្គាល់គ្នាផងនោះ " ជុងហ្គុកក៏ព្យាយាមគិតក្រែងអាចចងចាំថាគេពិតជាបានជួបជីមីនប៉ុន្តែគិតចុះឡើងគេមិនដែលប្រទះភ្នែកឃើញជីមីនសោះឡើយទើបតែថ្ងៃនេះហើយដែលជាលើកទីមួយ។
ថ្ងៃថ្មីជីមីនសង្ឃឹមថាជួបរឿងអ្វីដែលសប្បាយចិត្តប៉ុន្តែគំនិតដែលគិតក៏បានរលាយក្រោយឃើញមុខនាយម្នាក់នោះ។
" ជាគេទៀតហើយរឺ? " ជីមីនបិទភ្នែកក្ដាប់មាត់និយាយតិចៗទាំងមានអារម្មណ៍ក្ដៅក្រហាយពេលនឹកឃើញកាលដែលនាយព្រលែងគេទាំងមិនប្រាប់រហូតធ្វើឲ្យគេដួលផ្កាប់មុខនិងដីថែមទាំងគ្មានចិត្តជួយយកអាសាលាងរបួសឲ្យគេបន្តិចសោះ។
" សួស្ដីយើងជួបគ្នាម្ដងទៀតហើយ " ជីមីនខំព្យាយាមដើរគេចប៉ុន្តែជុងហ្គុកបែរជាចូលមកនិយាយរាក់ទាក់ទៅកាន់ជីមីនយ៉ាងទំនងដូចជាមិនចងចាំទង្វើរដែលខ្លួនធ្វើបន្តិចសោះ។
《 ប៉ុន្តែខ្ញុំមិនចង់ជួបលោកម្ដងទៀតទេ 》ជីមីននឹកគិតក្នុងចិត្តទាំងដែលចិត្តមិនចង់តបទៅកាន់អ្នកម្ខាងទៀតទាល់តែសោះ។
" បាទ សួស្ដី " ជីមីនឆ្លើយទាំងសោះកក្រោះមុខស្មើរព្រោះមិនចង់នៅរាក់ទាក់គេយូរជាងនេះ។
" អេ៎ ប្រយ័ត្ន " គ្រាន់តែជុងហ្គុកហើបមាត់ប្រាប់ចប់ទឹកមួយធុងក៏បានជះមកពីជាន់ខាងលើធ្វើឲ្យរាងកាយជីមីនសើមជោគជាំ រាងតូចច្បូតមុខទាំងក្ដៅក្រហាយហេតុអ្វីក៏ស៊យទាំងព្រលឹមបែបនេះ។
" មិនដឹងថាមកពីយើងស៊យឬនាយជាអ្នកនាំស៊យឲ្យប្រាកដទេ " ជីមីនរអ៊ូតិចៗទាំងចង់យំព្រោះមិននឹកស្មានថាខ្លួនជួបរឿងស៊យដូច្នេះសោះ។
________________
• ស្កាយ៍លែត មីននី •
-កាលអាកាសនិងដំណើររឿងត្រូវបានប្រឌិតតាក់តែងឡើងដើម្បីគួបផ្សំឲ្យត្រូវនិងសាច់រឿងវាអាចមិនមែនជាអ្វីដែលកើតឡើងពិតប្រាកដដូច្នេះនាងខ្ញុំសុំអភ័យទោសនៅរាល់កំហុសខុសឆ្គងដែលកើតឡើងមានដោយអចេតនានៅក្នុងសាច់រឿងនេះ-
*ភាពស៊យចំពោះជីមីននៅតែបន្តមិនចេះចប់មិនចេះហើយ xD*
ESTÁS LEYENDO
♡~ជំពប់ស្នេហ៍កាមទេពតូច~♡
Fanfictionជុងហ្គុក ហេនដឺរី × ជីមីន ហេលវិនស៊ីល bl novel / Jk top មាននាមជាកាមទេពមានតួរនាទីចុះមកឋានកណ្ដាលដើម្បីចាប់គូរផ្សំផ្គុំដល់គោលដៅរបស់ខ្លួនប៉ុន្តែជីមីនបែរជាបំពានដោយយកពេលវេលានោះផ្ដើមស្នេហាជាមួយនារីម្នាក់រហូតស្រឡាញ់នាងភ្លើតភ្លើនភ្លេចតួរនាទីដោយមិនបានបំពេញភារកិ...
