Episode 25 : ហ្គេមនិងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ..!

Start from the beginning
                                        

« ជម្រាបសួរចាហ្វាយ »Soobinឃើញចាហ្វាយរបស់ខ្លួនមកបែបនេះក៏រហ័សទៅឱនគោរពតាមទម្លាប់របស់នាយ

« ឯងហត់ហើយBin យើងឲ្យឯងសម្រាក2ខែណាមិនបាច់មកធ្វើការទេ »

« អត់ទេៗចាហ្វាយ ច្រើនពេកហើយត្រឹមតែ2ថ្ងៃអីបានហើយខ្ញុំមិនចង់នៅផ្ទះទេណាចង់មកការពារចាហ្វាយផង »Soobinប្រញ៉ាប្រកែកភ្លាមៗនាយសុំឈប់ត្រឹមតែពីរថ្ងៃប៉ុណ្ណោះមិនចង់នៅឃ្លាតពីចាហ្វាយផងចង់នៅការពារនិងជួយធ្វើការងារចាហ្វាយមិនចង់ឲ្យចាហ្វាយហត់រកឯណាបានអង្គរក្សកូនចៅបែបនេះនោះ

« ឯងពិតជាចំមែនហើយ យើងមិនមែនក្មេងទេណាយលងចេះការពារខ្លួនឯងហើយ »Jungkookក្រវីក្បាលហួសចិត្តនិងកូនចៅជំនិតម្នាក់នេះពិតមែនឲ្យឈប់បែរជាមិនចង់ឈប់ទៅវិញនេះប្រហែលមានតែមួយទេដឹងឲ្យឈប់សម្រាកហើយបែរជាមិនចង់ទៅវិញ

« តែខ្ញុំខ្លាចចាហ្វាយមានគ្រោះថ្នាក់ »
« យើងមិនអីទេ ហើយនិយាយក្រុមហ៊ុនមានបញ្ហាអីដែរទេ »
« បាទគឺគ្មានអ្វីនោះទេរាប់រយល្អណាស់ »

បន្ទាប់ពីបានឮបែបនេះនាយក៏ធូរចិត្តព្រោះក្រុមហ៊ុនមិនមានបញ្ហាអ្វីនោះទេ រួចហើយនាយក៏បានឡើងទៅបន្ទប់ធ្វើការរបស់នាយដើម្បីធ្វើការមិនដឹងជាឯកសារគដូចភ្នំយ៉ាងមិចទេបើមិនមកឡើងកន្លះឆ្នាំទៅហើយ ។

« ព្រះអើយ!!!!! ហេតុអ្វីច្រើនយ៉ាងនេះ »Jungkookចូលមកដល់ភ្លាមស្ទើតែចង់សន្លប់ព្រោះតែលើតុរបស់នាយគឺសុទ្ធតែឯកសារពេញទាំងអស់គឺឲ្យគដូចភ្នំតែម្ដងហើយ

« តែយ៉ាងៗនេះ ស្លាប់មិនបានខានឃើញកូនកើតហើយ »នាយដើរទៅអង្គុយទាំងញីក្បាលខ្លួនឯងតិចៗមិនទាន់ដឹងបានធ្វើផងគ្រាន់តែឃើញនាយឈឺក្បាលចង់ផ្ទុះបាត់ទៅហើយចុះទម្រាំតែធ្វើទៀតនោះ

    តុក!តុក!

កំពុងតែអង្គុយធ្វើការសុខៗក៏ស្រាប់តែមានអ្នកមកគោះទ្វារ នាយក៏ទម្លាក់ប៊ិកចុះរួចអង្គុយស្ដាប់សំឡេងគោះទ្វានោះម្ដងទៀតក្រែងល៎ថាស្ដាប់ច្រឡំព្រោះនាយកំពុងរវល់និងការងារខ្លាំងពេកមិនបានខ្វល់ពិសំឡេងអ្វីនោះទេ

« អញ្ចើញចូល »បន្ទាប់ពីស្ដាប់ហើយថាមានអ្នកគោះមែននាយក៏បាននិយាយឡើងឲ្យអ្នកខាថក្រៅបើកទ្វាចូលមក ។

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now