Episode15 : ហេតុអ្វីខ្ញុំមានអារម្មណ៍ថាឈឺចាប់?
#ភូមិគ្រឹះ Jeon
រាងក្រាសខ្ពស់ស្រឡះដែលទេីបតែបញ្ចប់ការដេាះស្រាយរឿងនៅក្រុមហ៊ុនហេីយពេលនេះបានបេាះជំហានចូលក្នុងភូមិគ្រឹះធំស្កឹងស្កៃដេាយនាំមកទឹកមុខមាំទាំខុសពីរាល់ដងធ្វេីអេាយអ្នកម្តាយដែលអង្គុយលេីសាឡុងមេីលមកគេទាំងចម្លែងចិត្ត ទេីបសម្រេចចិត្តស្រែកសួរអ្នកដែលដេីររៀបនឹងឡេីងកាំជណ្តេីរទៅខាងលេីមិនគិតសួរនាំគាត់ខ្លះ។
"Jungkook"Ms.Jeon រាសក្រាសគ្រាន់តែលឺម្តាយស្រែកហៅភ្លាមទេីបទុនដំណេីរងាកមកមេីលគាត់សិន។
"ម៉ាក់មានការអីមែនទេ"Jungkook
"កូនកេីតអីបានមានទឹកមុខបែបនេះ"Ms.Jeon
"ខ្ញុំអត់បានកេីតអីទេម៉ាក់ បេីគ្មានការងារអ្វីទេខ្ញុំឡេីងទៅលេីហេីយ"Jungkook មិនចង់អេាយគាត់សួរច្រេីនទេីបប្រញ៉ាប់គេច រកតែម្តាយឃាត់មិនទាន់។
"Jung កូន.." Ms.Jeon
"យីកូននេះ រកតែឯងសួរអេាយចប់សិនអត់ទេ" Ms.Jeonដកដង្ហើមធំពេលឃេីញកូនប្រុសបែបនេះ
"មានរឿងអីមែនទេអូនបានដកដង្ហេីមធំបែបនេះ"Mr.Jeon ដែលទេីបត្រឡប់មកពីធ្វេីការឃេីញភរិយាកំពុងតែអង្គុយដកដង្ហេីមធំស្មុគស្មាញបែបនេះ។
"គឺកូនបងនឹងហេីយ មិនដឹងជាមានរឿងអីទេមេីលទៅគេខុសពីរាល់ដង សួរក៏មិនប្រាប់ឡេីងទៅខាងលេីបាត់។
"ហឹម អូនកុំគិតច្រេីនអីអាចមកពីមានរឿងនៅក្រុមហ៊ុនទេីបធ្វេីអេាយគេស្ទ្រេះបែបនេះ តែតិចទៀតគេលែងអីហេីយ។
"តែអូនគិតថាមិនមែនបែបនឹងទេ"Ma.Jeon
"អូនកុំបារម្ភពេកអី ឥឡូវបងទៅងូតទៅហេីយស្អុះស្អាប់ណាស់"Mr.Jeon
"អឹម ចឹងបងទៅងូតចុះហាងឆាប់បានចុះមកពិសារបាយ"Ms.Jeon
"បងទៅហេីយ កុំគិតច្រេីនកូនយេីងគ្មានរឿងអីទេ"Mr.Jeon និយាយចប់ក៏បានទៅបន្ទប់របស់គាត់ដេីម្បីជម្រេះកាយ បន្សល់អេាយអ្នកស្រីចននៅគិតតែឯងបន្តទៀត។
ងាកមកមេីលជុងហ្គុកដែលមកដល់បន្ទប់ភ្លាមគេទម្លាក់ខ្លួនលេីពូកទុនល្មេីយបិទភ្នែកដេកទាំងអស់កម្លាំងជាខ្លាំង គិតពីរឿងនៅក្រុមហ៊ុនផង ថេយ៉ុងផងវាធ្វេីអេាយគេកាន់តែស្មុគស្មាញលេីសដេីម។
YOU ARE READING
💔🥀«ក្លាយជាមេរំខានព្រេាះស្រលាញ់បង»🥀🖤 (ចប់)
ActionJeon Jungkook : Top Kim Taehyung : Bottom ជាស្នេហាដែលម្នាក់តាមស្រលាញ់ហួងហែងសង្សាខ្លួននៅពេលគេនៅជាមួយអ្នកផ្សេងមិនថាប្រុសរឺស្រី ហេីយធ្វេីអេាយអ្នកម្នាក់ទៀតមានអារម្មណ៍ធុញនឹងការប្រចណ្ឌ័ហួសព្រំដែន "គ្រាន់តែអូនស្រលាញ់បង ហួងហែង ប្រចណ្ឌ័ ខុសធ្ងន់ណាស់មែនទេ...
