[ប្រយុទ្ធដើម្បីកូនក្តី!!!] XIII

Comincia dall'inizio
                                        

ទឺងទឹង!!!
នៅខណៈនោះរឿងចៃដន្យក៏បានកើតឡើងដោយមានសំឡេងនាឡិការដ៏ធំមួយដែលដាក់ពីលើចុងនៃដំបូលវិមានរបស់ធ្មប់ yoogi ក៏បានរោទ៍ឡើងដោយបង្ហាញថានេះជាម៉ោងដែលទ្វារចក្រក្រវាលនៃពិភលោកវេទម្តនបានបើកឡើងហើយដោយទ្រនិចវាលោតនៅត្រង់ម៉ោង 11:11នាទី។ ចំពោះសភាវៈណាដែលមិនមែនជាធម្មជាតិនៅទីកន្លែងនេះនិងត្រូវស្រូបយកទៅវិញហើយនេះជាភារកិច្ចរបស់ទ្វារមួយនេះឯង។

រង្វង់មូលធំមួយក៏បានលេចឡើងនៅលើអាកាសមានរូបរាងដូចទៅនិងកងចក្រដ៏ធំមួយហើយក៏មានភ្លើងពណ៍មាសឆ្អៅជុំវិញវាហើយក៏បានស្រូបយករាងកាយអ្នកទាំងពីរនាក់ដែលបានបិទភ្នែកសម្លប់ជិតឈឹងនោះឲ្យចាកចេញពីប្រភពវេទមន្តមួយនេះបាត់ទៅ។

"នេះវាជាលើកទីមួយហើយដែលមានរឿងចៃដន្យបែបនេះកើតឡើង!!ពួកឯងពិតជាសំណាងមែន!"
Yoogi ឈរនៅលើកំពូលប្រាសាទហើយក៏បានមើលឃើញពីរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើង។ គេក៏ញញឹមហើយក៏បន្តឈរមើលទៅព្រះច័ន្ទពណ៍ស្វាយរបស់គេបន្តទៀតទៅ។

#########

វគ្គ:អភូតហេតុដ៏អស្ចារ្យ!!!

[...]
ក្រោយចេញពីភូមិវេទមន្តយ៉ាងវេទនាបានហើយពួកគេក៏បានមកដេកស្តូកស្តឹងនៅក្នុងបណ្ណាល័យចាស់វិញ។

"អួយ!!ឈឺខ្លួនម្ល៉េះទេលោកអើយ!!"
Beomgyu ប្រាសខ្លួនចុះឡើងហើយក៏ស្រែកភ្លាមទាំងដែលគេមិនទាន់បើកភ្នែកផង។

"សឺត~ហូរ! បានហើយក្រោកមក!!"
Taehyun បើកភ្នែកហើយក៏ចាប់ផ្តើមក្រោកឈរ។
ពេលនោះ beomgyu ក៏ចាប់បើកភ្នែកមកសន្សឹមៗ។

"Wow~តើនេះឬជាឋានសួគ៌នោះ!!លោកពូពេលនេះពួកយើងស្លាប់ហើយមែនទេ!!"
មើលទៅគេហាកដូចជាមិនទាន់ភ្ញាកពីយល់សប្តិ។

"ឯងក៏ស្លាប់រួចហើយ!!"

"អោវ៎!!នេះមានន័យថាមិច? ស្មានតែបានឡើងឋានសួគ៌ហើយតើ"

"មនុស្សដូចឯងព្រះមិនទទួលទេនាំតែចង្រៃដល់ទេវតា!!"

"ឆើស!!មនុស្សដូចខ្ញុំគឺ Perfect ណា៎ប្រាប់ចុះ!!"

"នាំតែទុកមិនថាទេ!!ដោយសារតែឯងនេះហើយទើបយើងត្រូវមកវិលមុខចង់ខ្យលបែបនេះ!!"

វិញ្ញាណស្នេហ៍  ចប់Dove le storie prendono vita. Scoprilo ora