[ប្រយុទ្ធដើម្បីកូនក្តី!!!] XIII

Start from the beginning
                                        

"ប្រញាប់ទៅខាងមុខទូកហើយបន្ថែមល្បឿនទៅ..ចាំយើងអ្នកប្រយុទ្ធពីក្រោយ!!"
Taehyun និយាយទៅកាន់ beomgyu ព្រោះពេលសំខាន់បែបនេះគេម្នាក់ឯងគ្រប់គ្រង់មិនជាប់ឡើយ។ ក៏បានស្រែកប្រាប់ទៅកាន់ beomgyu ឲ្យជួយ។

"បាទ!!"
Beomgyu ឆ្លើយដោយមិនស្ទាកស្ទី។ Taehyun ក៏ងាកមកវាយប្រហារជាមួយវិញ្ញាណទាំងនោះនៅចុងទូក។

សឺត!!ហា៎!!!
ឆ្វេច!!!ឆ្វេចឆ្វាចៗៗ
សំឡេងប្រើដាវឮសូរមិនដាច់ដោយអស់ពីមួយចូលមួយ។
ចំណែក beomgyu ក៏បានមកដល់ក្បាលទូកហើយគេក៏ចាប់ផ្តើមវល់ខួរព្រោះគេមិនចេះអ្វីទាំងអស់ដែលនៅក្បាលទូកនេះទេដោយមិនដឹងធ្វើយ៉ាងម៉េចគេក៏បានស្រែកសួរទៅ Taehyun វិញ។

"លោកពូ!!ធ្វើយ៉ាងម៉េចទើបបន្ថែមលឿនបានទៅ!!!"

"ហ្អើយ!!!មិនឃើញយើងកំពុងរវល់ទេហាស៎!!!ឯងគិតខ្លួនឯងខ្លះទៅ!!!"
Taehyun ស្រែកទាំងមិនងាកមកមើលគេទេព្រោះដៃកំពុងតែលើកាច់បិសាចមិនហ៊ានសម្រាក។

"បើគិតចេញខ្ញុំចាំបាច់សួរពូធ្វើស្អី!!"
ពេលបែបនេះហើយនៅមកកូរកើតទៀត។

"កុំសាំច្រើន!!ឃើញស្អីចុចនិងទៅ!!!"
ថេយ៉ុងឆ្លើយហើយស្រែកកាន់តែខ្លាំង។

"ហ្អើយ..តាមយថាកម្មចុះយ៉ាងម៉េចក៏យ៉ាងម៉េចទៅ!!លែងខ្វល់ហើយវើយ!!!"
Beomgyu ស្រែកហើយក៏ចុចប៊ូតុងមួយដែលមានពណ៌បៃតងដែលនៅខាងឆ្វេង។

ភឹប!!
ប៊ូតុងលោតឡើង។

សឺន!!!វ៉ាវ~~~
ស្នូរបុកទឹកខ្លាំងៗហើយក៏ស្ទុះវឹងទៅយ៉ាងលឿនដោយសទុះទូក ប៉ុន្តែទូកមិនបានបើកទៅទេតែវាកំពុងបើកថយក្រោយទៅវិញ
ឆ្កុយទៅ។ ញុយ!!មើលគេធ្វើឬក!!

ផឹង!!អា៎!!
រាងកាយមាំដែលកំពុងឈរប្រយុទ្ធមិនដកដៃនោះក៏ត្រូវបាន បត ក មកក្រោយវឹង ហើយក៏បានធ្លាក់ចុះមកលើក្តាទូតវិញភ្លាមៗសឹងបាកចង្កេះ។

"អួយ!!នែ៎!!ឯងធ្វើឡប់ស្អីនៅពេលនេះហាស៎!!!?"
Taehyun ស្រែកទម្លុះខ្យល់អាកាសទៅកាន់អ្នកដែលអង្គុយងឺងឺនៅខាងមុខទូកនោះខ្លាំងៗតែគេបែរជាស្តាប់មិនយល់ទៅវិញ។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now