[ប្រយុទ្ធដើម្បីកូនក្តី!!!] XIII

Začít od začátku
                                        

ភឹប!ភឹប!
ក្រោយ beomgyu ស្រែកចប់ភ្លាមៗក៏មានស្នូរជើងអ្វីម្យ៉ាងរត់មកពីក្រោយខ្នងពួកគេតែវាឮចេញពីព្រៃសងខាងនៃព្រែកនេះប៉ុណ្ណោះមិនមែននៅក្នុងទឹកទេលើកនេះគឺលើកគោកដោយសារតែព្រែកនោះក៏រាងតូចហើយព្រៃវិញឡើងក្រាសឃ្មឹងព័តពីសងខាង។

"វិញ្ញាណអារាក្ស!?"
Taehyun លាន់មាត់ក្រោយឈរស្តាប់សំឡេងនោះបន្តិច។

"អ្វីទៀតហើយ? អូហ៍~លោកពូ!!!មើលនោះចុះ!!!"
Taehyun គិតមិនទាន់ចប់ផង beomgyu ក៏ស្រាប់តែស្រែកឡើងដោយការភ័យខ្លាចហើយចង្អុលទៅកាន់ព្រៃម្ខាងដែលបានបង្ហាយពីរូបរាងអ្វីម្យ៉ាងដែលមើលទៅដូចសត្វផងមនុស្សផង សត្វនោះមានជើងបួនមានក្រញាំដូចស្វាដែលវាធំៗនិងរឹងមាំជាង។វាមានមុខមាត់ដូចជាលលាក្បាលមនុស្សគ្មានសាច់គ្មានឈាមទេមានតែឆ្អឹង ឯស្បែកខ្លួនវាវិញមានតែរោមខ្មៅស្រមោសខ្មៅញ៉ូញ។ ព្រៀបដូចសត្វចម្លែកចឹងហើយក៏នៅមានស្រមោលខ្មៅៗហោះតាមពួកវាមកទៀត។

"មិនចេះចប់រឿងមែន!!"
Taehyun ទាញដាវខ្លួនមកម្តងទៀតដើម្បីការពារ beomgyuពីឧបសាគ្គថ្មីនេះ។

បញ្ជាក់: វិញ្ញាណអារក្ស គឺជាវិញ្ញាណមួយប្រភេទដែលបានរត់គេចពីឋានករហើយមកលាក់ខ្លួននៅក្នុងព្រៃនេះដោយចាំស្ទាកសុីវិញ្ញាណផ្សេងៗទៀត។ ចំពោះពពួកស្រមោលខ្មៅ គឺពួកវាកើតចេញពីចិត្តខឹងគុំគួនរបស់មនុស្សមកលើវិញ្ញញដែលស្លាប់នោះ។
 
  ឧទាហរណ៍ថា: វិញ្ញាណមួយដែលបានស្លាប់ហើយប៉ុន្តែក៏នៅ តែមានមនុស្សដែលនៅរស់បន្តខឹងស្អប់គេទៀត។ ដូច្នេះហើយវាក៏បានបង្កើតជាសកភាវ:បិសាចនេះឡើងមកដោយពួកនេះគ្មានរូបរាយឡើយច្បាស់លាស់ទេវាស្ថិតនៅលើចិត្តដែលអ្នកនៅរស់ខឹងស្អប់យើង។ រីឯ វិញ្ញាណអារក្ស ពួកនេះវាកើតមកពីពពួកខ្មោចដែលបានគេបោះបង់ចោលមិនជួយយកទៅចាប់ជាតិឬពពួកដែលរត់គេចពីការដាក់ទោលជាដើម។ ដោយហេតុនេះហើយទើបធ្វើវាកើតមានចិត្តច្រណែនឈ្នានីសនិងវិញ្ញាណផ្សេងៗហើយក៏បានកកើតជាសត្វចម្លែកដូច្នេះទៅ។ ពួកវាមានភាពកាចសាហាវណាស់សូម្បីតែយមទូតក៏គ្រប់គ្រងពួកវាមិនបានផង។

ស្រ!!!ទឹប!ទឹប!
សំឡេងសម្រឹបជើងរត់មកពីក្រោយសារជាថ្មីដោយសារនេះមិនមែនមួយហើយក៏មិនមែនពីរទេគឺថាបូកអានន្តតែម្តងរាប់មិនអស់ទេ។ ពួកគេរត់មកយ៉ាងលឿនហើយក៏ហក់ធ្លោៗសឹងផុតព្រែកដើម្បីមកចាប់សុីពួកគេទាំងពីរនេះ។

វិញ្ញាណស្នេហ៍  ចប់Kde žijí příběhy. Začni objevovat