[ប្រយុទ្ធដើម្បីកូនក្តី!!!] XIII

Start from the beginning
                                        

"Choi Boemgyu!!!"
លើកនេះសំឡេងរបស់គេឮកាន់តែខ្លាំងទៅៗ។

"យ៉ា!! Choi....!"

"ឈប់!!!កុំហៅឈ្មោះខ្ញុំទៀត!!ខ្ញុំនៅទីនេះហើយ!!"
Beomgyu ស្ទុះងើបចេញទឹកបានហើយក៏តោងដៃទៅនឹងចំណែកទូកជាប់រួចហើយក៏អើតក្បាលលឹមៗមកតបនិងថេយ៉ុងវិញទាំងភ័យស្លឈាម។ គេភ័យមិនមែនដោយសារតែការលុងទឹកនេះឡើយតែគេភ័យក៏ព្រោះតែ Taehyun បានហៅឈ្មោះពេញរបស់គេទៅវិញទេ។

"ហេតុអីឯងមិនតបយើង!!"
ថាហើយក៏ហែលមកជិតគេវិញទោះពេលនេះមានរលកទឹកធំៗយ៉ាងណាក៏ដោយ។

"ខេះ!ខេះ!!"
Beomgyu ចាប់ផ្តើមឈ្មុកនិងទឹកថេយ៉ុងមកដល់ហើយក៏ទាញគេឡើងមកលើទូកវិញ។ ហើយក៏ចាប់ផ្ដើមគ្រប់គ្រងការធ្វើដំណើរវិញ។

"ឯងមិនអីទេហេស៎?"
Beomgyu ងក់ក្បាលទាំងគេនៅតែក្អកមិនទាន់បាត់ផង។ ពេលនេះគ្រប់យ៉ាងក៏ចាប់ផ្តើមស្ងប់មកវិញបណ្ដើរៗហើយ។ រលកក៏ចាប់ផ្តើមលិចបាត់ទៅជារលកខ្យល់បកតាមធម្មតាវិញរីឯមេឃក៏បាត់ភាពអាប់រស្មីទាំងនោះផងដែរដែលគ្រប់យ៉ាងបានវិលមកសកភាពដើមវិញហើយ។

"សំណាងហើយខ្ញុំងើបមកឆ្លើយទាន់..បើមិនចឹងទេពេលនេះខ្ញុំប្រហែលជាត្រូវរលាយវិញ្ញាណដោយសារតែការស្រែកហៅរបស់លោកពូមិនខានទេ!!ល្អណាស់ដែលបានតែ2ដងបើ3ដងវិញខ្ញុំសូន្យសង្ខាមិនបានចាប់ជាតិប្រាកដ!!!"
Beomgyu បានស្រួលហើយក៏ចាប់ផ្ដើមរអ៊ូរឡើង។ ដោយសារតែ Taehyun ជាយមទូតបើកាលណាគេស្រែកហៅឈ្មោះវិញ្ញញណាដោយឈ្មោះពិតរបស់ម្នាក់នោះចាប់ពីបីដង ម្នាក់និងត្រូវរលាយក្លាយជាកំទ្ទេចអាកាសភ្លាមៗតែម្តង។ ហើយនេះជាច្បាប់របស់ឋាននករចំពោះវិញ្ញញដែលមិនស្តាប់សម្តីយមទូត។

"អើ~យើងភ្លេចឲ្យឈឹងទៅ!!សុំទោស!!"
Taehyun តបទាំងសម្តីស្មើរព្រោះខ្លួនវីសតែសាងកំហុសទៅហើយ។

ភឹប!!!!
ស្ងប់សុខៗគ្រប់យ៉ាងក៏វិលមកកន្លែងដើមវិញដែលពេលនេះវាមិនមែនជាសមុទ្រទៀតទេតែជាព្រែកបៃតងដដែលនោះ។ ពួកគេមើលមុខគ្នាទាំងឆ្ងល់។

"ភពអីទេចេះអែងនោះ!!ចង់ប្រែជាសមុទ្រក៏ប្រែចង់មកជាព្រែកវិញក៏មក!!ស្រាច់តែក្បាលវ៉ាល់វាចឹង..មិនយល់អារម្មណ៍អ្នកធ្វើដំណើរសោះវើយ!!"
Beomgyu និយាយខ្លាំងៗទៅកាន់មេឃដោយក្រឺតក្នុងចិត្ត។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now