ឆ្វេច!!!
ស្នូររន្ទះដាវមានបន្លីឡើងជាលើកទីពីរដោយថេយ៉ុងបានហក់ទៅកាប់នៅផ្នែកក្បាលវាម្ខាងទៀត។
ហា៎!!!សឹត~~គ្រាំងៗ
ពស់នោះស្រែកឡើងដោយឈឺចាប់ហើយក៏រើបម្រាស់ខ្លួនទៅវិញទៅមកដែលបង្កើតជារលកទឹកកាន់តែខ្លាំងទៅៗ។
"លោកពូ!!ប្រយ័ត្ន!!"
Beomgyu ស្រែកឡើងព្រោះតែមានគ្រប់កងចាក់តូចៗជាច្រើនបានហោះតម្រងមកពួកទាំងពីរហើយ។ Taehyun បែរមុខចេញពីពស់យក្សហើយក៏ប្រើផ្លាំងដាវទៅរាំងគ្រប់កងចក្រទាំងនោះដែលបង្កជាសំឡេងបែកផ្កាភ្លើងត្រៀបត្រាពេលលំហសមុទ្យ។
ឈូ!!!ឆាំង!!
ផ្ទៃមេឃស្រឡះប្រែជាអួអាប់មួយរំពេចដោយមាននូវភ្លៀងព្យុះមកលាយឡំស្នូរន្ទះខ្លាំងបាញ់តម្រមមកពួកគេទៀត។
អា៎!!!!
ពស់ខ្មៅក៏ស្រាប់តែស្ទុះងើបពីទឹកមកម្តងទៀតដោយមានកម្លាំងខ្លាំងក្លា។ វាសន្ទុះមកបំបុកទូកតូចមួយទម្ហឹក....ប៉ុន្តែភ្លាមនោះវាស្រាប់ក៏ត្រូវបានអ្វីមួយចាក់ទើបត្រូវគាំងស្ងៀមស្តូតស្ដឹងមួយកន្លែងទៅវិញ។ មូលហេតុនោះគឺព្រោះតែថេយ៉ុងបានលោតទៅចាក់ចំកណ្តាលក្បាលវានោះអី។ ប៉ុន្តែកម្លាំងដែលជាប្រឹកហក់នោះវាខ្លាំងពេកក៏បានធ្វើឲ្យទូកស្រាប់តែក្រលាប់ចុះទៅក្រោមដែលជាផ្ទៃទឹកលិចបាត់ក្នុងសមុទ្រទាំងអស់ដោយមានរួមទាំង beomgyu ដែរទៅជាមួយដែរ។
"ជួយផង!!!លោកពូ...ជួ.យ.."
Beomgyu ព្យាយាមស្រវេស្រវាចុះឡើងនៅក្នុងទឹកសមុទ្រដែលពោពេញដោយឈាមក្រហមឆ្អៅរបស់សត្វពស់យក្សនោះ។ គេខំប្រឹងស្រែកទៅកាន់ Taehyun ដើម្បីរកជំនួយ ។
គ្រាំង!!
ថេយ៉ុងមិនទាន់ទាំងលោតចុះមកវិញផងក៏ត្រូវធ្លាកចុះមកដោយមិនបានព្រៀងទុក។ ដោយសារតែពស់ខ្មៅយក្សនោះត្រូវមួយផ្លែដាវហើយក៏ទន់កដេកស្លាកទៅក្នុងផ្ទៃទឹកដូច្នេះហើយដែលធ្វើឲ្យថេយ៉ុងដែលនៅលើកក្បាលវានោះក៏ធ្លាក់ចុះទៅដូចគ្នា។
គ្រាំម!!!
ថេយ៉ុងធ្លាក់ចុះចូលក្នុងទឹកសមុទ្យឈាមដ៏សែនជ្រៅហើយក៏មានទាំងខ្យល់រលកធំៗបកបោកមកមិនចេះឈប់ទៀត។
"ខេះៗ"
គេងើបក្បាលផ្តទឹកដោយការក្អកផង។
"នែ៎!!! Choi Boemgyu!!!"
Taehyun មិនចាំយូរក៏ប្រញាប់ហែលទឹកទៅរក beomgyu ភ្លាមៗដោយមិនខ្វល់ពីខ្លួនឯងទេ។ គេបានហែលទៅរកមើលនៅក្បែរៗទូកតែក៏មិនឃើញដូច្នេះគេក៏សម្រេចថាចិត្តស្រែកហៅឈ្មោះគេតែម្តងទៅ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...
[ប្រយុទ្ធដើម្បីកូនក្តី!!!] XIII
Start from the beginning
