«ខ្ញុំមិនដឹងទេបើមិនចង់មានរឿងឆាប់ឲលុយ1លានមកខ្ញុំត្រូវការយកទៅព្យាបាលចង្កេះមើលចុះចង់ប្រេះជាពីរទៅហើយ» ថេយ៉ុងមិនខ្វល់ លាដៃទាលុយពីនាយយ៉ន លើកដៃមកឈ្លីចង្កេះខ្លួនឯងតិចៗ ធ្វើមុខស្ងូញ ទាំងដែលខ្លួនឯងជាអ្នកខុស សស្លាក់សស្លើតមកបុកឡានគេមុនសោះ
«ថាម៉េច1លានតែនេះអូនស្អាតគ្រាន់តែដួលត្រូវតិចតួចប៉ុណ្ណោះ » នាយយ៉នចំហមាត់ធ្វើទឹកមុខភ្ញាក់ផ្អើលនេះដួលតែតិចសោះទាដល់ទៅ1លាន មិនឲភ្ញាក់ផ្អើលទើបចម្លែក។
«មិនដឹងទេ ឆាប់ឲលុយមកបើមិនចង់ឲខ្ញុំផ្ដឹងប៉ូលីសចាប់ដាក់គុកពិបទដើមហេតុធ្វើឲខ្ញុំដួល»ថេយ៉ុងនិយាយទាំងមិនភ្លេចលាដៃចាំទទួលលុយពីគេ ម៉េចដែរ ឲមិនឲលូវ???
«ចឹងអូនស្អាតចាំត្រង់នេះសិនហើយខ្ញុំទៅហៅចៅហ្វាយខ្ញុំមកសិន»នាយយ៉ននិយាយប្រាប់ថេយ៉ុងរួច ក៏រត់ទៅរកឡាន ពណ៍ខ្មៅ សេរីទំនើប ដែលមានតម្លៃថ្លៃកប់ពពក។
«ចៅហ្វាយៗ អូនស្អាតដែលរត់មកបុកឡានយើងមុន
នេះចង់ទាសំណង1លានយកទៅព្យាបាល បើមិនឲទេគេនិងផ្ដឹងប៉ូលីសហើយចៅហ្វាយ»
ជុងគុកគ្រាន់តែលឺបែបនេះភ្លាមក៏ប្រញ៉ាប់ចេញពីឡានមកមើលដោយទឹកមុខមួម៉ៅ អ្នកណាអីក៏ផ្លើមធំម្ល៉េះមកបុកឡានគេហើយនៅមកចង់ទាលុយស្អីពីគេទៀត? សមតែគេជាអ្នកដែលទាទើបត្រូវ។
«នែ៎! អាល្អិត ឯងមកពីណាពីណី សស្លាក់សស្លើតរត់មកបុកឡានយើងហើយនៅមានមុខចង់ទាលុយពីយើងទៀត ចុះបើឡានយើងខូច ឯងបានលុយមកពីណាសងយើង»ជុងគុកបោះជំហ៊ានវែងៗ ដើរមករកអ្នកដែលឈរចំហ៎មាត់ប៉ុនលូ ដោយទឹកមុខខឹងសម្បារ មុននិងបោះសម្ដីគំហកដាក់រាងតូចដែលគិតតែពីបើកភ្នែក ចំហរមាត់ បើសិនជាមានរុយប្រហែលហើរស្ទុយចូលមាត់បាត់ទៅហើយ។
«មិនឮយើងសួរទេហ្អែស?»
ជុងគុកមួម៉ៅថែមមួយកំរិតទៀត ពេលដែលគេខំសួរហើយ បែជាមិនឆ្លើយ ទើបស្រែកដាក់រាងតូចឡើងភ្លាត់សម្លេង ធ្វើឲថេយ៉ុងភ្ញាក់ព្រើត ងើបចេញពីការភ្លឹកនិងកម្លោះវ័យ29ឆ្នាំដែលឈរពាក់មុខយក្សដាក់នៅចំពោះមុខ។
«មកពីលោកខ្លួនអែងទេ ចតឡានមិនដឹងអីនោះ អាឡូវកុំនិយាយច្រើនឲតែលុយ1លានមក»ថេយ៉ុងលាដៃ ទាលុយ ថែមទាំងធ្វើមុខអឿ គួរឲចង់ចាប់បោកខ្លាំងៗ ខុសហើយមកធ្វើចរឹកឡូយដាក់គេទៀតហា៎ស។
«រឿងអីដែលយើងត្រូវឲលុយឯង?»ជុងគុកជ្រួញចញ្ចើមឡើងម្ខាង សួរត្បកទៅវិញទាំងខាំថ្គាមគ្រឺតក្រត ហួសចិត្តនិងក្មេងម្នាក់នេះជាខ្លាំង។
«ព្រោះលោកធ្វើឲខ្ញុំដួល នៅមិនដឹងខ្លួនទៀត»
ថេយ៉ុងបោះសម្ដីឈ្លើយចេញមកទាំងមិនខ្លាចដាក់នាយ ធ្វើឲអ្នកដែលស្ដាប់ឮសម្ដីឈ្លើយៗរបស់ថេយ៉ុង បើកភ្នែកធំៗសម្លក់គេសឹងតែចាប់ហែកសាច់សុីទាំងរស់។
«សម្ដីធ្លោះណាស់អាល្អិត អាយុប៉ុន្មានហើយ?»
«សួរធ្វើស្អី?»
«យើងសួរ ឯងត្រូវតែឆ្លើយ» នាយគំហកទាំងមួម៉ៅ
ដាក់រាងតូចសារជាថ្មី សឹងតែលួសព្រលឹងគេអស់ សួរស្រួលបួលមិនចង់ ចង់តែអាគំហកកំបុតកំបុយហ្នឹង។
«23» ថេយ៉ុងឆ្លើយបំបុត អត់ក្បាលអត់កន្ទុយទៅវិញ រួចងាកមុខចេញទៅមើលអ្វីផ្សេង ខ្ចិលចង់មើលមុខអាបុិនិងណាស់ ខ្លាចលង់ស្នេហ៍។
«ហឺស! 23ឆ្នាំចឹងហេ៎ស? ប៉ុនក្ដិបមនុស្សទេកុំចង់មកហៅយើងស្មើឲសោះ ព្រោះយើងមិនមែនពួកម៉ាកឯងទេ អាល្អិត» ជុងគុកសើចមួយហឺស ហួសចិត្តនិងក្មេងម្នាក់នេះរកនិយាយប្រាប់មិនត្រូវ មុននិងនិយាយដោយទឹកមុខស្មើធេង រួចបង្វែរខ្លួនបម្រុងដើរទៅរកឡានវិញ បែជាឈរងក់នៅនិងកន្លែងពេលដែលមានស្បែកជើងផ្ទាត់មួយហោះមកបុកនិងស្មារបស់គេមួយទំហឹងឮសូរតែបឹប!!! ចំណែកឯនាយយ៉នដែលឈរនៅជីនោះដូចគ្នា លើកដៃខ្ទប់មាត់ បើកភ្នែកធំៗ បែកញើសប៉ុនៗគ្រាប់ពោត ភ័យចំនួសថេយ៉ុង មិនហ៊ានស្រមៃទេ ថានិងមានរឿងអ្វីកើតឡើងទៅលើអូនស្អាតរបស់គេនៅពេលបន្តិចទៀតនេះនោះទេ។
«ជុ៎!» ជុងគុកងាកមើលស្មារបស់ខ្លួន ឃើញថាប្រឡាក់សុទ្ធតែដី នាយជញ្ជក់មាត់ យកអណ្ដាតទល់ថ្ពាល់ ងក់ក្បាលទិចៗ បែមកសម្លក់រាងតូចដោយក្រស៊ែភ្នែកខឹងសម្បារ អាល្អិតនេះពិតជាហ៊ានខ្លាំងណាស់ បែបមិនចង់រស់ឃើញពន្លឺថ្ងៃទៀតហើយមើលទៅ។
ចំណែកឯអ្នកដែលអ្នកដោះស្បែកជើងយកគប់គេមុននេះ ចាប់ផ្ដើមភ័យខ្លួន ញ័របបូរមាត់ រេភ្នែកចុះឡើងៗ រួចក៏ដាក់មេប្រូចយ៉ាងលឿនដូចរន្ទះបាញ់ ព្រោះដឹងខ្លួនឯងច្បាស់ថាបើសិនជានៅបន្តិចទៀត ដឹងតែមិនសល់ឆ្អឹងមកផ្ទះវិញផងក៏មិនដឹង។
ជុងគុកត្បាញ់ក្រស៊ែភ្នែកតាមសម្លឹងមើលអ្នកដែលកំពុងរត់ត្បាញ់ជើងយ៉ាងលឿនស្ទុយ រហូតទាល់តែផុតបាត់ស្រ
មោលថេយ៉ុង ទើបនាយលើកដៃបោសធូលីនៅលើស្មាដែលប្រឡាក់ដោយសារអាល្អិតមុននេះចេញឲបានស្អាតដូចសភាពដើម រួចនាំរាងកាយស្រស់សង្ហារដូចទេវបុត្រដើរចូលទៅក្នុងឡានរបស់ខ្លួនដោយមាននាយយ៉នចាំបើកទ្វាជូនរួចជាស្រេច បន្ទាប់មក ឡានសេរីថ្លៃ បើកចេញទៅបាត់ស្រមោល។
......
To be continued......💜💜
Ÿa Ÿa
YOU ARE READING
សំណព្វចិត្ត បងប្អូនភ្លោះ
Romanceបងប្អូនភ្លោះ ត្រកូលចន ឈ្លោះប្រកែកដណ្ដើមគ្នាព្រោះតែក្មេងប្រុសម្នាក់។ ចន ជុងហ្គុក/top ចន ជេជុង/top គីម ថេយ៉ុង/btt សរសេរដោយ:ថេយ៍យ៉ា
ភាគ០១:ផ្ដើមរឿង
Start from the beginning
