ឯព្រះរាជអាជ្ញាទាំងពីរនាក់នោះវិញក៏នាំគ្នាដើរចេញទៅទាំងទឹកមុខធុញទ្រាន់បន្តិចព្រោះកាត់ក្តីមិនដែលឈ្នះលោកយមទូតថេយ៉ុងម្តងណាឡើងតាំងពីគេចូលធ្វើដំបូងម្លេះ។
បន្ទាប់ពីកាត់ក្តីដោះស្រាយរួចយមទូតថេយ៉ុងនិងសូហីុក៏ធ្វើដំណើរមកការិយាល័យវិញ។ ពេលមកដល់ក្រុមការងារទាំងអស់ក៏នាំគ្នាអប់អរហើយក៏បបួលគ្នាទៅជប់លៀងដើម្បីជោគជ័យមួយនេះ..ប៉ុន្តែវាក៏ជាថ្ងៃដែលសោកសៅទៅវិញព្រោះជំនួយការសូហីុបានផុតគុងត្រា100ឆ្នាំរបស់នាងនិងថេយ៉ុងហើយនាងត្រូវដល់ពេលទៅចាប់ជាតិដូចគ្នា...តាមពិតពួកគេអាចបន្តគុងត្រាបន្តទៀតបានតែ...នរណាដែលអាចទ្រាំធ្វើការជាមួយយមទូតផ្តាច់ការនេះបានយូជាងនាងទៅបើគិតពីគេចូលមកដំបូងណា..ជំនួយការធ្វើបានតែ5-6ឆ្នាំក៏សុំឈប់អស់ទៅហើយ..នាងគឺបានបំបែកកំណត់ត្រាជំនួយការស្រីដែលមានភាពអត់ធ្មត់ជាងគេនៅឋាននរកនេះហើយ។
"លោកយមទូត!ខ្ញុំទៅហើយ.."នាងនិយាយទាំងដៃរៀបចំអ៊ីវាន់នៅលើទុក្ខដាក់ក្នុងកេះតូចល្មមមួយ..ដើម្បីឲ្យតុទំនេរសម្រាប់ជំនួយការថ្មីដែលមកជំនួយនាង។ គេមិនតបបែរជាអង្គុយធ្វើការទាំងមិនសូវខ្វល់ដដែលមុខងាប់មិនប្តូ។
"អៃយ៉ា!ទោះជាយ៉ាងណាខ្ញុំក៏ធ្លាប់ធ្វើជាមួយលោក100ឆ្នាំដែរនិយាយអីមួយម៉ាត់ដើម្បីលាបន្តិចមក"
សូហីុមិនទាន់ដាច់ចិត្តចេញទេព្រោះចង់លឺពាក្យលាពីមេនាងសិន..បើគេមិននិយាយទេប្រហែលនាងមិនអាចជាប់ជាតិបានទេមើលទៅ។
ថេយ៉ុងងើយមើលមុខនាងចុងក្រោយបន្តិចហើយក៏ដាច់ចិត្តហើបម៉ាតនិយាយលាទៅនាងថា
"នោះទ្វា!!"
សូហីុឮពាក្យគេហើយសឹងតែស្លាប់ទៅម្តងទៀត។ នាងមិននិយាយអីតបានត្រឹមញញឹមតបហើយក៏ដើរចេញទៅទោះពាក្យមិនសូវពិរោះតែគាត់ក៏បានលានាងដែរវាគួរតែសមចិត្តនាងហើយ។
.......
"សួរស្តី!លោកយមទូតថេយ៉ុង ខ្ញុំជាជំនួយការថ្មីរបស់លោក ឈ្មោះ មេរ៉ាសីុកា!"
"អឹម!!នោះកន្លែងរបស់នាង"
គេលើកដៃចង្អុលទៅតុទល់មុខនាងដោយមិនបានងើយមើលមុខនាងបន្តិច...សោះកក្រោះណាស់។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...
ផ្តើមរឿង"អតីតកាល"
Start from the beginning
